Friday, September 25, 2015

សត្វគ្រុឌ និងសត្វនាគ

   
   គ្រុឌ​ជា​ស្តេច​បក្សី​តំណាង​ធាតុ​ឈ្មោល​ធាតុ​ភ្លើង​ នាគ​ជា​ស្តេច​ល្មូន​តំណាង​ធាតុ​ញី​ ធាតុទឹក
គ្រុឌ​ស្អប់​នាគ​ ចូលចិត្ត​ជាន់​នាគ​ ចាប់​នាគ​ និង​ ស៊ី​នាគ​ជា​អាហារ​ ដែល​ជាតិ​សាសន៍​ជា​ច្រើន​បាន​យក​មក​ធ្វើ​ជា​សិល្បៈ​ស្ថាបត្យកម្ម​ សាង​រូប​ទាំង​នោះ​ឡើង។
កម្ពុជា​យក​និមិត្ត​រូប​នាគ​តំណាង​នគរ​មាតា​ធិបតេយ្យ​នាង​នាគ។​ រី​ឯ​ប្រទេស​ថៃ​ ជ្រើសរើស​គ្រុឌ​ក្រហម​គ្រុឌភ្លើង​សម្រាប់​សំគាល់​ប្រទេស​គេ​ ដោយសារ​អានុភាព​របស់​គ្រុឌ​បើ​ទោះបី​គ្មាន​ទឹក អម្រឹត​ ក៏​គ្រុឌ​មាន​ជីវិត​អមតៈ​តាម​ពរ​ព្រះវិស្ណុ​ និង​រឿង​អរិយ​ប្រវត្តិសាស្រ្ត​រវាងខ្មែរ​សៀម។​ ប្រទេស​ឥណ្ឌូនេស៊ី ​និង​ម៉ុងហ្គោលី​ ក៏​បាន​យក​គ្រុឌ​ជា​និមិត្តរូប​ប្រទេស​ខ្លួន​ផង​ដែរ។

Tuesday, September 1, 2015

ព្រះ​បទុម​ត្ថេរ​សោម(១៨៥២ - ១៩៣២)

១.ប្រវត្តិ​និង​ការ​សិក្សា
      ភិក្ខុសោម​ មាន​នាម​ដើម​ថា ងួន​ សោម​ កើត​នៅ​ឆ្នាំ​១៨៥២​ នៅ​ភូមិ​កំព្រៅ ឃុំកំព្រៅ​ ស្រុក​ស៊ីធរកណ្តាល​ ក្នុង​ខេត្ត​ព្រៃវែង។​ ឪពុក​លោក​នាម​ ងួន​ និង​ម្តាយ​នាម​ យិន ជា​កសិករ​ធុន​មធ្យម នៅ​ភូមិ​កំព្រៅ។ លោក​មាន​បង​ប្អូន​ប្រាំពីរ​នាក់​ សុទ្ធ​តែ​ប្រុស​ គឺ​ឈ្មោះ សរ​ នង​ កិម​ អុក​ ស្រី​ សោម​ និង​សម។​ កុមារ​សោម​ជា​កូន​ដែល​មាន​ចរិត​ស្លូតបូត​សុភាព​រាបសារ​ជាង​គេ​ ហើយ​កាល​ពី​កុមារ​លោក​មាន​ចំណូល​ចិត្ត​ខាង​តន្រ្តី​និង​កំណាព្យ។

Thursday, August 13, 2015

ឧកញ៉ាវិបុលរាជសេនានូ កន (១៨៧៤-១៩៤៧)

១. ប្រវត្តិ​ និង​ការ​សិក្សា
      ឧកញ៉ា​នូ កន កើត​នៅ​ឆ្នាំ​១៨៧៤ នៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ក្នុង​គ្រួសារ​កសិករ ឳ​ពុក​ឈ្មោះ នូ ម្តាយ​ឈ្មោះ អ៊ុក មាន​មុខ​របរ​ជា​កសិករ​តែ​មាន​ជីវភាព​ថ្លៃ​ថ្នូរ។
     
អាយុ​បាន​៩​ឆ្នាំ ឪពុក​ក៍​បាន​នាំ​កុមារ​ នូ កន ​ទៅ​រៀន​វិជ្ជា​អក្សរសាស្ត្រ​ជាតិ​នៅ​វត្ត​អង្គ​ត្នោត ឃុំ​ និង​ស្រុក​ដដែល​នៅក្នុង​សំណាក់​ចៅអធិការ​នាមអ៊ិន។​ លុះ​ដល់​វ័យ​១៤​ឆ្នាំ​បាន​សាង​ផ្នួស​ជា​សាមណេរ​បាន​មួយ​វស្សា​ហើយ​បាន​លាចាក​សិក្ខា​បទ។ 
     ឆ្នាំ​១៩៤៧​ លោក​បាន​ទទួល​មរណភាព​ដោយ​ជរាពាធ​នៅ​គេហដ្ឋាន​របស់​លោក​ឯ​ក្រុង​កំពង់​ចាម​ក្នុង​អាយុ​៧៣ឆ្នាំ។ រូប​គំនូរ​ពាក់​កណ្តាល​ខ្លួន​របស់​លោក​ នូ កន​ តាំង​នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ដាក់​ថា នូ កន( ១៨៧៤-១៩៤៧ ) ៕
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks