មាននារីស្រស់ស្អាតម្នាក់កំពុងរង់ចាំយន្តហោះវេនយប់មួយ
ហើយដោយសារការរង់ចាំយូរពេក
ទើបនាងបានទិញសៀវភៅមួយក្បាលនិងនំមួយកញ្ចប់ធំពីហាងក្នុងព្រលានយន្តហោះ
រួចក៏រកកន្លែងអង្គុយ។
នាងបានអានសៀវភៅយ៉ាងជក់ចិត្ត
ស្រាប់តែមានបុរសម្នាក់មកអង្គុយក្បែរនាងយ៉ាងក្លាហាន
ដោយមានថង់នំនៅកណ្តាលពួកគេ។
នាងបានអានសៀវភៅស្លុងអារម្មណ៍
អានបណ្តើរដៃលូកយកនំមកញ៉ាំបណ្តើរ។
មួយសន្ទុះក្រោយមក
នាងឃើញថាបុរសម្នាក់នោះក៏កំពុងយកនំពីក្នុងកញ្ចប់
នោះញ៉ាំដែរ ជាហេតុធ្វើឳ្យនាងកាន់តែមួម៉ៅ ព្រោះធ្វើឳ្យនំជិតអស់ ហើយនាងត្រូវទើសទាល់ដោយទប់ចិត្តហើយគិតថា«នេះបើសិនជាខ្ញុំមិនចេះទប់ ម្ល៉េះសមនាយនេះនឹងខៀវភ្នែក»។ ពេលនាងយកមួយ គេក៏យកមួយដែរ រហូតដល់សល់មួយចុងក្រោយ នាងគិតថាតើបុរសនោះគិតយ៉ាងម៉េច? បុរសនោះញញឹមទាំងចិត្តច្របូកច្របល់ បន្តិចក្រោយមក គាត់ក៏កាច់នំចុងក្រោយនោះជាពីរ ហើយចែកឳ្យនាងមួយដុំ។ នាងក៏ឆក់យកហើយគិតថា«អូ! តាប៉ិនេះគ្មានសុជីវធម៌ អត់របៀបរបបណាស់» ។ រហូតដល់ពេលនាងទៅដល់ច្រកចូលយន្តហោះ នាងក៏ ប្រមែប្រមូលឥវ៉ាន់ចេញទាំងគ្មានសុជីវធម៌ ហើយក៏ទៅបាត់ទៅ។

ពេលឡើងមកដល់យន្តហោះ
នាងក៏បានទាញយកសៀវភៅមកអានបញ្ចប់
ស្រាប់តែនាងភ្ញាក់ផ្អើល
ពេលដែលនាងឃើញកញ្ចប់នំដែលនាងបានទិញនោះនៅក្នុងកាតាបសោះ។
នាងក៏យល់ថាពេលនៅព្រលាននោះ
បុរសនោះព្យាយាមចែករំលែកជាមួយនាងទេតើ
ខ្លួនឯងសោះជាចោរហើយធ្វើឈ្លើយដាក់គេទៀត។
នាងក៏ស្តាយក្រោយពីទង្វើខ្លួន
ហើយខ្មាសបុរសនោះដែលខំចិត្តល្អដល់ខ្លួន។
តម្លៃអប់រំ
យើងមិនគួរធ្វើការសរុបសេចក្តីលឿន
ដោយមិនបានមើលមុខមើលក្រោយយល់សេចក្តីសាច់រឿងនោះទេ
ព្រោះវាធ្វើឳប៉ះពាល់ដល់ភាពស្អាតស្អំរបស់គេ
ហើយប៉ះពាល់ដល់ផ្លូវចិត្តរបស់គេដែរ
ពេលខ្លះវាពិបាកនឹងប៉ះប៉ូវវិញណាស់។
(ដកស្រង់ពី
មេរៀនជីវិត)
No comments:
Post a Comment