Showing posts with label និទានអប់រំ. Show all posts
Showing posts with label និទានអប់រំ. Show all posts

Thursday, July 16, 2015

ការអាណិតអាសូរ និងអធ្យាស្រ័យចំពោះមនុស្សល្ងង់

     ស្រមៃ​គិត​ថា​ នៅ​​ព្រឹក​មួយ​ អ្នក​កំពុង​ដើរ​ទៅ​ធ្វើ​ការ​ ហើយ​មាន​បុរស​ម្នាក់​ បាន​ស្រែក​ជេរ​អ្នក ដោយ​ពាក្យ​អាក្រក់ៗ​​​ និង​ចង្អុល​មុខ​អ្នក​ទៀត​ តើ​ពេល​នោះ​ អ្នក​មាន​អារម្មណ៏​យ៉ាង​ណា?​ គឺ​ខឹង​ខ្លាំង​ណាស់​មែន​ទេ​?​ អ្នក​ចង់​ជេរ​តប​ទៅ​គេ​វិញ​ខ្លាំង​ណាស់​ មែន​ទេ​?​ស្រាប់​តែ​ពីរ​ បី​ ថ្ងៃ​ក្រោយ​មក​ មាន​បុរស​ផ្សេង​មក​ផ្ទះ​របស់​អ្នក​ ហើយ​ប្រាប់​អ្នក​ថា​”បុរស​ដែល​ជេរ​អ្នក​កាល​ពី​ថ្ងៃ​មុន​នោះ​ គឺ​ជា​មនុស្ស​ឆ្កួត​ទេ!​ គេ​ឆ្កួត​ច្រើន​ឆ្នាំ​មក​ហើយ!​ គេ​តែង​តែ​ជេរ​គេ​ ឯង​គ្រប់​តែ​គ្នា។​ ហើយក៏​គ្មាន​នរណា​គេ​យក​ចិត្ត​ទុក​ដាក់​អ្វី​ ដែល​គាត់​ជេរ​គេ​ដែរ។"​ គ្រាន់​តែ​បាន​ឮ​ពាក្យ​នេះ​ អ្នក​នឹង​មាន​អារម្មណ៏​ ធូរ​ស្បើយ​ភ្លាម ព្រោះ​គិត​ថា​ជា​មនុស្ស​ឆ្កួត។​ 

ធ្វើខ្លួនជាសមុទ្រ

·ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​កែវ មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ​។
· នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ផ្តិល មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ។​
· នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ពាង​ មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ។

Sunday, March 1, 2015

ចានឈើ

       នៅ​ស្រុក​មួយ​មាន​លោក​តា​ចាស់​ម្នាក់ភរិយា​បានចែក​ឋាន​ទៅ​ហើយ​ ត្រូវ​មក​រស់នៅ​ជាមួយ​កូន​ប្រុស​ កូន​ប្រសារស្រី​ និងចៅ​ប្រុស​តូច​ម្នាក់។​ រាល់ថ្ងៃ​មនុស្ស​ទាំង​គ្រួសារ​បាន​មក​ជួប​ជុំ​គ្នា​ហូប​បាយ​ល្ងាច​លើតុ​មួយ។​ ដោយសារ​តែ​ភាព​ចាស់​ជរា​ លោកតា​តែង​តែ​ធ្វើ​ឳ្យ​ធ្លាក់​ស្លាបព្រា​ កំពប់​សម្ល​ ប្រឡាក់​នេះនោះ​មិនចប់​ ទើប​ធ្វើ​ឳ្យ​កូន​និង​កូន​ប្រសារស្រី​គាត់​ក្នក់ក្នាញ់​លោកតា។​ថ្ងៃមួយ​ប្តីប្រពន្ធ​ជាកូន​ក៏​ជំនុំ​គ្នា​ថា​ត្រូវ​តែ​បំបែក​គាត់​ឳ្យ​ទៅ​ហូប​បាយ​នៅ​មួយ​កន្លែង​គៀន​ជញ្ជាំង​ហើយ​ទើប​បាន។

Monday, February 23, 2015

ចោរលួចនំ

         មាន​នារី​ស្រស់​ស្អាត​ម្នាក់​កំពុង​រង់ចាំ​យន្តហោះ​វេនយប់​មួយ​ ហើយ​ដោយសារ​ការ​រង់ចាំ​យូរ​ពេក​ ទើប​នាង​បាន​ទិញ​សៀវភៅ​មួយ​ក្បាល​និង​នំ​មួយ​កញ្ចប់​ធំ​ពី​ហាង​ក្នុង​ព្រលាន​យន្តហោះ​ រួច​ក៏​រក​កន្លែង​អង្គុយ។​ នាង​បាន​អាន​សៀវភៅ​យ៉ាង​ជក់ចិត្ត​ ស្រាប់​តែ​មាន​បុរស​ម្នាក់​មក​អង្គុយ​ក្បែរ​នាង​យ៉ាង​ក្លាហាន​ ដោយ​មាន​ថង់នំ​នៅ​កណ្តាល​ពួក​គេ។​ នាង​បាន​អាន​សៀវភៅ​ស្លុង​អារម្មណ៍​ អាន​បណ្តើរ​ដៃ​លូក​យក​នំ​មក​ញ៉ាំ​បណ្តើរ។​ មួយ​សន្ទុះ​ក្រោយ​មក​ នាង​ឃើញ​ថា​បុរស​ម្នាក់​នោះ​ក៏​កំពុង​យក​នំ​ពី​ក្នុង​កញ្ចប់

Friday, February 20, 2015

ភាពស្មោះត្រង់

   កាល​ពី​យូរ​លង់​ណាស់​ មក​ហើយ​មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ឈ្លាស​វៃ​ និង​ជា​ទី​ស្រឡាញ់​របស់​ប្រជាជន​ ព្រះ​រាជា​ទ្រង់​មាន​ព្រះជន្មាយុ​ច្រើន​ហើយ​ តែ​បែរ​ជា​មិន​មាន​បុត្រា​ឬ​បុត្រី​មួយ​ព្រះអង្គ​សោះ​ ទើប​ព្រះ​អង្គ​សម្រេច​ព្រះទ័យ​ជ្រើស​រើស​ក្មេង​ម្នាក់​មក​ធ្វើ​ជា​បុត្រ​ធម៌​ ដើម្បី​យក​មក​ចិញ្ចឹម​មើល​ថែ​ឳ្យ​ក្លាយ​ជា​ព្រះ​រាជា​ដ៏​ល្អ​តទៅ​អនាគត។
  ព្រះ​រាជា​មាន​ច្បាប់​សម្រាប់​ជ្រើស​រើស​ដែល​មិន​ដូច​អ្នក​ណា​ទាំងអស់។​ ព្រះ​អង្គ​ទ្រង់​ចែក​គ្រាប់​ពូជ​ផ្កា​ឳ្យ​ក្មេង​ម្នាក់ៗ​ បន្ទាប់​មក​ទ្រង់​ប្រកាស​ថា​បើអ្នកណា​អាច​ដាំ​ផ្កា​ដែល​ស្រស់​ស្អាត​បំផុត​បាន​ ព្រះ​អង្គ​នឹង​ព្រម​ទទួល​យក​អ្នក​នោះ​មក​ធ្វើ​ជា​បុត្រ​ធម៌។
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks