អារម្ភកថា : ស្នាដៃ លោកតាមាសនេះ
គឺជាពាក្យបណ្ដាំឲ្យកូនចៅក្រោយទុកជាគតិដកស្រង់ពីបទពិសោធន៍
របស់លោកនៅសតវត្សទី 19 និងដើមសតវត្សទី 20 ។
រឿងនេះទៀតសោតគឺកញ្ចក់
ឆ្លុះមើលសង្គម
និងប្រវត្តិសាស្ត្រស្រុកខ្មែរនៅសម័យនោះ។
តាមាសបានរស់នៅក្នុងរាជ្យស្ដេចអង្គចន្ទ ក្សត្រីយ៍អង្គម៉ី
ស្ដេចអង្គឌួង ស្ដេចនរោត្ដម និងដើមរាជ្យស្ដេចស៊ីសុវត្ថិ
បានសេចក្ដីថា លោកបានស្គាល់ជីវភាពប្រជាជនខ្មែរក្នុងរជ្ជកាល 5
រាជ្យស្ដេចខ្មែរ។ នេះជាសក្ខីភាពនៃការរស់នៅក្នុងកំណត់កាលប្រហែល
80 ឆ្នាំ
គឺបង្ហាញពីប្រវត្តិសាស្ត្រខ្មែរយើងតាមរយៈតាមាសជាប្រជាជនម្នាក់
ដែលគ្មានទំនោរនយោបាយ។
លោកចង់ផ្ដាំដល់ទៅជនានុជនមាតុភូមិឲ្យយល់ដឹងពីភាពតោកយ៉ាក
ទុរ្ភិក្ស សង្គ្រាមរាំងជល
ការព្រាត់ប្រាសគ្រួសារបងប្អូនប្ដីប្រពន្ធកូនចៅ
ក្នុងសម័យកាលមួយដ៏វែងរហូតដល់សម័យអាណាព្យាបាលបារាំងសែស។
ដោយ អត្ថបទបណ្ដាំតាមាសនេះ ជាអត្ថបទនៅសតវត្សទី 20
នៅពេលដែលប្រទេសយើងចាប់មានអក្សរសិល្ប៍ជាលើកទី 1 ដែរ គឺនៅឆ្នាំ
1907-1908។ រោងពុម្ពអក្សរខ្មែរនេះ
បានចូលមកភ្នំពេញដំបូងគឺសម្រាប់បោះពុម្ពឯកសាររដ្ឋបាលបារាំង
សៀវភៅធម៌គ្រិស្ដសាសនា និងអត្ថបទសិក្សានៃស្ថាប័នវិទ្យាសាស្ត្រ ដូចជា
សាលាបារាំងចុងបូព៌ាប្រទេសជាដើម។ រឿងបណ្ដាំតាមាសនេះ
ជាអត្ថបទអក្សរសិល្ប៍បោះពុម្ពលើកទី 1
បន្ទាប់ពីការនាំចូលនូវបច្ចេកទេសថ្មីទំនើបនេះ ព្រោះដើមឡើយ
យើងធ្លាប់តែចម្លងដោយដៃលើក្រដាស ឬចារលើស្លឹកត្នោត ស្លឹករឹត ។ល។
៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : បណ្ដាំតាមាស
- អារម្ភកថា និងចេញផ្សាយដោយ : បណ្ឌិត ឃីង ហុកឌី (2007)
- វាយអត្ថបទសារឡើងវិញដោយ :
ប្លកតាម៉ាប់ យាយម៉ាប់
- ទំហំឯកសារ : 214 KB ជាប្រភេទ : PDF
- ទីតាំងទាញយក :
Google Drive របស់អាក្បាលធំ
No comments:
Post a Comment