Tuesday, February 26, 2013

បៀប​ដាក់​អត្ថបទ​សង្ខេប​នៅ​ទំព័រ​ដើម​ដោយ​មិន​សរសេរ​កូដ

     ដោយ​មាន​សំនួរ និង​ជា​ការ​បង្ហាញ​ជូន ​បង​ប្អូន​ខ្មែរ​យើង​អោយ​បាត់​ឆ្ងល់​អំពី​ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​​អោយទំព័រ​ដើម (Home) ​បង្ហាញ​ប្រកាស​ជា​សង្ខេបៗ ដោយ​មាន​តំណ​អោយ​ចុច​ដើម្បី​ចូល​ទៅ​អាន​ប្រកាស​ពេញ​នោះ ខ្ញុំ​សូម​ធ្វើ​ការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ។ ភាគ​ច្រើន​នៃ ThemeTemplate ដែរ​ Download ពី​វ៉ែបសាយ​​ដ៏ទៃ គឺ​បាន​បញ្ចូល​មុខងារ {{ អាន​បន្ត Read More }} មក​ជា​មួយ​ស្រាប់ ដែរ​ជា
​ហេតុ​ធ្វើ​អោយ​អ្នក​ប្រើ Blogspot ភាគ​ច្រើន​ចូល​ចិត្ត ទាញ​យក​មក​ដំឡើង​ណាស់។ តែ​បើ​យើង​ជា​អ្នក​អភិវឌ្ឍន៍ សូម​កែច្នៃ​ដោយ​ដៃ​យើង​ផ្ទាល់​វិញ​ទើប​រីក​ចំរើន ដោយ​យើង​ត្រូវ​ស្រាវជ្រាវ​ស្វែង​រក​កូដ (Code) នៅ​តាម​វ៉ែបសាយ​ផ្សេងៗ មក​តុបតែង​ទើប​យើង​បាន​ចំណេះ​ពិត​ប្រាកដ មិនមែន​យក​ស្រាប់ៗ​។


      Blogspot បាន​បង្កប់​មុខ​ងារ​នេះ​មក​ជាមួយ​ដែរ​តែ​ សម្រាប់​អ្នក​ដែរ​ទើប​រៀន​ប្រើ​ដំបូង​ដូច​ជា​មិនសូវ​ស្គាល់ មក​ពី​មុខងារ​នោះ មាន​ឈ្មោះ​ខុស​ពី​តួនាទី​ពិត​របស់​វា :D ដែរ​ជា​ហេតុ​ធ្វើ​អោយ​ឆ្ងល់ (កាល​ពីមុន​ខ្ញុំ​ក៏​ឆ្ងល់​ដែរ តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ជា​សង្ខេប​បាន​?) ហាស ហា ឥឡូវ​មាន​ចំលើយ​ហើយ ហើយ​ថែម​ទាំង​មិនបាច់​សរសេរ​កូដ អី​នោះ​ទេ ងាយ​ៗ​សំរាប់​មនុស្ស​ដូច​ជា​ខ្ញុំ​នេះ និង អ្នក​ដែរ​មិន​ចេះ​កូដ។ សូម​មើល​ដូច​ខាង​ក្រោម​នេះ៖

- Log ចូល​ទៅ​ក្នុង​គណនី​ Blogspot របស់​អ្នក​ដោយ​ចូល​តាម www.blogger.com
- សរសេរ​ អត្ថបទ​មួយ ឬ​ក៏ បើក​យក​ អត្ថបទ​ចាស់​របស់​អ្នក​យក​មក​កំណត់​អោយ​បង្ហាញ​ជា​លក្ខណៈ​សង្ខេប​នៅ​ទំព័រ​ Home .
- ចុច​ដាក់ សញ្ញា Cursor ដែរ​លោត ​"ទឹត" ដាក់​កន្លែង​ណា​ដែរ​អ្នក​ចង់​អោយ​បង្ហាញ​សង្ខេប​ត្រឹម​កន្លែង​នោះ រូច​ចុច ប៊ូតុងInsert jump break  ជាការ​ស្រេច ។ សូម​មើល​រូប​ឧទាហណ៍​ខាង​ក្រោម​នេះ៖
ពេលដាក់ Insert jump break ហើយ​លោក​អ្នក​នឹង​ឃើញ បន្ទាត់​ពណ៌​ប្រផេះ
***ចំណាំ៖ លោក​អ្នក​ត្រូវ​​រៀប​ចំត្រួត​ពិនិត្យ​​អត្ថបទ​រួច​រាល់​អស់សិន​ទើប​ប្រើ Insert jump break ជា​ចុង​ក្រោយ​គេ​។

ដូរ​អក្សរ Readmore អោយ​ទៅ​ជា ភាសាខ្មែរវិញ៖
-ចូល​ទៅ Layout >> ចុច​ប៊ូតុង Edit ត្រង់​កន្លែង Blog Posts (សូម​មើល​រូប​ខាង​ក្រោម​)៖

 នោះ​នឹង​លេច​ចេញ​ផ្ទាំង  Configure Blog Posts ចេញ​មកអោយ​យើង​កំណត់ ៖
-Mumber of post on main page: ជា​ការ​កំណត់​ចំនួន Post អោយ​បង្ហាញ​នៅ​ទំព័រ Home
-Post page link text: កំណត់​អក្សរ​ដែរ​យើង​ចង់​បាន ឧទាហណ៍៖ ចុចទីនេះ​អានបន្ត >>
រួច​ចុច​ប៊ូតុង SAVE ជាការ​ស្រេច :D ៕

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks