I.
ទីតាំង
ព្រែកពាមផ្លុងស្ថិតនៅតាមបណ្តោយសួនច្បារពីមាត់ទន្លេរហូតដល់ស្ថានីយ៍រាជាយស្ម័យយាន
ពោលគឺនៅតាមបណ្តោយមហាវិថីព្រះមហាក្សត្រិយកុសុមៈ
(១០៦)
និងវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ(១០៨)
ក្នុងខណ្ឌដូនពេញ
ស្របនឹងផ្លូវឧកញ៉ាផ្លុងនេះឯង
។
II.ស្ថានភាពបច្ចុប្បន្ន
សព្វថ្ងៃព្រែកពាមផ្លុងគឺគ្រាន់តែជាសួនច្បារមួយសម្រាប់លំអទីក្រុងតែប៉ុណ្ណោះ
ហើយដែលមនុស្សទូទៅស្គាល់ថាជាសួនច្បារផ្សារចាស់
។ នៅសងខាងនៃតំបន់នេះមានផ្ទះប្រជាពលរដ្ឋ
និងអគារសាធារណៈជា
ច្រើនកន្លែង
ព្រមទាំងមានផ្សារមួយឈ្មោះផ្សារចាស់ផងដែរ
ដែលជាហេតុធ្វើឳ្យតំបន់នេះមានភាពអ៊ូរអរ
។ ជាពិសេស
នៅរដូវបុណ្យចូលឆ្នាំបុណ្យភ្ជុំបិណ្ឌ...តែងមានល្បែងកំសាន្ត
និងការប្រគុំតន្រ្តីសម្រាប់ប្រជាជនទស្សនា
។III. ប្រភពដើមនិងទំនាក់ទំនងក្នុងការដាក់ឈ្មោះ
បើតាមការសង្កេតព្រែកពាមផ្លុងគឺប្រហែលស្ថិតនៅត្រង់បណ្តោយសួនច្បារផ្សារចាស់នេះ
បូករួមទាំងវិថីពីរទៀតដែលនៅអមសងខាងសួនច្បារនេះ
គឺជាផ្លូវបង្ហូរទឹកពីទន្លេចូលមកក្នុងក្រុងដោយចាក់ចូលទៅបារាយណ៍មួយសម្រាប់ឳ្យប្រជាជនប្រើប្រាស់
។ ម្យ៉ាងទៀតការជីកព្រែកនេះក្រៅពីទុកទឹកសម្រាប់ប្រើប្រាស់
វាក៏ជាកំពែងមួយផងដែរសម្រាប់ជារនាំងការពារក្រុងរួមនឹងកំពែងជាច្រើនទៀតដូចជា
នៅទិសខាងត្បូងគឺព្រែកតាកែវ
ខាងលិចព្រែកអូរគរ
ខាងជើងព្រែកពោងពាយ
ឬព្រែកចិនដំដែក
ព្រោះនៅកន្លែងនោះមានចិនរកស៊ីរបរដំដែក។
មួយវិញទៀត
ការដាក់ឈ្មោះថាពាមផ្លុងបែបនេះគឺប្រហែលជាមកពីព្រះបាទពញាយ៉ាតទ្រង់បង្គាប់ឳ្យឧកញ៉ាវង្សាអនុជិតផ្លុងជាចៅហ្វាយខេត្តបាទី
ជាអ្នកចាត់ចែងជីកព្រែកនេះ
ហើយទើបមានឈ្មោះបែបនេះ
។ ជាមួយព័ត៌មានដែលយើងទទួលបានពីឯកសារនេះ
ក្រុមនិស្សិតយើងក៏បានចុះធ្វើការសាកសួរប្រជាជនដែលរស់នៅក្បែរតំបន់នោះ
រួមជាមួយចាស់ព្រឹទ្ធាចារ្យ
លោកសាស្ត្រាចារ្យមួយចំនួនពីប្រវត្តិនៃរឿងរ៉ាវព្រែកពាមផ្លុងនេះមានដូចតទៅ៖
១.
តាមប្រសាសន៍របស់លោកតា
យក់ គុណ
ជាអតីតសាស្ត្រាចារ្យនៅសមាគមអ្នកនិពន្ធខ្មែរ
បច្ចុប្បន្នជាមន្ត្រីព្រះបរមរាជវាំងបានរៀបរាប់ថា៖
ព្រែកពាមផ្លុងនេះកើតមានតំណាលគ្នានឹងការកសាងរាជធានីរបស់ស្តេចពញាយ៉ាតមកម្ល៉េះ
គឺក្រោយពេលដែលទ្រង់ធ្វើការផ្លាស់ប្តូររាជធានីពីទួលបាសានមកភ្នំពេញ។
បន្ទាប់មកទ្រង់ក៏ចាប់ផ្តើមកសាង
និងជួសជុលបន្ថែមលើភ្នំដូនពេញ
ហើយក៏បានសាងសង់រាជធានី
(សង់វាំង)នៅភាគខាងកើតឈៀងខាងជើងភ្នំដូនពេញ។
វាំងនោះគឺស្ថិតនៅត្រង់កន្លែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដែលគេហៅថា (
CDC = Council Development of Cambodia ) សព្វថ្ងៃនេះ។
ហើយក្រោយពីបានសាងវាំងនេះរួច
ទ្រង់ក៏បានបង្គាប់ឳ្យឧកញ៉ាផ្លុងចៅហ្វាយខេត្តបាទីជីកព្រែកមួយបង្ហូរទឹក
ពីទន្លេចូលមកក្រុង
ដើម្បីឳ្យប្រជារាស្ត្រប្រើប្រាស់
និងធ្វើស្ពានមួយកាត់ទទឹងព្រែកនេះ
មានឈ្មោះថាស្ពាននាគ
ឬស្ពានធំ(បច្ចុប្បន្ន
ស្ថិតនៅពីមុខវត្តភ្នំត្រង់ជំនួប
រវាងផ្លូវនរោត្តម
និងសួនច្បារ)
សម្រាប់ជាទីចម្លងរបស់ប្រជារាស្ត្រក្នុងពេលទៅធ្វើបុណ្យនៅលើវត្តភ្នំដូនពេញ។
២.
លោក ស៊ុំ
សម័យ អតីតគ្រូបង្រៀនចម្លាក់ប្រាក់
និងជាអតីតសាស្ត្រាចារ្យនៅមហាវិទ្យាល័យសូនរូបមានអាយុប្រមាណ៧៧ឆ្នាំ
បានលើកឡើងថា
ពីមុខរ៉ារទេះភ្លើងនេះ
គឺព្រែកពាមផ្លុងតែម្តង។
ទឹកក្នុងព្រែកនេះគឺហូរពីទន្លេចូលទៅ
ហើយវាហូររហូតដល់ត្រង់ចំណុចបាក់ទូកសព្វថ្ងៃ។
គាត់បានមានប្រសាសន៍ទៀតថា
គាត់មិនបានដឹងច្បាស់ពីរឿងរ៉ាវពិតនៃព្រែកនេះទេ
គឺគ្រាន់តែដឹងតៗគ្នាប៉ុណ្ណោះ
ហើយព្រែកនេះផងដែរ
ក៏ជាកន្លែងសម្រាប់លក់ដូរ
និងជាកន្លែងសម្រាប់ស្តុកទឹកទុក។
រីឯចំណតរបស់ព្រែកនេះ
ខ្លះគេហៅថាស្ពាននាគឬស្ពានឥន្ទធនូ។
៣.
បងស្រី សុខ
ណន ជាអាជីវករនៅផ្សារចាស់
អាយុ ២៥ឆ្នាំ បាននិយាយថា
គាត់មិនបានដឹងឮអ្វីច្រើនពីព្រែកនេះទេ
គាត់គ្រាន់តែដឹងនិងឭតៗគ្នាថា
ត្រង់សួនច្បារផ្សារចាស់នេះពីមុននោះគឺជាបឹងដ៏ធំមួយ
ឯបឹងនោះសម្រាប់ធ្វើអ្វី
និងមានឈ្មោះអ្វី
គាត់មិនបានដឹងទេ។
៤.
លោកពូ សុខ
សុជាតិ មានអាយុ ៥១ឆ្នាំ
ជាប្រជាពលរដ្ឋ
មានទីលំនៅម្តុំនោះបានមានប្រសាសន៍ថា
ចៅហ្វាយខេត្តឈ្មោះផ្លុង
បានជីកព្រែកនេះឡើង
សម្រាប់ឳ្យប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីមាត់ទន្លេអាចប្រើប្រាស់
ត្បិតពេលនោះគ្មានប្រព័ន្ធធារាសាស្ត្រអ្វីឡើយ
ដូច្នេះដើម្បីឳ្យប្រជាជនដែលរស់នៅតាមមាត់ទន្លេអាចប្រើប្រាស់
និងធ្វើស្រែចម្ការបានគាត់ក៏ចាត់ឳ្យគេជីកព្រែកនេះឡើង
ហើយក៏យកឈ្មោះគាត់ដាក់តែម្តងទៅ។
IV.
សន្និដ្ឋាន
យោងទៅលើមតិភាគច្រើនដែលបានបកស្រាយ
និងអះអាងពីបុព្វហេតុនៃការដាក់ឈ្មោះព្រែកពាមផ្លុងនេះ
យើងឃើញថាពិតជាត្រឹមត្រូវ
និងសមស្របទៅតាមទីកន្លែងនោះមែន។
ម្យ៉ាងទៀតស្របនឹងប្រសាសន៍របស់លោកតាចាស់ៗភាគច្រើន
រួមនឹងសៀវភៅប្រវត្តិសាស្ត្រគឺស៊ីសង្វាក់គ្នា
ដូច្នេះយើងអាចសន្និដ្ឋានបានថា
ព្រែកពាមផ្លុងនេះគឺសាកសមទៅតាមដំណើរនៃសាច់រឿងពិតប្រាកដមែន
។
(រៀបរៀងដោយនិស្សិតអក្សរសាស្ត្រខ្មែរ
ឆ្នាំទី៤ បេ ជំនាន់ទី១៨
គ.ស ២០០១ ព.ស
២៥៤៥)
១.
គង់ ចន្ធី ២.ក.
គុជ បុប្ផានី
៣.ក. ចេប ម៉ាលីនី ន ៤.តែម មុនីវឌ្ឍនា
៣.ក. ចេប ម៉ាលីនី ន ៤.តែម មុនីវឌ្ឍនា
៥.នូ
ណូរ៉ា ៦.
ក. លី សុភណ្ឌ
៧. ស៊ឹម គឹមស៊ាន ៨. ម៉ាន់ ស៊ីនួន
៧. ស៊ឹម គឹមស៊ាន ៨. ម៉ាន់ ស៊ីនួន
៩.
ក. យឹម
ស្តើង ១០.
ក. ស៊ុំ ស្រីមុំ
១១. ក. អ៊ឹង ម៉ាល័យ ១២. ក. សារាយ ណែត
១១. ក. អ៊ឹង ម៉ាល័យ ១២. ក. សារាយ ណែត
១៣. ក. ហ៊ុល កញ្ញា
(ដឹកនាំដោយសាស្ត្រាចារ្យ៖
សុខ កុសល )
No comments:
Post a Comment