Tuesday, April 9, 2013

ដោះស្រាយ​បញ្ហា Laptop កើន​កម្ដៅ


កុំ​ឲ្យ​ខាត ​ដាក់​ពង​ទា​ចៀន​មួយ​សិន :D
  បាទ​ថ្ងៃ​នេះ​ប្លក​អាក្បាលធំ​មាន​គន្លឹះ​មួយ ​ដែល​និយាយ​អំពី​បញ្ហា​កម្ដៅ​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ចល័ត​គឺ laptop ។ ​​នៅ​ពេល​ដែល​លោក​អ្នក​​ប្រើ​ប្រាស់ Laptop ក្នុង​រយៈពេល​យូរ​ៗ​ទៅ​នោះ​ ការ​ឡើង​កម្ដៅ​គឺ​ជា​រឿង​ធម្មតា​ទេ នោះ​មកពី​មាន​ធូលី​ដី​កាន់​ច្រើន និង​កង្ហារ​ថមថយ​ល្បឿន​បក់។ កម្ដៅ​របស់ Laptop ​នឹង​កើន​ឡើង​ជាក់​ជា​មិន​ខាន បើ​សីតុណ្ហភាព​នៅ​ជុំវិញ​មិន​ល្អ បើ​លោក​អ្នក​ប្រើ​ប្រាស់ laptop ក្នុង​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​នោះ កម្ដៅ​មិន​មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​សំខាន់​នោះ​​​គឺ បរិស្ថាន​ជុំ​វិញ​គ្មាន​ភាព​ត្រជាក់ និង laptop ចាស់ៗ កម្ដៅ​​​​​​វា​នឹង​ឈាន​ដល់​កម្រិត​មួយ ​​អាច​ប៉ះពាល់​ដល់​​អាយុ​ជីវិត​គ្រឿង​រឹង (Hardware) របស់ laptop ផ្សេង​ទៀត​​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​មិន​ទាន់​ចេះ​គ្រប់​គ្រង​ ឬ​មិន​ទាន់​ស្គាល់​ចិត្ត​វា ៖


តើ​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ការ​ពារ​មិន​ឲ្យ​វា​ឡើង​កម្ដៅ​​បាន?

  ជា​ទូទៅ​នៅ​ពេល​ដែល​កុំព្យូទ័រ​ឡើង​កម្ដៅ​​ខ្លាំង​​កង្ហារ​នៅ​ខាង​ក្នុង​ ម៉ាស៊ីន​វា​នឹង​បញ្ចេញ​សំឡេង​ខុស​ពី​ធម្មតា​ ពេល​នោះ CPU វា​នឹង​បន្ថយ​ល្បឿន​នាឡិកា (Clock speed) ដើម្បី​ការ​ពារ​សំពាធ​កម្ដៅ​នោះ។ នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​នៅ​តែ​បន្ត​ប្រើ​វា​ទៀត​​​កុំព្យូទ័រ​នឹង​រលត់ ​​ភ្លាម​។

អ្វី​ទៅ​បង្ក​ឲ្យ​ឡើង​កម្ដៅ​បែប​នេះ?

  បញ្ហា​ចម្បង​គឺ ​​​មិន​មាន​ធាតុ​​ត្រជាក់​គ្រប់​គ្រាន់ ​ពោល​គឺ​​កង្ហារ (Fan) នៅ​ក្នុង​ម៉ាស៊ីន​​មាន​កម្ទេច​ធូលី​​ផ្សេង​ៗ​​ជាប់​ជាមួយ​​​​​ស្លាប​កង្ហារ​ CPU ​ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​​វា ​មិន​អាច​ផ្ដល់​​​ធាតុ​ត្រជាក់​គ្រប់​គ្រាន់​ដល់ CPU។ មិន​ថា​តែ CPU ទេ Power supply ក៏​ដូច្នេះ​ដែរ។

៙ វិធី​បន្ថយ​កម្ដៅ ៖

  •  មុន​នឹង​​សម្អាត ​ត្រូវ​ផ្ដាច់​ចរន្ត​អគ្គិសនី​សិន ​បិទ​កុំព្យូទ័រ​បន្ទាប់​មក​ដោះ​ថ្ម​ចេញ​ និង ​ដោះ​​ឌុយ​ភ្លើង​ចេញ​។ សំអាត​កម្ទេច​ធូលី​ចេញ​ពី​​កង្ហារ​ ដោយ​ប្រើ​ក្រណាត់​ទន់ Cotton សុទ្ធ​ជ្រលក់​ជា​មួយ​នឹង​ទឹក​អាល់កុល​ជូត​សម្អាត​ថ្នម​ៗ​​ តែ​បើ​យល់​ល្អ​អ្នក​ត្រូវ​ប្រើ​ប្រដាប់​ផ្លុំ​ធូលី​ល្អ​ជាង វា​ជួយ​កាត់​បន្ថយ​មិន​ឲ្យ​ប៉ះពាល់​ដល់​គ្រឿង​រឹង ដោយសារ​ការ​ប្រើ​ជាមួយ​ក្រណាត់​សើម។
  • ត្រូវដាក់ Laptop នៅ​លើ​​​ផ្ទៃ​រឹង​ និង​​រាប​ស្មើ។ មិន​ត្រូវ​ដាក់​វា​នៅ​លើ ​ភួយ​ ខ្នើយ ​ឬ ​ផ្ទៃ​ទន់​ៗ​ផ្សេង​​ទៀត​ទេ ​ព្រោះ​របស់​ទាំង​នេះ​រារាំង​​មិន​ឲ្យ​ខ្យល់​ពី​ ក្រៅ​ចូល​​ក្នុង​ម៉ាស៊ីន​បាន។
  • ត្រូវ​ទិញ​ឧបករណ៍​ផ្ដល់​ធាតុ​ត្រជាក់ (Cooler) ឬ កង្ហារ​​ជំនួយ។ បច្ចុប្បន្ន​នេះ​មាន​ឧបករណ៍​ផ្ដល់​ធាតុ​ត្រជាក់​ច្រើន​​ប្រភេទ​ សម្រាប់​​​ជំនួយ​ដល់​​ម៉ាស៊ីន​។

   សង្ឃឹម​ថា ការ​ថែរក្សារ​ដោយ​ជូត​សំអាត និង​ប្រើ​បង្ហារ​ជំនួយ​ធ្វើ​ឲ្យ laptop បាន​ធូរ​ស្រាល​ជាមួយ​កម្ដៅ​បាន៕

ដាក់​កង្ហារ​អញ្ចឹង​ ​បាន​ទប់ទល់​ជាមួយ​កម្ដៅ​បាន ហេសហេ!

កង្ហារ​គឺជា​បេះដូង​របស់​កុំព្យូទ័រ

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks