·ពេលដែលយើងចាក់ទឹកចូលទៅក្នុងកែវ
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងផ្តិល
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងពាង
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងអណ្តូង
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងស្រះ
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងបឹង
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងទន្លេ
មិនយូរប៉ុន្មានវានឹងពេញ។
·
នៅពេលដែលយើងចាក់ទឹកចូលទៅក្នុងសមុទ្រ
ទោះជាយូរយ៉ាងណាវាមិនពេញ។
គំនិតពិចារណា
សមុទ្រ
ទោះជាយើងចាក់ទឹកច្រើនយ៉ាងណាក៏មិនពេញដែរ។
ហើយទោះជាទឹកនោះហូរមកពីណា
មិនថាទឹកបឹង ទឹកទន្លេ
រឺទឹកស្ទឹងនោះទេ
គឺសមុទ្រទទួលយកទាំងអស់។
ទោះជាទឹកនោះស្អាត
កខ្វក់ ស្អុយរលួយយ៉ាងណាក៏ដោយ
សមុទ្រទទួលយកទាំងអស់។
ហើយទោះជាយ៉ាងណាក៏មិនពេញដែរ។
សមុទ្រទទួលយកជានិច្ច
វាដូចជាមនុស្សដែលចង់ចេះ
ចង់ដឹង
ដោយមិនដែលគិតថាខ្លួនឯងចេះអស់ហើយនោះទេ
គាត់ទទួលយកចំណេះដឹងទាំងអស់
ហើយទោះជាចំណេះដឹងនោះមកពីប្រភពណាក៏ដោយ
ទោះជាអាក្រក់ រឺល្អក៏ដោយ
ក៏គាត់ចេះកែច្នៃឲ្យទៅជាល្អទាំងអស់។
គាត់បើកគំនិតទទួលទាំងអស់
ទោះបីជាគាត់មានចំណេះដឹងយ៉ាងណាក៏ដោយ
គាត់នៅតែគិតថា
នៅមានរឿងជាច្រើនទៀត
ដែលគាត់មិនទាន់ចេះ
គាត់មិនទាន់បានដឹង។
No comments:
Post a Comment