Wednesday, May 20, 2015

វិធីសាស្ត្រសរសេរតែងសេចក្តី

                       
រៀប​រៀង​ដោយ៖ ស៊ឹម ​គឹម​ស៊ាន ​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ នៃ​វិ.​បវេល​ ខេត្ត​បាត់​ដំបង
. ដូចម្តេច​ហៅ​ថា​តែង​សេចក្តី?
​   តែង​សេចក្តី < តែង + សេចក្តី 
   តែង៖ រៀបចំ​ ស្អិតស្អាង​ តាំងបង្កើត 
   សេចក្តី៖ ដំណើរ​ ហេតុ​ ការណ៍ 
   ដូច្នេះ​ "តែងសេចក្តី"​ មាន​ន័យ​ថា​ការ​រៀបចំ​ពាក្យពេចន៍​ ការ​តុបតែង​ រចនា​ឃ្លា​ល្បះ​ក្នុង​ការ​សរសេរ​​រៀបរាប់​ហេតុការណ៍​ ឬបកស្រាយ​ទស្សនៈ​ណា​មួយ​ឳ្យ​បាន​សម​ហេតុផល​ ត្រឹមត្រូវ​ មាន​ខ្លឹមសារ​ប្រកប​ដោយ​ផល​ប្រយោជន៍​គួរ​ជា​ទី​ពេញ​ចិត្ត។ 

. ប្រភេទ​នៃ​តែងសេចក្តី​អត្ថាធិប្បាយ
   តែង​សេចក្តី​អត្ថាធិប្បាយ​មាន​៣​ប្រភេទ​ដូចជា៖
 - អត្ថាធិប្បាយ​បែប​ពន្យល់ 
 - អត្ថាធិប្បាយ​បែប​ពិភាក្សា 
 - អត្ថាធិប្បាយ​បែប​ប្រៀបធៀប 
. លំណែនាំក្នុងការសរសេរ
   ដើម្បី​ឳ្យ​ការ​សរសេរ​តែង​សេចក្តី​បាន​ល្អ​ អ្នក​សរសេរ​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
- អាន​ប្រធាន​ឳ្យ​បាន​២​ទៅ​៣​ដង។ 
- ស្វែង​រក​ពាក្យ​ពិបាក​ ឬពាក្យ​គន្លឹះ​សំខាន់ៗ​ដែល​មាន​ក្នុង​ប្រធាន។​ ពាក្យ​គន្លឹះ​ អាច​មាន​ ១ពាក្យ ២ពាក្យ​ ឬ​៣ពាក្យ។
- ស្វែង​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ពិបាក​ ឬពាក្យ​គន្លឹះ​នីមួយៗ។
- យល់​ពី​ប្រភេទ​របស់​ប្រធាន(ពន្យល់ ពិភាក្សា ឬប្រៀបធៀប)។ 
- យល់​ពី​ដែន​កំណត់​របស់​ប្រធាន​(គេ​ឳ្យ​លើក​យក​រឿង​អ្វី​ខ្លះ​មក​បក​ស្រាយ​បញ្ជាក់)។ 

. ដំបូន្មាន
   ដើម្បី​ឳ្យមាន​គំនិត​ទូលំ​ទូលាយ​សរសេរ​តែង​សេចក្តី​បាន​ក្បោះក្បាយ​ល្អ អ្នក​សរសេរ​ត្រូវ៖
- ស្វែង​យល់​ពី​ហេតុ​ការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​បច្ចុប្បន្ន។
 - អាន​សៀវភៅ​វប្បធម៌​ អរិយធម៌​ ប្រវត្តិសាស្ត្រ ...។
- អាន​ស្នា​ដៃ​អក្សរសិល្ប៍​មួយ​ចំនួន​ដែល​មាន​ក្នុង​កម្ម​វិធី​សិក្សា​ដូចជា៖​ រឿង​កុលាប​ប៉ៃលិន​ រឿង​ផ្កា​ស្រពោន​ រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ រឿង​តេជោ​យ៉ត រឿង​ថោកែ​ចិត្ត​ចោរ​ ...។
 - ស្វែង​យល់​ពី​អត្ថន័យ​ អត្ថរូប​ និង​អត្ថរស​នៃ​រឿង​នីមួយៗ​ឳ្យ​ច្បាស់​លាស់។ 
- កត់ត្រា​ពាក្យ​សម្តី​សំខាន់ៗ​របស់​តួអង្គ​។ 
- ឧស្សាហ៍​អាន​តែង​សេចក្តី​របស់​អ្នក​និពន្ធ​ផ្សេងៗ​ឳ្យ​បាន​ច្រើន។ 
- ហ្វឹកហាត់​សរសេរ​តែង​សេចក្តី។

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks