រៀបរៀងដោយ៖
ស៊ឹម
គឹមស៊ាន
សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ
នៃវិ.បវេល
ខេត្តបាត់ដំបង
១.និយមន័យ
តែងសេចក្តីបែបពិភាក្សាគឺជាតែងសេចក្តីមួយបែបដែលចោទឡើងនូវបញ្ហា
ឬលើកឡើងនូវប្រធានបទមួយដែលតម្រូវឳ្យអ្នកសរសេរពិភាក្សាដោយមានមតិស្រប
និងមតិផ្ទុយ
ហើយត្រូវមានការអះអាងយ៉ាងរឹងមាំ។
អ្នកសរសេរត្រូវវែកញែករកខុសត្រូវ
រកល្អឬអាក្រក់ មានប្រយោជន៍
ឬគ្មានប្រយោជន៍...
ដើម្បីធ្វើការវិនិច្ឆ័យថាមតិណាមួយត្រឹមត្រូវជាង។
២.លក្ខណៈសម្គាល់
ដើម្បីឳ្យដឹងថាប្រធានតែងសេចក្តីបែបពិភាក្សា
យើងត្រូវមើលពាក្យបង្គាប់បញ្ជាដូចខាងក្រោម៖
ក.ពាក្យបង្គាប់
-
ចូរពិភាក្សា
-
ចូររិះគន់
-
ចូរវែកញែករកខុសត្រូវ
ខ.ពាក្យចោទសួរ
+
ប្រធានមានមតិ១
-
តើមតិនេះត្រឹមត្រូវដែរឬទេ?
-
តើមតិខាងលើសមហេតុផលដែរឬទេ?
- តើទស្សនៈនេះសមរម្យដែរឬទេ?
+
ប្រធានមានមតិ២
-
តើមតិទាំងពីរនេះមួយណាត្រឹមត្រូវជាង?
-
តើទស្សនៈមួយណាសមរម្យជាង?
៣.
គម្រោងតែង
I.
ផ្តើមសេចក្តី
-
លំនាំបញ្ហា
និយាយពីបញ្ហាឳ្យទាក់ទងជាមួយប្រធាន
សរសេរប្រហែល៣ ទៅ ៥បន្ទាត់។
-
ចំណូលបញ្ហា
លើកយកទស្សនៈ ឬមតិប្រធានមកបង្ហាញ
ដោយសរសេរមតិប្រធានក្នុងអភន្តរសញ្ញា។
-
ចំណោទបញ្ហា
លើកយកមតិប្រធានមកចោទជាសំណួរ។
សំណួរដែលគេនិយមប្រើមានដូចជា៖
-
តើមតិនេះត្រឹមត្រូវដែរឬទេ?
(ប្រធានមានមតិតែមួយ)
- តើមតិទាំងពីរនេះមួយណាត្រឹមត្រូវជាង?
(ប្រធានមានមតិពីរ)
II
.តួសេចក្តី
-ឃ្លាភ្ជាប់សេចក្តី
ដើម្បីជាជំនួយដល់ការពិភាក្សាមតិខាងលើយើងគួរគប្បីយល់ពីអត្ថន័យនៃពាក្យមួយចំនួនដែលមានក្នុងប្រធានជាមុនសិន
។
-
ពន្យល់ពាក្យ
យើងត្រូវធ្វើការពន្យល់ពាក្យគន្លឹះដែលមាននៅក្នុងប្រធាន
(អាចមានពីរ
ទៅបីពាក្យ)
-
ពន្យល់ន័យប្រធាន
យើងអាចប្រើសំនួនពាក្យមួយក្នុងចំណោមសំនួនពាក្យដូចខាងក្រោម
៖
+ដូចនេះទស្សនៈប្រធានចង់មានន័យថា
.......................។
(ប្រធានមានមតិតែមួយ)
+ដូចនេះទស្សនៈប្រធានមានអត្ថន័យពីរផ្ទុយគ្នាគឺមតិទីមួយយល់ថា
.............
។
រីឯមតិទីពីរយល់ថា
............
។
(ប្រធានមានមតិពីរ)
-
បកស្រាយ
ក.មតិទីមួយឬមតិស្រប
ជាការពិតណាស់
ឬដូចដែលមតិប្រធានបានលើកឡើងមែន
...(កត់មតិប្រធានចូល)...
។
បានជាគេហ៊ានពោលបែបនេះព្រោះគេសំអាងថា
...........
។
.សរុបមតិ
សរុបសេចក្តីមកយើងឃើញថា
...(កត់មតិប្រធានចូល)....ពិតមែន
។
ខ.មតិទីពីរឬមតិផ្ទុយ
+
យើងអាចយកមតិទីមួយមកចោទជាសំណួរដោយបន្ថែមពាក្យ
«
មែនឬ
»
។
ឧទាហរណ៍
តើស្ត្រីពិតជាបង្វិលចង្ក្រានមិនជុំមែនឬ?
+
ធ្វើការបកស្រាយដោយលើកយកអំណះអំណាងមកបញ្ជាក់
។
.សរុបមតិផ្ទុយ
សរុបសេចក្តីមកយើងឃើញថា
...(កត់មតិប្រធានចូល)....
ពិតមែន
។
-
មតិពិភាក្សា
រួមសេចក្តីមកយើងឃើញថាមតិទាំងពីរសុទ្ធតែមានអំណះអំណាងសមហេតុផលរៀងៗខ្លួន
ប៉ុន្តែមតិទីមួយមិនទាន់សមហេតុផលទេ
...........
ចំណែកមតិទី២
វិញ ...........
។
III.បញ្ចប់សេចក្តី
-
វាយតម្លៃប្រធាន
ឆ្លងតាមការពិភាក្សាខាងលើ
យើងអាចវាយតម្លៃបានថា
ទស្សនៈប្រធានមិនទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយ
/មិនត្រឹមត្រូវទេ
...
.......។
-
មតិផ្ទាល់ខ្លួន
ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ
...........
។
No comments:
Post a Comment