គ្រុឌស្អប់នាគ ចូលចិត្តជាន់នាគ ចាប់នាគ និង ស៊ីនាគជាអាហារ ដែលជាតិសាសន៍ជាច្រើនបានយកមកធ្វើជាសិល្បៈស្ថាបត្យកម្ម សាងរូបទាំងនោះឡើង។
កម្ពុជាយកនិមិត្តរូបនាគតំណាងនគរមាតាធិបតេយ្យនាងនាគ។
រីឯប្រទេសថៃ
ជ្រើសរើសគ្រុឌក្រហមគ្រុឌភ្លើងសម្រាប់សំគាល់ប្រទេសគេ
ដោយសារអានុភាពរបស់គ្រុឌបើទោះបីគ្មានទឹក
អម្រឹត ក៏គ្រុឌមានជីវិតអមតៈតាមពរព្រះវិស្ណុ
និងរឿងអរិយប្រវត្តិសាស្រ្តរវាងខ្មែរសៀម។
ប្រទេសឥណ្ឌូនេស៊ី
និងម៉ុងហ្គោលី
ក៏បានយកគ្រុឌជានិមិត្តរូបប្រទេសខ្លួនផងដែរ។
១.
ប្រវត្តិសត្វគ្រុឌ
សត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ
ដែលសត្វនេះមានពាក់ព័ន្ធ
នៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា។
សត្វគ្រុឌនេះដែរ
ក៏ត្រូវបានគេចាត់ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗទៀត
ដែលខ្មែរបុរាណបានឲ្យតម្លៃ
តាំងពីប្រមាណជាង
២០០០ឆ្នាំមកហើយ។
នៅក្នុងទេវកថាឥណ្ឌា
មានសត្វជា
ច្រើនត្រូវបានចាត់ទុកថាជាទេព
ឬក៏ជាពាក់កណ្តាលទេព
ឧទាហរណ៍ដូច ពស់
ឬនាគ អណ្តើក
ខ្លាឃ្មុំ ស្វា
គោ ដំរី
ក្ងោក ខ្លាជាដើម។
ដូចគ្នានេះដែរ
សត្វគ្រុឌ
ក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌា
ហើយត្រូវបានគេចាត់ទុកថាបក្សីរាជា។
សត្វគ្រុឌគឺជាយានជំនិះរបស់ព្រះវិស្ណុ
ហើយសត្រូវ
សួរពូជរបស់គ្រុឌគឺសត្វនាគ។
នៅឥណ្ឌាមានពិធីបុណ្យគោរពបូជាដល់
គ្រុឌដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៥កើត
ខែស្រាពណ៍រៀងរាល់ឆ្នាំ។
២.
រឿងនិទានទាក់ទងនឹងគ្រុឌ
មហាឥសីកស្សបៈមានភរិយាពីររូបគឺនាងកាឌ្រុ
និងនាងវីនីតា។
នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល
ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។
ចំណែកឯនាងវីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។
ថ្ងៃមួយនាងកាឌ្រុ
និងនាងវីនីតា
បានលេងល្បែងភ្នាល់គ្នាដោយទាយ
ពណ៌កន្ទុយសេះក្បាល៧អាចហោះបានដែលកើតចេញពីការកូរសមុទ្រទឹកដោះ។
នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ
រីឯនាងវីនីតាថាពណ៌ស។
ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់គឺត្រូវតែបម្រើអ្នកឈ្នះ។
នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើ
ឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។
ដូច្នេះហើយ
នាងវីនីតាត្រូវបម្រើនាងកាឌ្រុ
និងកូន។ នាងកាឌ្រុ
បានធ្វើបាបនាង
វីនីតាយ៉ាងខ្លាំងក្លា។ប៉ុន្តែក្រោយមកពពួកនាគថានឹងយល់ព្រមដោះលែងគ្រុឌ
និងម្តាយ
ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។
គ្រុឌបាន
ប្រឹងប្រែងយ៉ាងខ្លាំង
ហើយទីបំផុតទទួលបានទឹកអម្រឹត
ហើយបានរំដោះខ្លួន
និងម្តាយពីទាសភាពរបស់នាគ
និងនាងកាឌ្រុ។
ក្រោយមកគ្រុឌ
និងម្តាយបានដឹងពីល្បិចនេះ
ហើយបានដាក់បណ្តាសាដល់នាងកាឌ្
រុថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួន។
និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ
គ្រុឌបានសំដែងឬទ្ធីចេស្តារយ៉ាងអស្ចារ្យ
និងមានភាពស្មោះត្រង់
រហូតបានដឹងដល់ព្រះវិស្ណុ
ហើយព្រះវិស្ណុបានផ្តល់ពរជ័យ
ព្រមទាំងយកគ្រុឌធ្វើជាយានជំនិះរបស់ព្រះអង្គ។
អនុភាពហោះហើររបស់គ្រុឌគឺលឿនជារន្ទះ
ហើយកម្លាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើព្យុះសង្ឃរានានា។
ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ
ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ
ដោយ
គ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញ
ក្រោយពេលប្រគល់ឲ្យនាគហើយនោះ
ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសារបស់គ្រុឌ
និងម្តាយក្លាយជាការពិត។
នៅពេលយកទឹកអម្រឹតមកដល់មុខនាគ
ហើយនោះ
គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ត្រូវធ្វើពិធីសិនមុនពេលផឹកទឹកអម្រឹតនេះ
ហើយនៅពេលដែលពួកនាគកំពុងធ្វើពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅ។
នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ
ពួកនាគទាំងឡាយខំ
ប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរ
ដោយសារស្មៅ
រហូតដល់សព្វថ្ងៃនេះ។
ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ
ហើយរៀបការគ្រុឌជាមួយនាងឧណាតី។
គ្រុឌនិងនាងឧណាតីមានកូនពីរនាក់គឺសម្ប៉ាទិ
និងជតាយុ
ដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅក្នុងរឿង
រាមាយាណៈ។
ក្រៅពីយានជំនិះរបស់ព្រះវិស្ណុ
គ្រុឌគឺជាបរិវារដ៏ស្មោះត្រង់
ដែលត្រូវបានគេឲ្យឈ្មោះថា
បរិវារជាន់ខ្ពស់
រីឯហនុមានគឺជាបរិវារជាន់ទាប។
៣.
គ្រុឌក្នុងសង្គមខ្មែរ
វត្ដមានរបស់សត្វគ្រុឌ
នាសម័យហ្វូណន
ត្រូវបានគូសបញ្ជាក់តាមរយៈបដិមាកម្ម។
លោកបណ្ឌិតមីសែល
ត្រាណេ
បានបញ្ជាក់ថាការរកឃើញសត្វគ្រុឌ
ដែលគេឆ្លាក់ជាក្បាច់នៅលើក្រឡ
ឬកុលាលភាជន៍បានបញ្ជាក់ឲ្យដឹងថា
ប្រភពបុរេអង្គសត្វគ្រុឌមានកំណើតមកមានអាយុប្រមាណ
២ ០០០ឆ្នាំមកហើយ។
ចំណែកសត្វគ្រុឌនៅប្រទេសថៃ
និងឡាវ គឺជាគ្រុឌបាន
ប្រសូតចេញពីខឿនវប្បធម៌ខ្មែរនាសម័យអង្គរតែប៉ុណ្ណោះ។
ក្នុងជំនឿខ្មែរបុរាណ
ដែលបានទទួលនូវមរតកវប្បធម៌ឥណ្ឌា
សត្វគ្រុឌគឺជាស្តេចបក្សីប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យ
ព្រោះថាសត្វនេះតំណាងនូវអវកាស
ឬភាពលំហ
ឬធាតុភ្លើង
ផ្ទុយពីគូរបដិបក្សរបស់ខ្លួនគឺសត្វនាគដែលតំណាងឲ្យធាតុដី
ឬទឹក
ប្រភពនៃភាពផូរផង់ភាពត្រជាក់ត្រជុំ។
ការគោរពបូជាសត្វគ្រុឌកើតមានតាំងតែពីសម័យនគរភ្នំម្ល៉េះ
ដូចវត្តមានរបស់ចម្លាក់នៃស្តេចបក្សីនេះនៅលើសន្លឹកមាសមួយចំនួន
ដែលគេបាន
ជួបប្រទះនៅគោកប្រាសាទ
នៅក្នុងខេត្តដុងថាប
ទឹកដីកម្ពុជាក្រោមជាភស្តុតាងស្រាប់។
ការលេចធ្លោរជាក្បាច់លើសន្លឹកមាសបែបនេះបង្ហាញថា
ចាប់តាំងពីសតវត្សទី២ដល់ទី៥
គ្រុឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជំនឿសាសនា។
មនុស្សខ្មែរ
ចាប់តាំងពីពេលនោះមកបានបន្តស្ថានភាព
នេះរហូតដល់សព្វថ្ងៃ
ដោយបានយកសត្វគ្រុឌនេះ
ដើម្បីធ្វើជាគ្រឿងលំអតុបតែងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ
ក៏ដូចជាវត្តអារាមដែរ
។
ថ្មីៗនេះ យោងលើរបកគំហើញខាងបុរាណវិទ្យារបស់លោកស្រី ឡេ ធីលៀង នៅម្តុំដែនដីសណ្តផ្នែកខាងក្រោម ខាងទន្លេមេគង្គ និងការស្រាវជ្រាវរបស់យើងនៅអង្គរបុរី យើងបានដឹងថា សត្វគ្រុឌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជំនឿសាសនា នាសម័យហ្វូ-ណន ឬនគរភ្នំ។ ក្រៅពីការតំណាងសត្វគ្រុឌ ជាក្បាច់ក្រឡោត អណ្តែត ខ្មែរបុរាណក៏បានឆ្លាក់សត្វនេះលើសន្លឹក មាសស្តើងៗ ដែលគេប្រើជាយ័ន្តសម្រាប់ការពារសំណង់ស្ថាបត្យកម្ម ឬក៏មនុស្ស។ បើនិយាយម្យ៉ាងទៀត ការដែលគេជឿថា សត្វគ្រុឌ គឺជាសត្វដែលមានឫទ្ធានុភាពខ្លាំងក្លានោះ បានក្លាយជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃ។ ឧទាហរណ៍ជាក់ស្តែង នៅលើកាក់សំណមួយនៅទីនេះ គេឃើញសត្វគ្រុឌស្ថិតក្នុងឥរិយាបទមួយគួរឲ្យចាប់អារម្មណ៍ ព្រោះវាហាក់់បីដូចជាកំពុងសម្តែងឫទ្ធី (ម្ខាងតំណាងសត្វគ្រុឌ ម្ខាងទៀតសត្វពស់)។ ក្រៅអំពីជំនឿបែបព្រហ្មណ៍និយមខាងលើ សត្វគ្រុឌនៅតែបំពេញតួនាទីតុបតែងលំអសំណង់ស្ថាបត្យកម្មខ្មែររហូតដល់ សតវត្សទី២១នេះ។ ។
ឆ្លងកាត់ការសិក្សាវិភាគលើវិស័យបដិមាកម្ម នៅអង្គរបុរី យើងក៏បាន ជួបប្រទះចម្លាក់សត្វគ្រុឌមួយចំនួនដែលឆ្លាក់លើកុលាលភាជន៍ ព្រមទាំងជាចម្លាក់លោតផងដែរ។ យ៉ាងណាក៏ដោយ ចម្លាក់ ទាំងនោះមានអាយុតិចជាងបុរាណវត្ថុដែលគេបានជួបនៅក្នុងដែនដីសណ្ត ឬនៅជ្រលងនៃដងទន្លេចៅប្រះយ៉ា ជាពិសេសនៅទីក្រុងសុផាន់បុរីដែរ ដែលជាទីក្រុងចាស់របស់បុព្វបុរសខ្មែរនាសម័យហ្វូ-ណនឬនគរភ្នំ ។
សូមរំលឹកថាពាក្យគ្រុឌក៏ដូចជានាគដែរគឺជាពាក្យសំស្ក្រឹតដែលសព្វថ្ងៃបានក្លាយទៅជាពាក្យខ្មែរទៅហើយ។ គ្រុឌខ្មែរនាសម័យវប្បធម៌បុរេអង្គរនៃចក្រភពភ្នំបានឲ្យកំណើតទៅគ្រុឌថៃ នាសម័យវប្បធម៌សុខោទ័យ អយុធ្យា និងរតនៈគូសិន្ទ្រ។

This comment has been removed by the author.
ReplyDeleteolo
Deleteវាបាននិយាយថាឈុតឆាកបុរសខ្មែរស្ងួតពាក្យបណ្តឹងមិនទាន់បានពោលអះអាងការពារខ្លួនឫជារបស់ខ្លួនផ្ទាល់។ អ្នកប្រទេសបណ្តាសា
ReplyDelete