កិច្ចការដែលលោកអ្នកតម្រូវឲ្យប្លកស្រុកស្រែធ្វើនេះ ហាក់ដូចជាអូសបន្លាយពេលបន្តិច ដោយសារប្លកស្រុកស្រែ បានគិតទៅដល់ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ទើបធ្វើឲ្យប្លកស្រុកស្រែ មានការស្ទាក់ស្ទើរក្នុងចិត្ត ព្រោះមិនមានការអនុញ្ញាតពីម្ចាស់សៀវភៅដើម ដើម្បីមានសិទ្ធិយកមកចុះផ្សាយផងទេ។ ពេលគិតដល់ចំណុចនេះ ក៏ជួបនូវការលំបាកផងដែរថា : តើគួរទាក់ទងម្ចាស់សៀវភៅដើម ដែលជាព្រះញាតិរបស់សម្ដេចព្រះសង្ឃរាជជាអម្ចាស់ តាមមធ្យោបាយណា?… តើគួរតែចងក្រងជាសៀវភៅនេះឡើងវិញ (Updated) សម្រាប់ផ្សព្វផ្សាយបន្តទៀត នៅទីនេះ ឬក៏អត់?…
តែមានចំណុចមួយដែលជំរុញចិត្តប្លកស្រុកស្រែ ឲ្យធ្វើរឿងនេះ នោះគឺកិច្ចការជួយផ្សព្វផ្សាយបន្តដើម្បីចែកជូនជា «ធម្មទាន» តាមរយៈគេហទំព័រសម័យទំនើប ដើម្បីធ្វើឲ្យដូចទៅនឹងអ្វីដែលសៀវភៅនេះបានចាប់កំណើតឡើងពី ដំបូងៗផងដែរ នោះគឺការបោះពុម្ពសៀវភៅនេះកាលពី 43 ឆ្នាំមុន ដើម្បីចែកជូនជាធម្មទានក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះ បរមសពសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអម្ចាស់ ដោយមិនមានការលក់ដូរយកកម្រៃអ្វីឡើយ។
ដោយហេតុនេះ, គឺនៅក្រោយពេលដែលប្លកស្រុកស្រែ រៀបចំដាក់សៀវភៅនេះ នៅទីនេះ, ខ្ញុំសង្ឃឹមថា មិត្តអ្នកអានជាទីគោរព នឹងធ្វើការផ្សព្វផ្សាយបន្តទៀតដោយមិនគិតថ្លៃឡើយ…។
៙ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : ព្រះរាជប្រវត្តិពិស្ដារនិងកាព្យលោកធម៌ របស់សម្ដេចព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ)- អ្នកនិពន្ធ : បណ្ឌិត ឈឹម ស៊ុម (1970)
- អ្នករៀបរៀងឡើងវិញ : ប្លកស្រុកស្រែ (2013)
- ទំហំឯកសារ : 18.3 MB , ប្រភេទ PDF
- ទីតាំងទាញយក : GoogleDrive របស់អាក្បាលធំ
ដាក់ទីតាំងទាញយកឯកសារពី Google drive ប៉ុន្តែនៅពេលចូលទៅយកឯកសារ បែរជាគ្មានទៅវិញ
ReplyDelete