Sunday, May 24, 2015

តែង​សេចក្តី​អត្ថា​ធិប្បាយ​បែប​ពន្យល់

 
រៀប​រៀង​ដោយ៖ ស៊ឹម ​គឹម​ស៊ាន ​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ នៃ​វិ.​បវេល​ ខេត្ត​បាត់​ដំបង

.​និយមន័យ
      តែង​សេចក្តី​អត្ថា​អធិប្បាយ​បែប​ពន្យល់​គឺ​ជា​ការ​អធិប្បាយ​ស្រាយ​បំភ្លឺ​មតិ​ គំនិត​របស់​នរណា​ម្នាក់​ ទស្សនៈ​របស់​អ្នក​ប្រាជ្ញ​ណា​ម្នាក់​ ឬ​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ផ្ទាល់។​ ក្នុង​ការ​ពន្យល់​ អ្នក​ត្រូវ​វិភាគ​រក​ហេតុផល​មក​ធ្វើ​ជា​អំណះ​អំណាង​ ហើយ​ប្រើ​សិល្បិ៍​វិធី​ធ្វើ​ឳ្យ​គេ​យល់​ច្បាស់​ពី​ខ្លឹមសារ​ អត្ថន័យ​នៃ​មតិ​ គំនិត​ ទស្សនៈ​ ឬ​បញ្ហា​នោះ។ 

. លក្ខណៈ​សម្គាល់​ប្រធាន
     ដើម្បី​ឳ្យ​ដឹង​ថា​ជា​ប្រធាន​តែង​សេចក្តី​បែប​ពន្យល់​ យើង​ត្រូវ​មើល​សំណូម​ពរ​របស់​ប្រធាន​ដូច​ខាង​ក្រោម៖ 
.ពាក្យ​បង្គាប់​បញ្ជា
    - ចូរពន្យល់ 
   - ចូរបកស្រាយ 
   - ចូរស្រាយបំភ្លឺ 
   - ចូរចង្អុលបង្ហាញ 
   - ចូរស្រាយបញ្ជាក់ … ។  
. ពាក្យ​ចោទ​សួរ
   - តើ​មតិ​ខាង​លើ​មាន​អត្ថន័យ​ដូចម្តេច? 
   - តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​បាន​ជា​ហ៊ាន​គេ​ពោល​ដូច្នេះ? 
. គម្រោង​​តែង

 . ផ្តើម​សេចក្តី
  - លំនាំ​បញ្ហា និយាយ​ពី​បញ្ហា​ឳ្យ​ទាក់​ទង​ជា​មួយ​ប្រធាន​ សរសេរ​ប្រហែល​៣​ ទៅ​ ៥​បន្ទាត់។
   - ចំណូល​បញ្ហា លើក​យក​ទស្សនៈ​ ឬ​មតិ​ប្រធាន​មក​បង្ហាញ​ ដោយ​សរសេរ​មតិ​ប្រធាន​ក្នុង​អភន្តរ​សញ្ញា។ 
  - ចំណោទ​បញ្ហា លើក​យក​មតិ​ប្រធាន​មក​ចោទជា​សំណួរ។​ សំណួរ​ដែល​គេ​និយម​ប្រើ​មាន​ដូចជា៖ 
 + តើ​មតិ​ខាង​លើ​មាន​អត្ថន័យ​ដូចម្តេច?
  + តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​បាន​ជា​គេ​ហ៊ាន​ពោល​ដូចនេះ? 
. តួសេចក្តី
 - ឃ្លា​ភ្ជាប់​សេចក្តី យើង​អាច​ប្រើ​សំនួន​ពាក្យ​ដូច​ខាង​ក្រោម
 + ដើម្បី​ជា​ជំនួយ​ដល់​ការ​បក​ស្រាយ​មតិ​ខាង​លើ​ យើង​គួរ​គប្បី​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ក្នុង​ប្រធាន​ជា​មុន​សិន។ 
+ មុន​នឹង​ឈាន​ដល់​ការ​បក​ស្រាយ​មតិ​ប្រធាន​ យើង​គួរ​គប្បី​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ក្នុង​ប្រធាន​ជា​មុន​សិន។ 
- ពន្យល់​ពាក្យ លើក​យក​ពាក្យ​គន្លឹះ​ក្នុង​ប្រធាន​មក​ពន្យល់​ ដោយ​សរសេរ​ពាក្យ​ដែល​ត្រូវ​ពន្យល់ក្នុង​អព្ភន្តរ​សញ្ញា។
 - ពន្យល់​ន័យ​ប្រធាន ដូច​នេះ​មតិ ប្រធាន​ចង់​មាន​ន័យ​ថា​....។
 - បក​ស្រាយ​មតិប្រធាន យើង​ត្រូវ​ពន្យល់​ដោយ​លើក​ឧទាហរណ៍​ក្នុង​សង្គម​ ក្នុង​ប្រវត្តិ​សាស្ត្រ​ និង​ក្នុង​ស្នា​ដៃ​អក្សរ​សិល្បិ៍​មក​បញ្ជាក់។ 
- សរុប​សេចក្តី យើង​ត្រូវ​សរុប​យក​ខ្លឹម​សារ​សំខាន់ៗ​តែ​ប៉ុណ្ណោះ។ 
. បញ្ចប់សេចក្តី
 - វាយ​តម្លៃ​ប្រធាន មតិប្រធាន​មាន​អត្ថន័យ​ល្អ​ប្រសើ។​ 
 - មតិ​ផ្ទាល់​ខ្លួន​ បង្ហាញពី​ទស្សនៈ ឬ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន។ 
គម្រោងសេចក្តីអធិប្បាយ
         មនុស្ស​យើង​ម្នាក់ៗ​រមែង​ចង់បាន​ណាស់​នូវ.​​.​.​.​.​.​.​.​.​.​.​.​.​.​.។​ ដើម្បី​សម្រេច​បំណង​ប្រាថ្នា​នេះ​ យើង​ត្រូវ​.​.​.​.​.​.​​.​.​.​.​.​.​.​.​.។​​ហេតុ​ដូច​នេះ​ហើយ​ទើប​មាន​មតិ​មួយ​ពោល​ថា​ «.​.​.​.​(កត់​មតិ​ប្រធាន​ចូល).​.​.​.​.​.» ។ 
        តើ​មតិ​ខាង​លើ​មាន​អត្ថន័យ​ដូច​ម្តេច? 
        ដើម្បី​ជា​ជំនួយ​ដល់​ការ​បក​ស្រាយ​មតិ​ខាង​លើ​ យើង​គួរ​គប្បី​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ក្នុង​ប្រធាន​ជា​មុន​សិន។ ពាក្យ​«.​.​.​​(ពាក្យ​ពិបាក​ក្នុង​ប្រធាន).​.​.»​ មាន​ន័យ​ថា​.​.​.​.​.​.​.​.​.​.។​ ចំណែកពាក្យ«.​.​.​.(​ពាក្យ​ពិបាក​ក្នុង​ប្រធាន).​.​.​.»​ សំដៅ​លើ​.​.​.​.​.​.​.​.​.​.​.​.​.​.​.​​.​.​​.​.​.​.។​ ដូចនេះ​ទស្សនៈ​ប្រធាន​ចង់​មាន​ន័យ​ថា​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.
        ជា​ការ​ពិត​ណាស់.​.​.​.​.​(កត់​មតិ​ប្រធាន​ចូល)​.​.​.​.​.​.​.​.​.​។ បាន​ជា​គេ​ហ៊ាន​ពោល​បែប​នេះ​ព្រោះ​គេ​សំអាង​ថា​....​(អំណះ​អំណាង​ទី១)​.​.​.​.​.​.។​ ម្យ៉ាងទៀត​.​.​.​.​.​(អំណះអំណាង​ទី២)​.​.​​.​.​.​.។ មួយវិញទៀត​.​.​.​.​(អំណះ​អំណាង​ទី៣)​.​.​.​.​.។ បើ​យើង​ក្រឡេក​មើល​ក្នុង​ស្នា​ដៃ​អក្សរ​សិល្បិ៍​រឿង​.​.​.​.​.​.​.​.​.​.​​.​.​.​.​​យើងឃើញថា​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​​.​.​.​.​.​.​.​.។ ចំណែក​រឿង​.​.​.​.​.​.​.​.​​.​.​​.​.​.​.​.​.​.​.​.​.​.​​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​ក៏​បង្ហាញ​ឳ្យ​ឃើញ​.​.​.​.​​.​.​.​​.​.​.​.​​.​.​.​.​.​.​.​​.​.​.​.​​.​.​.​.​.​​។ 
       សរុប​សេចក្តី​មក​យើង​ឃើញ​ថា​.​.​.​.​.​.​(កត់​មតិ​ប្រធាន​).​.​.​.​.​.​.ពិតមែន។​
       ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​យើង​អាច​សន្និដ្ឋាន​បាន​ថា​មតិ​ប្រធាន​ពិត​ជា​មាន​អត្ថន័យ​ល្អ​ប្រសើរ​ព្រោះ​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.។ ដូច​នេះ​ក្នុងនាម​យើង​ជា​សិស្សា​នុសិស្ស​ យើង​ត្រូវ​.​.​.​.​.​​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.

5 comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks