ភិក្ខុសោម
មាននាមដើមថា
ងួន សោម
កើតនៅឆ្នាំ១៨៥២
នៅភូមិកំព្រៅ ឃុំកំព្រៅ
ស្រុកស៊ីធរកណ្តាល
ក្នុងខេត្តព្រៃវែង។
ឪពុកលោកនាម ងួន
និងម្តាយនាម
យិន ជាកសិករធុនមធ្យម
នៅភូមិកំព្រៅ។
លោកមានបងប្អូនប្រាំពីរនាក់
សុទ្ធតែប្រុស គឺឈ្មោះ
សរ
នង
កិម
អុក
ស្រី
សោម
និងសម។
កុមារសោមជាកូនដែលមានចរិតស្លូតបូតសុភាពរាបសារជាងគេ
ហើយកាលពីកុមារលោកមានចំណូលចិត្តខាងតន្រ្តីនិងកំណាព្យ។
លុះដល់គម្រប់អាយុចូលសិក្សា
ឪពុកលោកបានបញ្ជូនកុមារសោមឳ្យចូលរៀនអក្សរលេខនព្វន្តនៅឯវត្ត
រហូតដល់អាយុ១៥ឆ្នាំក៏បានសាងផ្នួសបួសជាសាមណេរនៅវត្តឥន្ទកាលារាម
ហៅវត្តកំព្រៅស្ថិតក្នុងស្រុកស៊ីធរកណ្តាល។
បួសបានតែ២វស្សា
ដោយឃើញមាតាបិតាកាន់តែចាស់
សាមណេរសោមក៏លាចាកសិក្ខាបទ
មកជួយធ្វើការ
និងបម្រើអ្នកមានគុណវិញ។
ប៉ុន្តែដោយលោកតាងួន
ជាមនុស្សស្រឡាញ់ចំណេះវិជ្ជា
លោកក៏បំបួសជីសោមជាភិក្ខុ
ដោយមានព្រះតេជគុណរស់ហៅគង់ជាឧបជ្ឈាយ៍។
ក្នុងជន្មាយុ២១ឆ្នាំ
ភិក្ខុសោមក៏មាននាមបញ្ញត្តិថាព្រះបទុមត្ថេរ។
ភិក្ខុសោមបានបន្តការសិក្សានៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ
បន្ទាប់ពីបានបញ្ចប់ការសិក្សា
ព្រះបទុមត្ថេរសោមក៏បាននិមន្តត្រឡប់មកស្រុកកំណើតវិញនិងបានទទួល
តួនាទីជាចៅអធិការវត្តកំព្រៅហើយក៏បានទទួលងារជាព្រះសង្ឃវង្សសោម។
នៅឆ្នាំជូត
ខែមាឃ
ត្រូវនឹងគ.ស.
១៩៣២
ព្រះភិក្ខុសោមក៏សុគត
ដោយជរាពាធក្នុងជន្មាយុ៨០ព្រះវស្សា៕
២.ស្នាដៃ
ព្រះភិក្ខុសោមស្រឡាញ់ព្រះពុទ្ធសាសនាណាស់។
លោកខិតខំសិក្សាធម៌វិន័យឥតធ្វេសប្រហែស។
ក្រៅពីនេះ
លោកចូលចិត្តអានសាស្ត្រាស្លឹករឹតនានា។
កាលណាលោកចង់សរសេរកាព្យឃ្លោង
លោកតែងនិមន្តទៅគង់នៅមាត់ស្រះ។
ក្រៅពីកិច្ចការនិពន្ធ
ភិក្ខុសោមមានចំណេះខាងស្មិតយ៉ាងស្ទាត់ជំនាញ។
លោកកសាងព្រះបដិមា
ឆ្លាក់ខ្សៀរជារូបសេក
ធ្វើជើងពាន កាំបិត ពូថៅ
។ល។
ភិក្ខុសោមមានសិស្សគណៈចូលមករៀនវិជ្ជាតែងកាព្យជាច្រើន។
គេដំណាលថា
កវីនេះបានតែងរឿងច្រើន
ដូចជា៖
- រឿងផ្ការាំទឹករាំ
(១៩១១)
- រឿងសព្វសិទ្ធិ
(១៩១៤)
- រឿងទុំទាវ
(១៩១៥)
ប៉ុន្តែគេពុំបានឃើញស្នាដៃទាំងនេះ
សល់ទុកមកទេ
គេរកឃើញតែរឿងទុំទាវមួយប៉ុណ្ណោះ។
No comments:
Post a Comment