Monday, May 27, 2013

ប្លាតុង ( ៤២៨ - ៣៤៧ មុន​គ.ស)


     
     ថ្ងៃនេះប្លកសម្រាប់កូនខ្មែរសូមលើកយកជីវប្រវត្តិរបស់លោកប្លាតុង ដែលជាសិស្សជំនិត របស់សូក្រាត មកបង្ហាញប្រិយមិត្តអ្នកអាន។ ប្លាតុងកើតនៅឆ្នាំ៤២៨ មុនគ.ស ។ បិតាឈ្មោះអារីស្តុង មានសែស្រឡាយ ជាប់ទាក់ទងយ៉ាងជិតបំផុតជាមួយព្រះបាទ កូព្រុស ជាព្រះរាជាចុងក្រោយនៃក្រុងអាតែន ។ មាតាជាបុត្រី
នៃអ្នកតែងច្បាប់និតិក្រមដ៏ល្បីល្បាញនៅក្រុងអាតែនដែរ ។ ប្លាតុង ជាសមាជិកត្រកូល វណ្ណៈជាន់ខ្ពស់ គាត់មានអភ័យឯកសិទ្ធិជាងពលរដ្ឋធម្មតា តែគាត់មិនដែលវាយឬក ឬមើលងាយអ្នកមានសមត្ថភាពទាបជាងគាត់ទេ ។ តាមការស្រាវជ្រាវគេដឹងថា
ប្លាតុង មានគ្រូ៣នាក់គឺ ៖ ក្រទីល អេរ៉ាគ្លីត       និងសូក្រាត ។
ប្លាតុងមិនត្រឹមតែជាទស្សនវិទូប៉ុណ្ណោះទេ ថែមទាំងជាអត្តពលករ ដ៏ចំណាន អង់អាចល្បីល្បាញ នាសម័យនោះផងដែរ ។
ប្លាតុង ចូលចិត្តធ្វើដំណើរ និងធ្វើនយោបាយ ព្រមទាំងជាអ្នកផ្តើមគំនិតបង្កើតសភានៅឆ្នាំ៣៨៧ មុនគ.ស ។ ប្លាតុង និយមប្រើវិធីបង្កើតគំនិត និងវិធីចំអក ដូចសូក្រាតដែរ ។ ក្រោយពេលសូក្រាតស្លាប់ទៅ តុលាការក្រុងអាតែន មានបំណងចង់ប្រហារជីវិតប្លាតុងទៀត ទើបប្លាតុង រត់ភៀសខ្លួនចេញពីក្រុងអាតែន ។ ក្នុងដំណើរផ្សងព្រេងរបស់ប្លាតុង ទៅភូមិភាគខាងជើងនៃប្រទេសអាហ្វ្រិក ប្លាតុងបានជួបនឹងទស្សនវិទូជាច្រើន ជាហេតុញ៉ាំងឳ្យគាត់កាន់តែពង្រីកបានពុទ្ធិថ្មីៗថែមទៀត ហើយប្លែកៗផង។ ខ្សែជីវិតរបស់ប្លាតុងក៏កំសត់មិនខុសពីសូក្រាតជាគ្រូប៉ុន្មានដែរ។ ប្លាតុងត្រូវស្តេច ដឺនីស នៃទីក្រុងស៊ីរ៉ាគូស ចាប់ដាក់គុកងងឹតដោយអយុត្តិធម៌ ។ ដោយសារបានជំនួយឧបត្ថម្ភពីសិស្សរបស់គាត់ ប្លាតុងក៏បានវិលត្រឡប់មកទីក្រុងអាតែនវិញ នៅឆ្នាំ ៣៨៧ មុនគ.ស ។
ដោយសារគាត់មានមរតកប្រចាំត្រកូល និងមានជំនួយខ្លះពីសិស្សឈ្មោះ អានីសឺរីស នោះផង ប្លាតុងបានសម្រេចចិត្តបើកសាលាព្រឹទ្ធសភាសម្រាប់បង្ហាត់បង្រៀនទស្សនវិជ្ជា ។ ក្នុងនោះក៏មានស្ត្រីចូលរួមដែរ ។ ប្លាតុងជាជនទី១ ក្នុងជំនាន់នោះដែលបានឳ្យតម្លៃទៅលើសមភាពនៃស្ត្រីភេទ ។ គាត់និយាយថា៖  « ស្ត្រីជាមាតនៃមនុស្ស ជាម្ចាស់នៃពិភពលោកទាំងមូល » ការប្រមាថមើលងាយស្ត្រីភេទគឺជាភាពអកត្តញូមួយយ៉ាងធំ ហើយជាការមើលងាយអ្វីៗទាំងអស់ ដែលកើតមាននៅលើផែនដីនេះ ។
ប្លាតុងទទួលមរណភាពនៅឆ្នាំ ៣៤៧ មុនគ.ស ក្នុងជន្មាយុ ៨២ឆ្នាំ ក្រោយមរណភាពសូក្រាត ៥៣ឆ្នាំ ។ ពួកអ្នកប្រវត្តិសាស្ត្រតែងនិយាយថា ៖ « ប្រសិនបើគ្មានសូក្រាតក៏គ្មានប្លាតុងដែរ បើមានតែសូក្រាតក៏មានក្នុងការស្រពិចស្រពិល »
ទស្សនវិជ្ចារបស់ប្លាតុង
ប្លាតុង មិនត្រឹមតែបង្ហាត់បង្រៀនទស្សនវិជ្ជាប៉ុណ្ណោះទេ ថែមទាំងបញ្ចូល     គណិតវិទ្យារបស់ពិតាគរ ទៅក្នុងកម្មវិធីសិក្សារបស់គាត់ថែមទៀត ។ នៅក្នងទស្សនវិជ្ជាគាត់បានបង្កើត ៖
- ទ្រឹស្តីអំពីឥន្ទ្រីយ៍ភព និងមនោភព តែគាត់មិនផ្តាច់ឥន្ទ្រីយ៍ភពចេញពីមនោភពទេ ។
- ទ្រឹស្តិអនុស្សារណៈ ពោលគឺបង្ហាត់ឳ្យចេះរំលឹកឡើងវិញនូវអំពើអតីតកាល និងវិនិច្ឆ័យថាល្អ ឬអាក្រក់ ។
-ទ្រឹស្តីអមតៈភាពនៃព្រលឹង និងទស្សនៈវិធីមួយគឺ បដិសំយោគដើម្បីជជែកឆ្លើយឆ្លងគ្នាស្វែងរកពុទ្ធិ ។ តាមត្រឹស្តីអនុស្សារណៈ ប្លាតុងយល់ថា បុគ្គលជាការផ្សាំរវាងសរីរៈគួបផ្សំនឹងព្រលឹង ។
ការសិក្សាទស្សនវិជ្ជា ជាដំណើរស្វែងរលសច្ចៈ គូណធម៌ជាតម្លសនៃស្នាដៃដ៏ល្បីល្បាញរបស់គាត់ឈ្មោះ « សាធារណរដ្ឋ » មានវគ្គខ្លះចែងថា ៖
+ ត្រូវក្លាហានជានិច្ចចំពោះមុខសត្រូវរបស់ខ្លួន ។
+ ត្រូវរក្សាទឹកមុខឳ្យបានធម្មតា នៅពេលជួមឧបសគ្កទាំងឡាយ ។
+ ត្រូវជំនះនឹងមហិច្ឆតាខ្លួនឯង ពោលគឺកុំលោភលន់ពេក ។
+ កុំខឹងច្រើន ព្រោះកំហឹងជាមាគ៌ាសម្រាប់ធ្វើឪ្យយើងថ្លាក់ចូលក្នុងភាពកំណាច ។




No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks