ភិក្ខុសោម
មាននាមដើមថា
ងួន សោម
កើតនៅឆ្នាំ១៨៥២
នៅភូមិកំព្រៅ ឃុំកំព្រៅ
ស្រុកស៊ីធរកណ្តាល
ក្នុងខេត្តព្រៃវែង។
ឪពុកលោកនាម ងួន
និងម្តាយនាម
យិន ជាកសិករធុនមធ្យម
នៅភូមិកំព្រៅ។
លោកមានបងប្អូនប្រាំពីរនាក់
សុទ្ធតែប្រុស គឺឈ្មោះ
សរ
នង
កិម
អុក
ស្រី
សោម
និងសម។
កុមារសោមជាកូនដែលមានចរិតស្លូតបូតសុភាពរាបសារជាងគេ
ហើយកាលពីកុមារលោកមានចំណូលចិត្តខាងតន្រ្តីនិងកំណាព្យ។
Showing posts with label ជីវប្រវត្តិអ្នកនិពន្ធខ្មែរ. Show all posts
Showing posts with label ជីវប្រវត្តិអ្នកនិពន្ធខ្មែរ. Show all posts
Tuesday, September 1, 2015
Thursday, August 13, 2015
ឧកញ៉ាវិបុលរាជសេនានូ កន (១៨៧៤-១៩៤៧)
ឧកញ៉ានូ
កន
កើតនៅឆ្នាំ១៨៧៤
នៅឃុំអង្គតាសោម
ស្រុកត្រាំកក់
ខេត្តតាកែវ
នៅក្នុងគ្រួសារកសិករ
ឳពុកឈ្មោះ នូ
ម្តាយឈ្មោះ
អ៊ុក
មានមុខរបរជាកសិករតែមានជីវភាពថ្លៃថ្នូរ។
អាយុបាន៩ឆ្នាំ ឪពុកក៍បាននាំកុមារ នូ កន ទៅរៀនវិជ្ជាអក្សរសាស្ត្រជាតិនៅវត្តអង្គត្នោត ឃុំ និងស្រុកដដែលនៅក្នុងសំណាក់ចៅអធិការនាមអ៊ិន។ លុះដល់វ័យ១៤ឆ្នាំបានសាងផ្នួសជាសាមណេរបានមួយវស្សាហើយបានលាចាកសិក្ខាបទ។
អាយុបាន៩ឆ្នាំ ឪពុកក៍បាននាំកុមារ នូ កន ទៅរៀនវិជ្ជាអក្សរសាស្ត្រជាតិនៅវត្តអង្គត្នោត ឃុំ និងស្រុកដដែលនៅក្នុងសំណាក់ចៅអធិការនាមអ៊ិន។ លុះដល់វ័យ១៤ឆ្នាំបានសាងផ្នួសជាសាមណេរបានមួយវស្សាហើយបានលាចាកសិក្ខាបទ។
ឆ្នាំ១៩៤៧
លោកបានទទួលមរណភាពដោយជរាពាធនៅគេហដ្ឋានរបស់លោកឯក្រុងកំពង់ចាមក្នុងអាយុ៧៣ឆ្នាំ។
រូបគំនូរពាក់កណ្តាលខ្លួនរបស់លោក
នូ
កន
តាំងនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដាក់ថា
នូ
កន(
១៨៧៤-១៩៤៧
)
៕
Tuesday, July 14, 2015
លោក គយ សារុន
លោក គយ
សារុនជាកវីមួយរូបដែលមានឈ្មោះល្បីល្បាញនៅចុងទសវត្សឆ្នាំ១៩៥០ ដល់ដើមទសវត្សឆ្នាំ១៩៧០ ។
១.ប្រវត្តិ
និងការសិក្សា
លោក គយ
សារុនប្រសូត្រ នៅថ្ងៃទី២២ខែឧសភាឆ្នាំ១៩៤០ នៅសង្កាត់លំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៤៩ លោកបានចូលរៀននៅសាលាចាក់អង្រែ រួចបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្តិក្នុងទីក្រុងភ្នំពេញនៅឆ្នាំ១៩៥៥។ លោកបានទទួលអនិច្ចកម្មនៅឆ្នាំ១៩៧៥។
Thursday, December 11, 2014
លោក នូ ហាច
លោកនូ
ហាច
ប្រសូតនៅថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ
ស្រុកសង្កែ ខេត្តបាត់ដំបង។
បិតារបស់លោកមាននាមឃួន
នៅ
ចំណែកមាតានាមឳរ
មួច ពួកគាត់ជាកសិករ។
នៅពេលលោកមានវ័យគម្រប់ចូលរៀន
បិតាក៏បានយកទៅឳ្យសិក្សានៅវត្តក្នុងភូមិកំណើត។
ក្នុងការសិក្សានេះ
លោកបានចេះចាំយ៉ាងស្ទាត់ជំនាញខាងអក្សរសាស្ត្រជាតិ
និងចេះអានគម្ពីរសាស្ត្រាយ៉ាងស្ទាត់ជំនាញទៀតផង។
មកដល់ឆ្នាំ១៩៣២
លោកក៏បានប្រឡងជាប់ចូលរៀននៅសាលាអនុវិទ្យាល័យស៊ីសុវត្តិ។
លុះដល់ឆ្នាំ១៩៣៩
លោកក៏បានប្រឡងជាប់មធ្យមសិក្សាភាគទី១
រួចក៏បានបម្រើការងារជូនជាតិជាចៅក្រម។
បន្ទាប់មក
លោកក៏បានផ្លាស់ទីលំនៅមករស់នៅរាជធានីភ្នំពេញ
ក្រោយមកលោកក៏បានរៀបអាពាហ៍ពិពាហ៍អ្នកស្រីតាន់
រ៉េម
និងមានបុត្រចំនួន៨នាក់។
សព្វថ្ងៃកូនៗរបស់លោកមួយចំនួនរស់នៅប្រទេសអាមរិក
និងអូស្រ្តាលី។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥
-
១៩៧៩)
លោកបានបាត់ខ្លួនមិនមានដំណឹង។Friday, May 3, 2013
លោកទី ជីហួត ( ១៩៥២ - ១៩៨៧)
ថ្ងៃនេះ
ប្លក់សម្រាប់កូនខ្មែរ
សូមលើកយកជីវប្រវត្តិលោក
ទី ជីហួត
ដែលជាកវីដ៏ល្បីល្បាញនាសម័យ
សាធារណរដ្ឋប្រជាមានិតខ្មែរ
មកបង្ហាញអ្នកសិក្សាអក្សរសាស្ត្រខ្មែរ
។
លោក
ទី ជីហួត
កើតនៅថ្ងៃទី ១០
ខែកុម្ភៈ ឆ្នាំ១៩៥២
នៅភូមិត្រពាំងស្លា
ឃុំត្រពាំងសាប
ស្រុកបាទី
ខេត្តតាកែវ។
លោកបានសិក្សាដល់ថ្នាក់ទី៣
ទំនើបជាតិនាសាលាអនុវត្ត
(មុនឆ្នាំ១៩៧៥)។
ចំពោះកម្រិតវប្បធម៌
លោកអាចអាន
និងសរសរភាសាបារាំងបាន។
នៅឆ្នាំ១៩៧២
លោកបានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
។
Subscribe to:
Posts (Atom)



