Thursday, August 13, 2015

ឧកញ៉ាវិបុលរាជសេនានូ កន (១៨៧៤-១៩៤៧)

. ប្រវត្តិ​ និង​ការ​សិក្សា
      ឧកញ៉ា​នូ កន កើត​នៅ​ឆ្នាំ​១៨៧៤ នៅ​ឃុំអង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ក្នុង​គ្រួសារ​កសិករ ឳ​ពុក​ឈ្មោះ នូ ម្តាយ​ឈ្មោះ អ៊ុក មាន​មុខ​របរ​ជា​កសិករ​តែ​មាន​ជីវភាព​ថ្លៃ​ថ្នូរ
     
អាយុ​បាន​​ឆ្នាំ ឪពុក​ក៍​បាន​នាំ​កុមារ នូ កន ទៅ​រៀន​វិជ្ជា​អក្សរសាស្ត្រ​ជាតិ​នៅ​វត្ត​អង្គ​ត្នោត ឃុំ​ និង​ស្រុក​ដដែល​នៅក្នុង​សំណាក់​ចៅអធិការ​នាមអ៊ិន។​ លុះ​ដល់​វ័យ​១៤​ឆ្នាំ​បាន​សាង​ផ្នួស​ជា​សាមណេរ​បាន​មួយ​វស្សា​ហើយ​បាន​លាចាក​សិក្ខា​បទ 
     ឆ្នាំ​១៩៤៧​ លោក​បាន​ទទួល​មរណភាព​ដោយ​ជរាពាធ​នៅ​គេហដ្ឋាន​របស់​លោក​ឯ​ក្រុង​កំពង់​ចាម​ក្នុង​អាយុ​៧៣ឆ្នាំ។ រូប​គំនូរ​ពាក់​កណ្តាល​ខ្លួន​របស់​លោក​ នូ កន​ តាំង​នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ដាក់​ថា នូ កន( ១៨៧៤-១៩៤៧ )


.ការងារ
      អាយុ​១៧​ឆ្នាំ យុវជន​អនាគត​កវី​បណ្ឌិត​យើង​បាន​ទៅ​ធ្វើ​ជា​លេខាធិការ​ចៅហ្វាយខេត្ត​ទ្រាំង ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ
      នៅឆ្នាំ​១៨៩១ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​ក្នុង​ព្រះបរមរាជវាំង​ក្នុង​ក្រុមព្រះ​អាល័ក្ខណ៍ ​នា​រជ្ជកាល​ព្រះករុណា នរោត្តមឆ្នាំ​ក្រោយមក​ព្រះករុណា​បាន​ផ្លាស់​លោក​ឳ្យ ទៅ​ធ្វើការ​ក្រសួង​សុរិយោដី ​និង​ក្រសួង​រតនាគារ ពេល​នោះ​អ្នក​ឧកញ៉ា​ពិភក្តិ​ទិព្វ​រាជ ម៉ម បាន​តាំងងា​រលោក​ជា ម៉ឺន​ភក្តី​អក្សរ
      ឆ្នាំ​១៩០២​រាជការ​បារាំង​មាន​ការ​ប្រឡង​ប្រជែង​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ លោក​ក៏​បាន​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ទើប​ត្រូវ​បាន​រដ្ឋាភិបាល​សម័យ​នោះ​ បញ្ជូន​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង។ក្រោយ​ពី​បន្ត​ការ​សិក្សា​ចប់​ លោក​ក៏​បាន​វិល​មក​មាតុភូមិ​វិញ។
ឆ្នាំ​១៩០៣ រដ្ឋបាល​បារាំង​បាន​ចាត់​លោក​ឳ្យ​ធ្វើជា​ចៅហ្វាយខេត្ត​កំពង់សៀម​រយៈពេល​ខែ​បន្ថែម​តួនាទី​ជា​គ្រូ​បង្រៀន​ច្បាប់ និង ទំនៀម​ទម្លាប់​ខ្មែរ​នៅ​ក្នុង​សាលាខេត្ត​នេះ​ផង ។
      ឆ្នាំ​១៩០៨ លោក​ត្រូវ បាន​រដ្ឋបាល​បារាំង​ចាត់​អោយ​ទៅ​បន្ត​សិក្សា​ច្បាប់​នៅ​ប្រទេស​បារាំង​លុះ​ត្រឡប់​មក​វិញ​លោក​ទទួល​បាន​តំណែង​ជា​បន្ត​បន្ទាប់​គឺៈ​
 - ឆ្នាំ១៩០៩​​ ខែ០៦ ថ្ងៃ​១៦ ​ចៅហ្វាយ​ខេត្ត​ពញឮ
 - ឆ្នាំ១៩០៩ ខែ១១ ថ្ងៃ១១ ​ចៅហ្វាយ​ខេត្ត​ស្ទឹងត្រែង
 - ឆ្នាំ១៩១៦ ខែ១១ ថ្ងៃ១៥ ចៅហ្វាយ​ខេត្តកំពង់ធំ​ កំពង់ស្វាយ
 - ឆ្នាំ១៩១៩ ខែ០៧ ថ្ងៃ៣១ ចៅហ្វាយ​ខេត្ត​កំពង់សៀម​ កំពង់ចាម
 - ឆ្នាំ១៩២១​ខែ១០ថ្ងៃ១៨ ឧកញ៉ា​វិបុល​រាជសេនា​ភូឈួយ​សេនាបតី​ក្រសួង​ជើង​ទឹក ថ្នាក់​ឧត្តម​មន្រ្តី​លេខ​
 -ឆ្នាំ១៩២៦​ឧកញ៉ា​វិបុល​រាជ​សេនា​ភូឈួយ​ក្រសួង​ពាណិជ្ជការ
     
លោក​បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​១៩៣១ ហើយ​បាន​ឈរ​ឈ្មោះ​និងជាប់​ជា​តំណាង​រាស្ត្រ​មណ្ឌល​កោះ​សូទិន​ក្នុង​គណៈបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៤៥។​
.ស្នាដៃអក្សរសិល្បិ៍
  - រឿង​ទាវឯក​ ឆ្នាំ​១៩៤២ សរសេរ​ជា​កំណាព្យ​បទ​ពាក្យ​៨។
​ - រឿង​សាមកុក​ បក​ប្រែ​ពី​ភាសា​ថៃ​ បាន​១០ភាគ​ហើយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​ទស្សនាវដ្តី​កម្ពុជ​សុរិយា​តាំង​ពី​ឆ្នាំ១៩៤៨​រហូត​ដល់​ឆ្នាំ​១៩៧៤ជា​ពេល​ដែល​ទស្សនាវដ្តី​មាន​ជីវិត។
  - រឿង​ពិម្ពានិព្វាន​ជា​ប្រភេទ​សាស្ត្រា​ល្បែង​សរសេរ​នៅ​ឆ្នាំ១៩២៣
  - រឿង​តុង​ឈិន​ជា​ប្រលោម​លោក​ពាក្យ​រាយ​សរសេរ​នៅ​ឆ្នាំ១៩៤៧​ ជា​ស្នា​ដៃ​ដំបូង​គេ​បង្អស់​របស់​លោក​ដែល​បាន​សរសេរ​ក្នុង​សម័យ​ដែល​ប្រលោម​លោក​បាន​កើត​ឡើង។​ តាម​ពិត​លោក​នូ កន​ បាន​ប្រើ​ពាក្យ​ប្រលោម​លោក​នេះ​ដោយ​មាន​ការ​បក​ប្រែ​ពី​ភាសា​បារាំង​Roman​មាន​ន័យ​ថា​ជា​អត្ថបទ​ពាក្យ​រាយ​ខុស​ពី​ប្រភេទ​រឿង​ល្បែង​ដែល​មាន​តំណែង​ជា​ពាក្យ​កាព្យ។
  - រឿងឥណាវ​ សរសេរ​ជា​ពាក្យ​រាយ​ មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
  - រឿង​លួង​ឆាន​ភក្តី​ សរសេរ​ជា​ពាក្យ​រាយ​ មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
- រឿង​មហា​សុបស្សី​តាបស​ មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
  - រឿង​សមុទ្រ​ជេដ្ឋាមិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
.ឯកសារយោង
 - វីគីភីឌា
 - អ្នក​និពន្ធ​ខ្មែរ​ដែល​មាន​ឈ្មោះ​ល្បី​ របស់​លោក​លី​ ធាម​តេង
 - កម្រង​ឯកសារ​ស្តី​ពី​ចរន្ត​អក្សរ​សិល្បិ៍​ខ្មែរ​ របស់អនុ​បណ្ឌិត​អៀង​ ពិសី

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks