ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃដី៤១គ.មការេ
មានទីតាំងស្ថិតនៅត្រង់ទីប្រសព្វគ្នារវាងទន្លេបួនគឺ៖ទន្លេមេគង្គលើ
ទន្លេមេគង្គក្រោម
ទន្លេសាប
ទន្លេបាសាក់(សព្វថ្ងៃគេហៅថាទន្លេចតុមុខ)
ហើយដែលគេចាត់ទុកជា
មជ្ឈមណ្ឌលឧស្សាហកម្ម
ពាណិជកម្ម និងទេសចរណ៍
។
វាជាតំបន់មួយរស់នៅលាយចម្រុះដោយពួកអាស៊ីដែល
មានចំនួនប្រជាជនទាំងអស់ប្រមាណ
១.១៤
លាននាក់(ស្ថិតិ១៩៩៩)
។
ដោយសារកត្តានេះហើយទើបគេតែងនិយាយថាភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា
។
គួបផ្សំនឹងទេសភាពដ៏ស្រស់ត្រកាលពីធម្មជាតិព្រមទាំងប្រវត្តិរឿងរ៉ាវពីអតីតកាលរបស់ខ្លួនថែមទៀតនោះ
បានញ៉ាំងឳ្យភ្នំពេញក្លាយជាកន្លែងដ៏គួរឳ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ
និងអន្តរជាតិ ។
តាមពង្សាវតាខ្លះ
បាននិយាយថាភ្នំពេញ
មានន័យថាជាភ្នំរបស់យាយពេញ
ដែលគាត់បានកសាងឡើងក្នុងឆ្នាំ១៣៧២ហើយមានដើមទងថា៖
យាយពេញជាស្ត្រីមេម៉ាយស្តុកម្នាក់
ផ្ទះរបស់គាត់តាំងនៅលើទីទួលខ្ពស់មួយនៅត្រើយខាងលិចនៃទន្លេច្រាបឈាម(ទន្លេចតុមុខសព្វថ្ងៃ)
។
នារដូវវស្សាទឹកជំនន់ប្រទេសឡាវបានធ្វើឳ្យបាក់ដើមគគីរជាច្រើន
ហើយហូរអណ្តែតមកតាមទន្លមេគង្គរហូតដល់ទន្លេច្រាបឈាម
ហើយក្នុចំណោមនោះមានដើមគគីរធំមួយបានអណ្តែតមកទើរនៅមាត់កំពង់
ដូនពេញនោះ។
គាត់និងញាតិមិត្តជិតខាងបានស្រង់យកដើមគគីរនោះមកឃើញមានរូប
ចម្លាក់សំរិទ្ធិបួននិងបដិមាព្រះពុទ្ធធ្វើពីថ្មមួយ
។
បន្ទាប់មកគេក៏នាំគ្នាដង្ហែរព្រះពុទ្ធរូបទាំងនោះមកតំកល់លើដំបូកមួយ
ហើយនាំគ្នាពូនដីនៅភាគអគ្នេយ៍នៃផ្ទះរបស់ដូនពេញ
។
គេបានយកដើមគគីរនោះមកធ្វើជាព្រះវិហារតូចមួយសម្រាប់តំកល់ទុកពុទ្ធបដិមានៅទីនោះ
។ អាស្រ័យហេតុដូចនេះ
ទើបគេសន្មតហៅភ្នំនោះថា
« ភ្នំពេញ
»
តែក្រោយមកក្លាយជាភ្នំពេញរហូតដល់សព្វថ្ងៃ។
គួរកត់សម្គាល់ថា
មានការផ្លស់ប្តូររាជធានីជាច្រើនកន្លែងជាបន្តបន្ទាប់
ទៅតាមសម័យកាលនៃស្តេចនីមួយៗដែលគ្រប់គ្រងប្រទេស
។ ទីក្រុងភ្នំពេញជាទីក្រុងទី៦ហើយ
បន្ទាប់ពីនគរភ្នំ
អង្គរវត្ត លង្វែក ឧដុង្គ
និងស្រីសន្ធរ ។
ឆ្លងកាត់អស់ជាច្រើនជំនាន់
ច្រើនដំណាក់កាល
បច្ចុប្បន្នភ្នំពេញបានប្រែមុខមាត់ថ្មីរបស់ខ្លួនដោយមានការអភិវឌ្ឍយ៉ាងស្រស់បំព្រងទ្វេឡើង
។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននេះ
ភ្នំពេញបានបន្សល់ទុកនូវស្លាកស្នាមអនុស្សាវរីយ៍ចាស់ៗដែលកប់ទៅតាមអតីតកាលរបស់ខ្លួន
។
តួយ៉ាងដូចជាឈ្មោះនៃទីកន្លែងជាច្រើនដែលត្រូវបានលុបបាត់
ហើយដែលមានតែមនុស្សវ័យចំណាស់ភាគតិចប៉ុណ្ណោះដែលនៅចងចាំ
និងបានស្គាល់ ។
ឈរលើមូលដ្ឋាននេះហើយទើបក្រុមនិស្សិតយើងខ្ញុំព្យាយាមស្រាវជ្រាវរកទីតាំង
និងឈ្មោះទីកន្លែងដែលកប់បាត់ទាំងនោះដើម្បីទុកជាឯកសារ
ក៏ដូចជាផ្តល់នូវការយល់ដឹង(ស្គាល់)សម្រាប់មនុស្ស្ជំនាន់ក្រោយៗទៀត
ហើយតាមរយៈនៃឯកសារមួយចំនួន
រួមនឹងការចុះសាកសួរព័ត៌មានផ្ទាល់តែម្តងនោះ
ក្រុមនិស្សិតយើងខ្ញុំបានទទួលចម្លើយពិស្តារនៃប្រវត្តិរឿងរ៉ាវពីតំបន់ភូមិសាស្ត្រមួយចំនួន
។
No comments:
Post a Comment