មុខងាររបស់ Exchange Rates Widget
- ស្គាល់រហូតដល់ 143 ប្រទេស ក្នុងនោះក៏មានកម្ពុជាដែរ។
- បន្ទាន់សម័យរៀងរាល់ 5 នាទីម្ដង។
- អាចដូរពណ៌តាមទៅចិត្តរបស់លោកអ្នក។
របៀបកំណត់ធាតុក្រាហ្វិកអត្រាប្ដូរលុយ ៖
- ចូលទៅកាន់គេហទំព័រ FX Exchange Rate រួចចុចលើពាក្យ Exchange Rates Widget (សូមមើលរូបខាងក្រោម)- នោះលោកអ្នកនឹងឃើញផ្ទាំងកំណត់របស់ Exchange Rates Widget ដូចខាងក្រោម
ត្រង់កន្លែង Currency Converter មានដូចជា៖
- Base Currency : ជារូបិយប័ណ្ណប្រទេសដែលគេធៀបជាមួយ។ ឧទាហរណ៍ 4000 រៀលលុយខ្មែរ ដូរបាន 1$ USA ។
- List of Currencies : បញ្ជីឈ្មោះប្រទេសដែលអ្នកបង្ហាញក្នុង Widget ដើម្បីធៀបនឹងប្រាក់ USA ។
- header Background Color : ជាពណ៌ផ្ទៃរបស់អក្សរប្រាក់គោល គឺ USA ។
- header Font Color : ពណ៌អក្សររបស់ប្រាក់គោល គឺ USA។
- Body Background Color : ពណ៌ផ្ទៃរបស់ Widget ។
- Border Border Color : ពណ៌ស៊ុមរបស់ Widget ។
- Lanage : មានជាភាសា អង់គ្លេស ព័រទុយហ្គាល់ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ជប៉ុន កូរ៉េ រុស្សី បារាំង តែអត់បានភាសាខ្មែរទេ។
- Timezone : ម៉ោងតំបន់ កន្លែងនេះសំខាន់ អ្នកត្រូវរើសយក (GMT +7:00) Bangkok, Hannoi, Jakata ដែលជាល្វែងម៉ោងជាមួយស្រុកខ្មែរដែរ។
- Color scheme : គឺជាពណ៌ដែលគេកំណត់ឲ្យស្រាប់ៗ ងាយស្រួលរើស។
- ប៊ូតុង Preview : ជាប៊ូតុងចុចមើលសាកល្បងដែលវាបង្ហាញនៅត្រង់ផ្នែក Preview។
- បន្ទាប់ពីកំណត់ និងចុច "ប៊ូតុង Preview
"មើលសាកត្រូវចិត្តលោកអ្នកហើយ សូមចម្លងកូដដែលនៅខាងក្រោមនោះ
ទុកសិន។ សូមមើលរូបខាងក្រោម
របៀបដាក់ Exchange Rates Widget ក្នុងប្លក ៖
- កត់ត្រាចូល (Log in) គណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- បិទភ្ជាប់កូដ Exchange Rates Widget ដែលអ្នកចម្លងទុកខាងលើរួចនោះ យកមកដាក់ រួចចុច Save ជាការស្រេច។
- ចូលដល់ផ្ទាំង Layout វិញ លោកអ្នកអាចចាប់ទាញ Exchange Rates Widget យកទៅដាក់នៅទីតាំងណាដែលលោកអ្នកពេញចិត្ត៕
សូមមើលលទ្ធផលខាងក្រោមនេះ៖
- នៅមាន Widget មួយទៀតដែលមាននាទីអាចឲ្យយើងចុចរើសយកអត្រាប្ដូរប្រាក់ទៅតាម ប្រទេសផ្សេងបានច្រើនជាង Widget ខាងលើបាននោះគឺ Currency Converter Widget ។ ហើយរបៀបដាក់គឺស្រដៀងនឹងការដាក់ Exchange Rates Widget ខាងលើដូច្នោះដែរ៕
No comments:
Post a Comment