លោក គយ
សារុនជាកវីមួយរូបដែលមានឈ្មោះល្បីល្បាញនៅចុងទសវត្សឆ្នាំ១៩៥០ ដល់ដើមទសវត្សឆ្នាំ១៩៧០ ។
១.ប្រវត្តិ
និងការសិក្សា
លោក គយ
សារុនប្រសូត្រ នៅថ្ងៃទី២២ខែឧសភាឆ្នាំ១៩៤០ នៅសង្កាត់លំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៤៩ លោកបានចូលរៀននៅសាលាចាក់អង្រែ រួចបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្តិក្នុងទីក្រុងភ្នំពេញនៅឆ្នាំ១៩៥៥។ លោកបានទទួលអនិច្ចកម្មនៅឆ្នាំ១៩៧៥។
២.
ការងារ
-នៅឆ្នាំ១៩៦៣លោកធ្វើជាគ្រូបង្រៀននៅអនុវិទ្យាល័យតាកែវ។
-នៅឆ្នាំ១៩៦៥ លោកបានធ្វើជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាល័យតាកែវ។ បង្រៀនបាន៣ឆ្នាំ លោកក៏បានផ្លាស់មកបង្រៀននៅអនុវិទ្យាល័យកំពង់កន្ទួតដែលជាស្រុកកំណើតរបស់លោក។
-នៅឆ្នាំ១៩៧១ លោកបានជាប់ឈ្មោះជាអធិការរងនៅខេត្តឧត្តរមានជ័យ។
៣.ស្នាដៃ
លោកបានបន្សល់នូវស្នាដៃសំខាន់ៗចំនួន៤ដូចជា៖
-ជីវិតនិស្សិតជាអត្ថបទកំណាព្យ បានចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ព្រះកុសុមៈផ្នែកអក្សរសាស្ត្រឆ្នាំ១៩៥៩។
-បុប្ផាខ្មៅជាអត្ថបទកំណាព្យ ចំណាត់ថ្នាក់លេខ២ ពានរង្វាន់ឥន្ទ្រទេវី ផ្នែកអក្សរសាស្ត្រឆ្នាំ១៩៦៧។
-កើតជាមនុស្សអត្ថបទកំណាព្យចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ក្រមង៉ុយ ផ្នែកអក្សរសាស្ត្រឆ្នាំ១៩៧១។
-បេះដូងសម្រាប់ស្រឡាញ់
No comments:
Post a Comment