Friday, February 8, 2013

យល់​ដឹង​អំពី​ផ្ទៃ​ខាង​ក្រោយ (background) របស់​ប្លក

 ជា​មូលដ្ឋាន​គ្រឹះ​របស់​អ្នក​រៀន​បង្កើត​ប្លក ដែល​ត្រូវ​ស្វែង​យល់​ខ្លះៗ
     សួស្ដី​ខ្ញុំ​សូម​និយាយ​អំពី ​ផ្ទៃ​ខាង​ក្រោយ (background) របស់​ប្លក​​។ Background គឺ​ជា​ការ​លំអ​ផ្ទៃ​ខាង​ក្រោយ​របស់​វត្ថុ​អ្វី​មួយ! ដែល​វា​ជួយ​អោយ​សម្រស់​កាន់​តែ​ទាក់ទាញ ថ្វីត្បិត​តែ​មាន background ក៏​មិន​ប្រាកដ​ថា​អាច​ទាក់ទាញ​បាន​ដែរ ទាល់តែ​យើង​ចេះ​លៃ​កែច្នៃ​អោយ​ស៊ី​ជា​មួយ​បរិយាកាស​ជុំវិញ ឧទាហរណ៍៖ ​ខ្ញុំ​មាន​ប្លក​មួយ​ដែល​និយាយ​អំពី សិល្បៈ ដូច​នេះ​ខ្ញុំ​ត្រូវ​ដាក់ background អោយ​វា​ទាក់ទង

​នឹង​សិល្បៈ ដោយ​ដាក់​ជា​រូប​ក្បាច់​ផ្កាភ្ញី​ផ្សេងៗ។ តែ​ការ​ដាក់​រូបភាព background វា​ធ្វើ​អោយ​ការ​បើក គេហទំព័រ​ដើរ​យឺត​ជាង​យើង​មិន​ដាក់ មូលហេតុ​វា​ត្រូវ​ការ load រូប​ភាព​នោះ​យក​មក​បង្ហាញ ។ បើសិន​ជា​រូប​នោះ​ ជា​រូប​ភាព​ផ្ទាំង​ធំៗ មិនមែន​ជាង​រូប​ដែល​តភ្ជាប់​គ្នា​ទេ​នោះ វា​ធ្វើ​អោយ​ខាត​ទំហំ និង ល្បឿន​បើក​មើល។ ដូចនេះ​យើង​ត្រូវ​ចេះ​លៃ​ធ្វើ​យ៉ាង​ម៉េច​អោយ​មាន​សភាព​ទាក់ទាញ​ដោយ​រូប background ជាមួយ​ល្បឿន​បើក​មើល​សមរម្យផង។ សូម​មើល​ពី​របៀប​ខាង​ក្រោម​នេះ៖
ការ​ដាក់​ផ្ទៃ​ខាង​ក្រោយ (background) របស់​ប្លក​​​សម្រាប់ Blogspot៖
- ចូល​​ទៅ​ក្នុង​​គណនី Blogger របស់​​អ្នក​សិន​​តូវ ! :D
- ចូល​ទៅ Template >> Customize រួច​រង់ចាំ​បន្តិច....
- ចុច​លើ​ពាក្យ Background >> ចុច​សញ្ញា ( )
- នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​អោយ​អ្នក​ដាក់ background
- ចុច​លើ Upload image >> ប៊ូតុង Browse ចូល​ទៅ​រក​រូប​ដែរ​អ្នក​បាន​ទ្រៀម​ទុក​រួច​ស្រេច អ្នក​អាច​ប្រើ​កម្មវិធី​កាត់​ត​រូបភាព ឬ​ក៏​យក​រូប​ដែរ​គេ​មាន​នៅ​គេហទំព័រ​របស់​គេ​ផ្សេងៗ
អ្នក​អាច​កំណត់​ផ្សេង​បាន​បន្ថែម​ទៀត
-Aligment: សម្រាប់​កំណត់​ដាក់​បង្ហាញ​ទីតាំង​រូប​ភាព​ ថា​ត្រូវ​ដាក់​នៅ​ជ្រុង​ណា​មួយ
-Don't Tile : បង្ហាញ​រូបភាព​តែ​មួយស្ថិត​នៅ​ទីតាំង​របស់ Aligment
-Tile : រៀប​រូបភាព​អោយ​បង្ហាញ​តៗគ្នា (សម្រាប់​អ្នក​ប្រើ​រូបភាព​ជា​លក្ខណៈ​ក្រឡា​ផ្សេងៗ)
-Tile horizontally : រៀប​រូបភាព​តៗគ្នា​តែ​មួយ​ជួរ​ផ្ដេក​ដោយស្ថិត​នៅ​ទីតាំង​របស់ Aligment
 -Tile vertically : រៀប​រូបភាព​តៗគ្នា​តែ​មួយ​ជួរ​ឈរ​ដោយ​ស្ថិត​នៅ​ទីតាំង​របស់ Aligment
-Scroll with page : បង្ហាញ​ឬ​រៀប​រូបភាព​អោយ​វែង​តាម​ប្រវែង​ទំព័រ
    
- រួច​រាល់​ហើយ​សូម​ចុច​ប៊ូតុង Apply to Blog
វិធី​យក​រូប​ផ្ទៃ​ខាង​ក្រោយ​របស់​គេហទំព័រ​ផ្សេងៗ​យក​មក​ប្រើ៖
- បើក​កម្មវិធី Firefox
- ចូល​ទៅ​គេហទំព័រ​ណា​ដែល​អ្នក​ចង់​បាន​ផ្ទៃ​រូប​ខាង​ក្រោយ​របស់​គេ ឧទាហរណ៍ ប្លក​អាក្បាល​ធំ
- ចុច​ម៉ៅ​ស្ដាំ​រើស​យក​ពាក្យ View Page Info

-  ត្រង់​តាប Media អ្នក​ត្រូវ​ស្វែង​រក background ឬ​រូប​ភាព​ដែល​អ្នក​ត្រូវ​ការ​ រួច​ចុច Save As.. ទុក​រូប​ភាព​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ ជា​ការ​ស្រេច :D ៕

សូម​ដាក់​រូប​ភាព​ផ្ទៃ​ខាង​ក្រោយ​អោយ​បាន​ទំហំ​សមរម្យ​ និង
ត្រូវ​គិត​អំពី​ល្បឿន​បើក​ប្លក​របស់​អ្នក​ផង​បាទ​

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks