ដើម្បីចែក រំលែកជាច្រើនបានត្រូវបិទ ដូចជាវែបសាយ Megaupload ជាដើមដែលជាវែបសាយចែករំលែកឯកសារនាំមុខគេមួយ ត្រូវបានរឹបអូសដោយ FBI ពីព្រោះតែវែបសាយនេះបានរំលោភលើការរក្សាសិទ្ធិ ។ ខ្ញុំសង្កេតឃើញថាបច្ចុប្បន្ននេះពិបាកនឹងទាញយកឯកសារពីអ៊ីនធ័រ ណិតណាស់ ព្រោះតែឯកសារភាគច្រើនត្រូវបានលុបចោលពីវែបសាយដែលផ្តល់ File Hosting Sevice ទាំងអស់នោះ តែជាសំណាងណាស់ដែលឯកសារភាគច្រើននឹងពិបាកស្វែងរកបំផុតជាច្រើនមាននៅក្នុង ថរ៉ិនថ៍ ។
អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា Torrent (ថរ៉ិនថ៍) គឺវែបសាយដ៏ពេញនិយមដែលផ្ទុកទៅដោយឯកសារជាច្រើនដូចជា កម្មវិធីកុំព្យូទ័រ ហ្គេមកុំព្យូទ័រ វីដេអូ…. ជាដើម ប៉ុន្តែការទាញយកឯកសារពីថរ៉ិនថ៍ គឺវាទាមទារឲ្យមានកម្មវិធីជំនួយគឺ Torrent Download Clients ដូចជា Bit Torrent និង Utorrent។ល។ ប៉ុន្តែការទាញយករបៀបនេះពិតជាមានល្បឿនយឺតណាស់ ចំពោះឯកសារថរ៉ិនថ៍ដែលមានទំហំរាប់សិបជីប៊ី (GB) នោះគឺអាចប្រើរយៈពេលដល់ទៅរាប់សិបម៉ោងឯណោះ តែទោះជាយ៉ាងណាក៏នៅមានវិធីជាច្រើនដើម្បីពន្លឿនល្បឿនទាញយកនោះ បានដែរ គឺយើងអាចប្រើកម្មវិធី IDM (Internet Download Manager) ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងនិងពន្លឿនការទាញយកឯកសារផ្សេងៗ នៅលើប្រព័ន្ធអ៊ីនធឺណិត តែបើទោះជាយ៉ាងនោះក្តី ក៏មិនអាចបានល្បឿនពេញដែរ ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការ ទាញយកឯកសារពីថរ៉ិនថ៍ ដោយ IDM (Internet Download Manager)។ ខ្ញុំសូមណែនាំរបៀបពីរយ៉ាងដែលងាយស្រួល តែមានលក្ខណៈខុសគ្នាត្រង់ល្បឿនក្នុងការទាញយក ខ្ញុំនឹងធ្វើការប្រៀបធៀបអំពីរបៀបទាំងពីរបែបនេះតើវាខុសគ្នា យ៉ាងណាខ្លះ សូមមើលការបង្ហាញខាងក្រោននេះ៖
៙ របៀបទីមួយ៖ ជាមួយ www.zbigz.com ៖
Zbigz.com គឺជាសេវាកម្មវែបសាយដ៏ពេញនិយមមួយ ដែលអាចជួយអ្នកទាំងអស់គ្នាដើម្បីអាចទាញយកឯកសារ Torrent (ថរ៉ិនថ៍) ដោយផ្ទាល់តែម្តងគឺពុំចាំបាច់ប្រើ Torrent Download Clients នោះទេ ។ បន្ទាប់ពីការបម្លែងឯកសារ ថរ៉ិនថ៍ ទៅតំណទាញយកផ្ទាល់ហើយនោះ អ្នកអាចទាញយកថរ៉ិនថ៍ ដោយប្រើប្រាស់ អាយ.ឌី.អឹម ដើម្បីជំនួយល្បឿនក្នុងការទាញយក ។ តែខ្ញុំសូមបញ្ជាក់ថា ZbigZ គឺមានគណនីឥតគិតថ្លៃ និងគណនី Premium ហើយគណនីទាំងពីរប្រភេទនេះក៏មានប្រសិទ្ធិភាពខុសគ្នាដែរ ចំពោះគណនីឥតគិតថ្លៃគឺយើងអាចទាញយកបានល្បឿនមធ្យមតែប៉ុណ្ណោះ តែចំពោះគណនី Premium វិញគឺយ៉ាងអាចទាញបានក្នុងល្បឿនយ៉ាងលឿន ។ បើអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបទាញយកតាម ZbigZ សូមមើលតាមរបៀបខាងក្រោម ។1. សូមចូលទៅកាន់ www.zbigz.com
2. បន្ទាប់មកសូមធ្វើការបញ្ចូលឯកសារថរ៉ិនថ៍ (Torrent File) ឬក៏បិទភ្ជាប់តំណថរ៉ិនថ៍ (Megnet Link) ហើយចុចប៊ូតុង Go!
3. បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយគឺមានពាក្យថា Free ហើយនឹង Premium សូមជ្រើសរើស Free សម្រាប់គណនីឥតគិតថ្លៃ
4. បន្ទាប់មកសូមរងចាំមួយភ្លេតដើម្បីធ្វើការទាញយក
5. ពេលរួចរាល់ហើយវានឹងប៊ូតុងទាញយក
៙ របៀបទីពីរ៖ ជាមួយ www.furk.net ៖
furk.net គឺជាវែបសាយមួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការផ្ទុកនូវ ឯកសារផ្ទាល់ខ្លួន ក៏ដូចជាឯកសារថរ៉ិនថ៍ផងដែរ ។ បន្ទាប់ពីធ្វើការផ្ទុកឯកសារនៅលើវែបសាយនេះហើយគឺយើងអាចទាញយក ឯកសារទាំងអស់នោះតាមរយៈតំណទាញយកផ្ទាល់តែម្តង (Direct link download) ក្នុងល្បឿនយ៉ាងលឿន (Full speed download) ដែលវាលឿនជាង Zbiz.com ទៅទៀត ។ វែបសាយនេះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមាន ប្រព័ន្ធអ៊ីនធឺណិតយឺត ឬក៏សម្រាប់អ្នកដែលចង់បង្កើនល្បឿនក្នុងការទាញយកឯកសារ ពីថរ៉ិនថ៍ ។ សូមមើលអំពីរបៀបប្រើប្រាស់ដូចខាងក្រោមនេះ៖1. សូមចូលទៅកាន់វែបសាយ www.furk.net ធ្វើការចុះឈ្មោះដើម្បីបើកគណនីប្រើប្រាស់
2. បន្ទាប់មកទៀតសូមធ្វើការផ្ទុកតំណ ឬក៏ឯកសារថរ៉ិនថ៍ ហើយចុចប៊ូតុង Add dowload ។
3. សូមធ្វើការរងចាំ ពេលដែលឯកសារកំពុងផ្ទុក ពេលរួចរាល់ហើយវានឹងបង្ហាញដូចរួបខាងក្រោមនេះ
4 . សូមចុចទៅលើឯកសារនោះ វានឹងបង្ហាញប៊ូតុងទាញយក ដើម្បីឲ្យយើងធ្វើការទាញយកឯកសារថរ៉ិនថ៍ទាំងនោះបានដោយសេរីនឹង ល្បឿនយ៉ាងលឿនទៀតផង ។
5. នេះជាល្បឿនទាញយកដែលខ្ញុំទទួលបាន (Full Speed download)
________________
អត្ថបទគន្លឹះនេះចម្លងពី : ប្លកឡាយឡង់ឌី
No comments:
Post a Comment