Showing posts with label រឿងព្រេងទាក់ទងនឹងប្រវត្តិផ្សេងៗ. Show all posts
Showing posts with label រឿងព្រេងទាក់ទងនឹងប្រវត្តិផ្សេងៗ. Show all posts

Saturday, September 26, 2015

ប្រវត្តិនំបញ្ចុក


     
     ប្រិយ​មិត្ត​ពិត​ជា​ធ្លាប់​ពិសា​ហើយ​នូវ​ប្រភេទ​នំ​ម្យ៉ាង​ឈ្មោះ​ថា​នំ​បញ្ចុកហើយក៏​អាច​ថា​ញ៉ាំ​ញឹក​ញាប់ទៀត​ផង​ តើ​ប្រិយមិត្ត​ធ្លាប់​បាន​ស្តាប់​រឿង​ព្រេង​ទាក់ទង​នឹង​នំ​បញ្ចុក​ដែរ​ឬ​ទេ​? ហេតុអ្វី​ខ្មែរ​យើងហៅ​ថា​នំ​បញ្ចុក​

      ការហៅ​ឈ្មោះ​នំ តាម​បវេណី​រស់នៅ ៖ នំ​បញ្ចុក​មានឈ្មោះ​ដើម​ថា នំ​ប៉ែន​ចុក គឺជា​នំ​ដែល​គេ​យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ ហើយ​បុក​លាយ​ទឹក​រួច​យកទៅ​ច្រក​ក្នុង​ប៉ែន​ទើប​យក​ស្នូលឈើ ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន​បន្ទាប់មក​គេ​ស្រង់​ ចាប់​ជា​ចង្វាយៗ​ដាក់​ជាល​ ឬ​កញ្ច្រែងទុក​ឲ្យ​ស្រស់ទឹក​។ ក្រោយ​មក​គេ​ហៅ​កាត់ៗ​ថា នំ​បញ្ចុក មិន​ខុស​អី​ពី​ពាក្យ​ខ្មែរ​ជា​ច្រើន ដោយ​បាន​ហៅ​កាត់ៗ​ដូចជា​ ជើងក្រា ក្លាយ ចង្ក្រាន, ជាន់​ដើ ក្លាយ​ជណ្តើរ​, កាន់​ជ្រែង ក្លាយ​កញ្ច្រែង, កាន់​ត្រក ក្លាយ កន្ត្រក​, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្តប់​។​ល​។​

Friday, September 25, 2015

សត្វគ្រុឌ និងសត្វនាគ

   
   គ្រុឌ​ជា​ស្តេច​បក្សី​តំណាង​ធាតុ​ឈ្មោល​ធាតុ​ភ្លើង​ នាគជា​ស្តេច​ល្មូន​តំណាង​ធាតុ​ញី​ ធាតុទឹក
គ្រុឌ​ស្អប់​នាគ​ ចូលចិត្ត​ជាន់​នាគ​ ចាប់​នាគ​ និង ស៊ី​នាគ​ជា​អាហារ​ ដែល​ជាតិ​សាសន៍​ជា​ច្រើន​បាន​យក​មក​ធ្វើ​ជា​សិល្បៈ​ស្ថាបត្យកម្ម សាង​រូប​ទាំង​នោះ​ឡើង។
កម្ពុជា​យក​និមិត្ត​រូប​នាគ​តំណាង​នគរ​មាតា​ធិបតេយ្យ​នាង​នាគ។​ រី​ឯ​ប្រទេស​ថៃ​ ជ្រើសរើស​គ្រុឌ​ក្រហម​គ្រុឌភ្លើង​សម្រាប់​សំគាល់​ប្រទេស​គេ​ ដោយសារ​អានុភាព​របស់​គ្រុឌ​បើ​ទោះបី​គ្មាន​ទឹក អម្រឹត​ ក៏​គ្រុឌ​មាន​ជីវិត​អមតៈ​តាម​ពរ​ព្រះវិស្ណុ​ និង​រឿង​អរិយ​ប្រវត្តិសាស្រ្ត​រវាងខ្មែរ​សៀម។​ ប្រទេស​ឥណ្ឌូនេស៊ី ​និង​ម៉ុងហ្គោលី​ ក៏​បាន​យក​គ្រុឌ​ជា​និមិត្តរូប​ប្រទេស​ខ្លួន​ផង​ដែរ។
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks