ស្រមៃគិតថា
នៅព្រឹកមួយ
អ្នកកំពុងដើរទៅធ្វើការ
ហើយមានបុរសម្នាក់
បានស្រែកជេរអ្នក
ដោយពាក្យអាក្រក់ៗ
និងចង្អុលមុខអ្នកទៀត
តើពេលនោះ អ្នកមានអារម្មណ៏យ៉ាងណា?
គឺខឹងខ្លាំងណាស់មែនទេ?
អ្នកចង់ជេរតបទៅគេវិញខ្លាំងណាស់
មែនទេ?ស្រាប់តែពីរ
បី ថ្ងៃក្រោយមក
មានបុរសផ្សេងមកផ្ទះរបស់អ្នក
ហើយប្រាប់អ្នកថា”បុរសដែលជេរអ្នកកាលពីថ្ងៃមុននោះ
គឺជាមនុស្សឆ្កួតទេ!
គេឆ្កួតច្រើនឆ្នាំមកហើយ!
គេតែងតែជេរគេ
ឯងគ្រប់តែគ្នា។
ហើយក៏គ្មាននរណាគេយកចិត្តទុកដាក់អ្វី
ដែលគាត់ជេរគេដែរ។"
គ្រាន់តែបានឮពាក្យនេះ
អ្នកនឹងមានអារម្មណ៏
ធូរស្បើយភ្លាម
ព្រោះគិតថាជាមនុស្សឆ្កួត។
មនុស្សឆ្កួត
ជាមនុស្សដែលបាត់បង់សតិសម្បជញ្ញៈ
ការគិតខុសហើយ
និងការគិតត្រឹមត្រូវ។
ដូច្នេះយើងជាមនុស្សដែលមានការគិតពិចារណា
ចេះរកហេតុផលត្រឹមត្រូវ
មិនគួរគប្បីខឹងជាមួយមនុស្ស
ដែលមិនមានការគិតនោះទេ។
ការខឹងសម្បារ
និងការឈឺចាប់នោះបានឃុំជាប់ក្នុងខ្លួនរបស់អ្នកជារៀងរាល់ថ្ងៃ
ឥតមានពេលរសាយ។
ឥឡូវនេះ
អ្នកបានធូរស្បើយឡើងវិញ
ហេតុអ្វី?
ពីព្រោះ
ឥឡូវនេះ អ្នកបានដឹងការពិតហើយ។
អ្នកត្រូវកុំប្រកាន់
ប្រសិនបើអ្នកមិនដឹងការពិត។
នៅពេលដែលអ្នកដទៃធ្វើអាក្រក់មកលើអ្នក
ចូលអ្នកគិតថា បើគ្នាឆ្លាត
បើគ្នាចេះ បើគ្នាដឹង
បើគ្នាជាមនុស្សប្រសើរ
បើគ្នាមានបញ្ញា
បើគ្នាមានស្មារតី
នឹងសតិភ្ញាក់រលឹកដូចយើង
តើគ្នានឹងធ្វើទង្វើល្ងង់ៗ
ឆ្កួតៗ ឫអាក្រក់ចំពោះយើងទេ?
គ្មានអ្នកណាចង់អាក្រក់ទេ
តែព្រោះ តែគ្នាល្ងង់
គ្នាខ្សោយ គ្នាអវិជ្ជា
គ្នាអាប់បញ្ញា
គ្នាមិនអាចទប់អារម្មណ៏បាន
ទើបគ្នាធ្វើអាក្រក់បែបហ្នឹងណា។
សូមលើកលែងឲ្យគ្នាផង
បើអ្នកជាអ្នកចេះដឹងពិតនោះ។
អ្នកចេះពិត ចិត្តជាដុំថ្ម
មិនងាយរង្គើដូច ដុំសំឡី
ដែលគ្រាន់តែខ្យល់បក់បន្តិច
រង្គើល រំជើប រំជួលខឹងសម្បាទេ។
អ្នកដែលខឹងប្រកាន់
និងចាប់កំហុសមនុស្សល្ងង់
គឺជាមនុស្សមហាល្ងង់តែអ្នកដែលចេះអភ័យអធ្យាស្រ័យ
និងអាណិតអាសូរ ចំពោះមនុស្សល្ងង់
គឺជាបណ្ឌិត។ បណ្ឌិត
តែងឃើញជនពាលថា ជាជនរងគ្រោះ
ចំណែកមនុស្សអគតិ
តែងឃើញជនពាលថាជាពាល។
No comments:
Post a Comment