ការសម្រេចចិត្តទិញទូរស័ព្ទដៃមួយទឹកមកប្រើ
គឺពិតជាអាចនឹងមានការខកចិត្តជាមិនខាន
បើសិនជាមិនមានការជ្រើសរើសឱ្យបានម៉ត់ចត់ទេនោះ
ជាពិសេសគឺទូរស័ព្ទប្រភេទ iPhone តែម្តង។
អ្នកខ្លះព្រមព្រៀងគ្នាក្នុងតម្លៃសម្រាប់ទូរស័ព្ទ iPhone ប្រភេទ
Unlock ប៉ុន្តែ បែរជាទទួលបានប្រភេទ Lock ទៅវិញ។ ម្យ៉ាងទៀត
អ្នកប្រើប្រាស់ខ្លះអាចនឹងស៊យរើសប៉ះចំទូរស័ព្ទដែលមានគុណ
ភាពអន់ បណ្តាញសេវាខ្សោយ ប្រព័ន្ធ Wi-Fi ដំណើរ
ការរអាក់រអួល
អេក្រង់ពិបាកចុច ឬថ្មមិនសូវកាន់ជាដើម។ ហេតុដូចនេះ
ដើម្បីជៀសវាងបញ្ហាទាំងនេះកើតឡើងចំពោះមិត្តអ្នកអាន
ទស្សនាវដ្តី ទូរស័ព្ទ សូមច្បិចយកគន្លឺះសំខាន់ៗ
5ចំណុចដែលប្រិយមិត្តត្រូវពិនិត្យមើល ឱ្យបានច្បាស់មុននឹងសម្រេច ចិត្តទិញទូរស័ព្ទ iPhone មួយទឹក៖
1- ជាទូរស័ព្ទ Unlock ឬ Lock?
នេះគឺជាចំណុចដ៏សំខាន់មួយដែលលោកអ្នកមិនត្រូវមើលរំលង
ឡើយក្នុងការជ្រើសរើសទិញទូរស័ព្ទប្រភេទ iPhone នោះ។
ព្រោះទូរស័ព្ទនេះ គឺមានជាប្រភេទ Unlock ឬ Original
(មិនជាប់សោរសេវា) និង Lock (ជាប់់សោរសេវា) ហើយចំពោះប្រភេទ
Lock គឺមានតម្លៃថោកជាងប្រភេទ Unlock ច្រើនគួរសម
ហើយថែមទាំងទាមទារឱ្យលោកអ្នកចំណាយថវិកាមួយចំនួនសម្រាប់ដោះ
Lock ជាមុនទើបអាចដាក់ស៊ីមកាតប្រើបានផងដែរ។
ដូច្នេះ ដើម្បីដឹងច្បាស់ថាទូរស័ព្ទ iPhone
ណាមួយជាប្រភេទ Unlock ឬ Lock នោះលោកអ្នកត្រូវយកលេខ IMEI
របស់វា ទៅឆែកមើលលើបណ្តាញអ៊ិនធើណែតតាមអសយដ្ឋាន www.iunlocker.net/check_imei.php។ ដើម្បីទទួលបានលេខ IMEI របស់ទូរស័ព្ទ គឺគ្រាន់តែវាយ “*#06#”
ក្នុងកម្មវិធី Call ឬចូលមើលក្នុង Settings -> General ->
About ប៉ុណ្ណោះ។ បន្ទាប់មក ចូលទៅកាន់គេហទំព័រខាងលើ
ហើយបញ្ជូលលេខ IMEI នោះក្នុងប្រអប់ Eneter IMEI
រួចចុចលើប៊ូតុង Check។ ភ្លាមៗនោះ វានឹងបង្ហាញថាទូរស័ព្ទ
iPhone នោះ Unlock ឬ Lock ជាមិនខាន។
2- សាកល្បងប្រើអ៊ិនធើណែតតាមប្រព័ន្ធ Wi-Fi
ជួនកាលទូរស័ព្ទ iPhone
អាចនឹងមានបញ្ហាខ្សោយសមត្ថភាពរបស់ប្រព័ន្ធ Wi-Fi
ឬមានដំណើរការតភ្ជាប់រអាក់រអួល។ ដូច្នេះ លោកអ្នកគួរ
សាកល្បងបើកដំណើរការកម្មវិធីអ៊ិនធើណែតណាមួយដើម្បីប្រាកដថា
ដំណើរការ
ឬសមត្ថភាពរបស់វាឋិតនៅប្រក្រតីដូចដែលលោកអ្នកធ្លាប់បាន
ដឹង ឬធ្លាប់បានប្រើពីមុន។
3- ពិនិត្យមើលកញ្ចក់អេក្រង់
លោកអ្នកត្រូវពិនិត្យមើលឱ្យបានម៉ត់ចត់ចំពោះពណ៌
និងភិចសែលនៅលើផ្ទៃអេក្រង់ ព្រោះវាអាចនឹងមានការខូចខាត
ឬដាច់ ដោយប្រការណាមួយ
ដែលនេះនឹងអាចរីកធំឡើងនៅពេលក្រោយ។ ម្យ៉ាងទៀត
ការចុចប៉ះលើគ្រប់ផ្ទៃអេក្រង់គ្រប់កន្លុកកន្លាតក៏ត្រូវធ្វើផង
ដែរ
គឺដើម្បីឱ្យប្រាកដថាគ្មានចំណុចណាមួយដែលលោកអ្នកប៉ះហើយមិនដំ
ណើរការនោះទេ។
4- ហៅទូរស័ព្ទចេញ និងផ្ញើសារ SMS
នេះគឺជាការសាកល្បងទូទៅមួយដែលអ្នកប្រើប្រាស់ត្រូវតែធ្វើមុននឹ
ងទិញទូរស័ព្ទណាមួយនោះ ព្រោះវានឹងអាចឱ្យលោកអ្នកដឹងប្រាកដថា
តើដំណើរការរបស់បណ្តាញសេវាទូរស័ព្ទ ឬហៅថា Cellular Network
នៅលើទូរស័ព្ទនោះ មានបញ្ហារអាក់រអួល ឬក៏អត់។
5- ឆែកមើលថាមពលថ្ម
លោកអ្នកត្រូវចូលទៅកាន់កម្មវិធី Settings-> General
-> Usage ហើយឆែកមើលថា តើចាប់ពីបញ្ចូលថ្មពេញ
និងរយៈពេលទុកចោលវាបានចំណាយអស់ថាមពលថ្មប៉ុន្មានភាគរយ។
ក្នុងនោះ
ប្រសិនលោកអ្នកគុណគូរឃើញថាវាអាចបានចាប់ពីមួយថ្ងៃឡើងទៅ
នោះគឺជាអ្វីដែលលោកអ្នកអាចទទួលយកបានហើយ៕
លេខកូដដែលបង្ហាញថាទូរស័ព្ទ iPhone ជាម៉ូដែល GSM ឬ CDMAឬ GSM & CDMA
iPhone ម៉ូដែល GSM
iPhone 5 - Model A1428 - GSM
iPhone 5 - Model A1429 - GSM & CDMA
iPhone 4S - Model A1387 - GSM & CDMA
iPhone 4S - Model A1431 - GSM China
iPhone 4 - Model A1332 - GSM
iPhone 3GS - Model A1325 - GSM China
iPhone 3GS - Model A1303 - GSM
iPhone 3G - Model A1324 - GSM China
iPhone 3G - Model A1241 - GSM
iPhone - Model A1203 - GSM
iPhone ម៉ូដែល CDMA
iPhone 5 - A1429 - GSM & CDMA
iPhone 4S - A1387 - GSM & CDMA
iPhone 4 - A1349 - CDMA
No comments:
Post a Comment