Logo Google Drive |
ដើម្បីអាចអោយយើងធ្វើការដាក់បង្ហាញឯកសារ PDF
ឬឯកសារកម្មវិធីការិយាល័យបានលោកអ្នកត្រូវប្រើសេវាកម្មទុកឯកសារ
របស់ Google ដែលមានឈ្មោះថា Google Drive ជាសេវាកម្ម Free
ដែលផ្ដល់ទំហំ 5GB សម្រាប់ស្តុកទុកឯកសារគ្រប់ប្រភេទបានយ៉ាងងាយ។
- Log in (កំណត់ត្រាចូល) ទៅកាន់ Google Drive តាម https://docs.google.com/ចំណាំ៖ Google Drive និង Google Docs គឺដូចគ្នា
-លោកអ្នកអាចបង្កើត Folder មួយសម្រាប់ដាក់ ឯកសារ PDF ឬ Document ដើម្បីងាយស្រួលកុំអោយច្រឡំនៅពេលក្រោយ។ ការបង្កើត Folder គឺងាយស្រួលដូចធ្វើក្នុង Windows Explorer ដែរ។
សម្រាប់បង្កើត Folder។
ចូលទៅរកឯកសារក្នុងកុំព្យូទ័ររបស់អ្នកដើម្បីផ្ទុកក្នុង Google Drive។
សម្រាប់បង្កើតឯកសារ ការិយាល័យ ជាមួយកម្មវិធី Google នៅលើ Online។
- ចុចលើប៊ូតុង ដើម្បីចូលទៅរកឯកសារ (សូមមើលរូបខាងក្រោម)
- ចូលទៅរកក្នុងកុំព្យូទ័ររបស់អ្នក រួចហើយចុច Open (សូមមើលរូបខាងក្រោម)
- លោកអ្នកប្រហែលជាឃើញ "ប្រអប់បញ្ជាក់" ដូចរូបខាងក្រោម សូមចុច Start Upload
- ផ្ទាំងដំណើរការ ផ្ទុកឡើង (Upload) នឹងបង្ហាញឡើង (សូមមើលរូបខាងក្រោម)
- ពេលផ្ទុកឡើង (Upload) ចប់ហើយ សូមចុចលើឯកសារ នោះវានឹងបើកឯកសារក្នុង Google Doc ឬ Drive screen។ ឥឡូវសូមចុចប៊ូតុង Share ដើម្បីកំណត់ "ការចែករំលែក" (សូមមើលរូបខាងក្រោម)
-លោកអ្នកនឹងឃើញផ្ទាំង កំណត់ការចែករំលែក សូមចុចលើតំណ Change (សូមមើលរូបខាងក្រោម)
- រួចចុចរើសយក "Public on the web" ដើម្បីអាចមើលបានជាសាធារណៈ រួចចុច Done (សូមមើលរូបខាងក្រោម)
- មកដល់ត្រង់នេះគឺចំណុចសំខាន់ ដើម្បីបានកូដបោះឯកសារចូលអត្ថបទរបស់ប្លកលោកអ្នកត្រូវចុច File >> Embed option (សូមមើលរូបខាងក្រោម)
- ប្រអប់បង្ហាញកូដបានចេញមក អ្នកត្រូវចម្លងកូដទុកសិន (សូមមើលរូបខាងក្រោម)
- ចូលទៅកាន់ប្លករបស់លោកអ្នក ចុចសរសេរប្រកាស ដោយឈរលើតាប HTML បិទភ្ជាប់ (Paste) embed ដែលអ្នកបានចម្លងទុកខាងលើ ដាក់ចូល (វាគួរតែដូចរូបភាពខាងក្រោមនេះ)
ចំណាំ៖ អ្នកអាចកែទំហំក្នុងការង្ហាញ ដោយដែលត្រង់ width="640" height="480" ៖
- width="640" ដូរពី 640 ទៅទំហំទទឹងអត្ថបទរបស់ប្លកលោកអ្នក (ខ្ញុំដាក់ 570)
- height="480" ដូរពី 480 ទៅប្រវែងកំពស់អត្ថបទរបស់ប្លកលោកអ្នក (ខ្ញុំដាក់ 650)
- ចុចប៊ូតុង Preview ដើម្បីមើលសាកល្បងសិន ថាតើការបង្ហាញ បានស្អាតត្រឹមត្រូវតាមចិត្តលោកអ្នកហើយឬនៅ!!!
No comments:
Post a Comment