Wednesday, February 27, 2013

ស្វែង​យល់​ពីការ Update/Downgrade/Jailbreak Firmware នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS


ចំពោះ​ប្រព័ន្ធ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​បំពាក់​លើ iDevice ការ Update, Downgrade និង jailbreak ពេល​ខ្លះមាន​លក្ខណៈងាយ​ស្រួលអាច​ដំណើរការ​ទៅដោយ​រលូន ប៉ុន្តែពេលខ្លះ​ក៏អាចបង្កការ​ស្មុគស្មាញ​ដល់អ្នក​ប្រើប្រាស់ផងដែរ។ បញ្ហាទាំងនេះ​នឹងអាចជៀសវាង​បាន ប្រសិន​បើលោក​អ្នកស្វែង​យល់ឲ្យ​បានច្បាស់​
អំពីដំណើរ​ការ​និងជំនាន់ Firmware របស់ iOS នីមួយៗ ព្រមទាំង​អនុវត្ត​ជំហានខ្លះៗ ជាមុននោះ។ ខាង​ក្រោម​នេះ​យើង​ខ្ញុំ​សូម​ណែនាំ​មិត្តអ្នក​អាន​ពីដំណើរ​ការ Udate, Downgrade និង Jailbreak Firmware របស់ iOS នេះដូចតទៅ៖
1- ស្វែងយល់ពីការUpdate
បច្ចុប្បន្ន ក្នុងប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ iOS ពីជំនាន់មួយ ទៅជំនាន់ មួយពិត ជាមានការ ផ្លាស់ប្តូរ ជាខ្លាំង ហើយការ ផ្លាស់ប្តូរ នេះគឺមាន គោលដៅ កែប្រែគុណ វិបត្តិបន្ថែម មុខងារប្លែកៗ កម្មវិធី ពិសេសៗ និងលក្ខណៈ​នៃការ​ប្រើប្រាស់​ឲ្យកាន់​ទំនើប​ឡើងៗ​ព្រម​ទាំង​អាច​ឲ្យធ្វើការ Update លើទូរស័ព្ទ iPhone 3GS, iPhone 4, iPod Touch 3G, iPod Touch 4G, iPad និងiPad 2 ជាដើម។ ជាមួយ​គ្នា​នេះ​កម្មវិធី​ហ្គេម​និង Theme ថ្មីៗមួយ​ចំនួន​ក៏ត្រូវ​បានបង្កើត​ឡើងតំរូវ​តាមជំនាន់​របស់ប្រព័ន្ធ​ ប្រតិបត្តិការថ្មីៗ​នោះ​ផង​ដែរ​ពោល​គឺកម្មវិធី​និង​ហ្គេមថ្មីៗ មួយ​ចំនួន​មិន​អាច​ប្រើលើ iOS Firmware ចាស់បានឡើយ។ ដូច្នេះការ Update Firmware ពីជំនាន់​ចាស់ទៅ​ជំនាន់ថ្មី​អាចផ្តល់​នូវគុណ​ប្រយោជន៍​ជាច្រើន​សំរាប់​ អ្នកប្រើប្រាស់៕
2- ស្វែងយល់ពីការDowngrade
ចំពោះជំនាន់ Firmware របស់iOS ដែលទើប​ចេញ​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន Apple បង្កើតឡើង​ឋិតក្នុង​ដំណាក់​កាល​សាក​ល្បង​និងមួយ​ចំនួន​បង្កើត​ឡើង​ក្នុងគោល​ បំណងបិទ​ខ្ទប់ពួក ​hacker មិនឲ្យ​ធ្វើការ jailbreak (ដំឡើងកម្មវិធីCydia) លើ Firmware ថ្មីនោះមុន​ពេល​ដែល​ក្រុមហ៊ុន​របស់ខ្លួន​អនុញ្ញាត។ ដូច្នេះប្រសិន​បើលោក​អ្នក​ធ្វើការ Update Firmware ថ្មីដោយ​មិនដឹង​ពីព័ត៌មាន​របស់វាឬខ្វះ​ការ​ពិចារណា​នោះការ Downgrade មក Firmware ចាស់វិញ​គឺជាការ​ចាំបាច់​បំផុតព្រោះ​បើមិនអញ្ចឹង​ទេការ​ប្រើប្រាស់ iDevice របស់​លោក​អ្នក​នឹងជួប​បញ្ហា​ដូច​ជា​មិនអាច jailbreak ឬ Unlock ជាដើម៕
3- ស្វែងយល់ពីការJailbreak
ការ Jailbreak គឺជាដំណើរការ​នៃការលុបចោល​នូវលក្ខខ័ណ្ឌ​កំណត់មួយ​ដែលកំហិត​ដោយក្រុមហ៊ុន Apple លើ​ឧបករណ៍​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS តាម​រយៈ​ការបញ្ចូល custom kernels។ ឧបករណ៍​ទាំង​នោះ​រួម​មាន​ទូរស័ព្ទ iPhone, iPod Touch, iPad និង2nd Gen Apple TV។ ក្រោយ​ពីបានធ្វើការ jailbreak រួចអ្នក​ប្រើប្រាស់​អាចមាន​សិទ្ធិពេញ​លេញក្នុងកា​រ​ចូល​ទៅកាន់​គ្រប់ទី​ កន្លែង​ក្នុងប្រព័ន្ធ​ប្រតិបត្តិការ iOS នោះ​ដូច​ជា​អាច​ដោន​ឡដ​កម្មវិធី​ហ្គេម​និង Theme នៅ​ក្រៅ​កម្មវិធី Apple Store របស់ក្រុមហ៊ុន Apple ជាដើម។ លើស​ពីនេះអ្នក​ប្រើប្រាស់​ក៏អាចទាញ​យក​កម្មវិធី​ពិសេសៗ ជាច្រើន​ពីក្នុងកម្មវិធី Cydia និងអាច​ដំឡើង​កម្មវិធី​ដែល​មិន​បា​ន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន Apple តាមកម្មវិធី iTune បាន​យ៉ាង​ងាយ​ស្រួល​ផងដែរ។
            បញ្ចាក់ៈការ jailbreak មាន​ពីរបែបគឺ Tethered and Untethered Jailbreak និងត្រូវ​ធ្វើឡើង​បន្ទាប់​ពីធ្វើការ Restore ឬ Update Firmware សាជាថ្មី។
- Tethered Jailbreak: មានន័យថាការ jailbreak ដែល​ជាប់​ចំណង​ពោលគឺតំរូវឲ្យ iDevice ភ្ជាប់ជា​មួយម៉ាស៊ីន​កុំព្យូទ័រ​រាល់​ពេល​ដែល​បិទ​បើក​ដោយ​ប្រើកម្មវិធី Redsnow ដើម្បីជួយ​ឲ្យវាដំណើរ​ការឡើង​វិញ។
- Untethered Jailbreak: មាន​ន័យថាការ jailbreak ដែល​គ្មាន​ជាប់​ចំណង​ពោះ​គឺវាអនុញ្ញាតឲ្យ iDevice បិទ​បើកដោយ​មិនចាំ​បាច់ភ្ជាប់​ជាមួយម៉ាស៊ីនកុំព្យូទ័រ។
4- មុនពេលធ្វើការ Update
ដើម្បីជៀស​វាង​បញ្ហា​នានា​ការ​មិនពេញ​ចិត្តឬភាព​មិនប្រក្រតី​ដែលអាច​ កើតឡើងនៅលើ Firmware ថ្មីលោក​អ្នក​គួរ​គប្បី​អនុវត្តន៍នូវ 3 ជំហាន​ជាមុន​សិនៈ
ជំហានទី1: ពិនិត្យ​មើល​ម៉ូដែល​និងជំនាន់ Firmware: ជា ​ការពិត​ណាស់ការ update អាច​បន្ថែម​សមត្ថភាព​ឲ្យ iDevice របស់លោក​អ្នក​និង​មានមុខងារ​កាន់តែ​សំបូរ​បែប​ប៉ុន្តែ​ប្រសិន​ម៉ូដែល iDevice របស់​លោក​អ្នក​ជាប្រភេទ unlock (នាំចូលក្រៅស្រុក) ឬជំនាន់ Firmware ដែលចង់ update នោះមិន​ទាន់អាច jailbreak បាន​ឬឋិត​ក្នុង​ដំណាក់​កាល Tethered jailbreak នោះការ update មិនមែន​ជាជំរើស​ដ៏ប្រសើរ​ឡើយ​ព្រោះវាអាច​ប្រឈមនឹង​បញ្ហាប្រើ​បណ្តាញ​សេវាមិន ​បានឬមាន​បញ្ហាពេល​បិទបើកជា​ដើម។
ឧទាហរណ៍1: iPhone4 OS4.0.x (unlock) ប្រសិ​ន​បើ​លោក​អ្នកធ្វើការ update ឡើង​នោះវា​នឹងមិន​អាចប្រើ​បណ្តាញ​សេវាឡើយ។ 
            ឧទាហរណ៍2: Firmware iOS4.3.5 ជាជំនាន់​ថ្មីមួយ​​ដែលអាច​ត្រឹមតែធ្វើការ Tethered jailbreak ដូច្នេះ​បើលោក​អ្នកធ្វើការ update ដល់​ជំនាន់​នេះ​លោក​អ្នក​នឹងមាន​បញ្ហា​បិទបើក​ជាមិនខាន។
ជំហានទី2: Save SHSH Blobs: ខណៈ​ពេល​ ដែល iDevice របស់​លោកអ្នក​បានធ្វើការ jailbreak រួចរាល់​ការ​ចម្លង SHSH Blobs ទុក​គឺជាជំហាន​ដ៏ប្រសើរ​មួយមុន​នឹងធ្វើការ update ព្រោះ SHSH Blob នេះផ្តល់​​លទ្ធភាព​ដល់ iDevice របស់​លោកអ្នក​អាចធ្វើការ Downgrade មកវិញ​ក្នុងករណីការ​ប្រើប្រាស់ Firmware ថ្មីមានបញ្ហា។ ការចម្លង SHSH Blobs ទុកគឺត្រូវ​ធ្វើឡើង​ដោយភ្ជាប់ iDevice របស់លោក​ជាមួយ​ម៉ាស៊ីនកុំព្យូទ័រ​តាមរយៈ​កម្មវិធី TinyUmbrella រួចចុច​លើប៊ូតុង Save SHSH បន្ទាប់មក​លោកអ្នក​នឹងឃើញ SHSH Blobs ដែល​បាន save នោះបង្ហាញ​លើផ្ទាំង​កម្មវិធីនេះ​ជាមិនខាន។
ជំហានទី3: ធ្វើការ Backup: ថ្វីបើ​ ដំណើរការ Update របស់ iOS Firmware លុបចោល​ទិន្នន័យទាំង​ស្រុងក្នុង iDevice របស់លោក​អ្នក​ក៏ដោយ​ប៉ុន្តែ​លោកអ្នក​ក៏អាច​ធ្វើការ Backup ទិន្នន័យមួយ​ចំនួនទុកជា​មុនតាម​កម្មវិធី iTune ផងដែរ។ ទិន្នន័យ​ទាំង​នោះ​គឺអាច​ធ្វើការ restore មកប្រើវិញលើ Firmware ថ្មីដោយ​ក្នុងនោះ​រួមមានៈ​ភាគ​ច្រើន​នៃការ​រៀបចំ​ទុកក្នុង iDevice កម្មវិធី​ដែលបាន​ដោនឡដ​ចំរៀងវីដេអូ​និងរូបភាព​ប៉ុន្តែ​មិន​រួមបញ្ចូល​ ទិន្នន័យជា Content ទេ។ ចំពោះ​ដំណើរការ Backup គឺលោក​អ្នកគ្រាន់​តែភ្ជាប់ iDevice ឲ្យស្គាល់​ជាមួយ​កម្មវិធី​ iTune លើ​កុំព្យូទ័រ​បន្ទាប់​មកចុច Mouse ស្តាំលើ​ឈ្មោះ iDevice របស់លោក​អ្នក​រួចរើស​យកពាក្យ Backup ហើយរងចាំ​រហូតដល់​ដំណើរការ​ចប់ជាការ​ស្រេច។
5- ស្វែងយល់ពីកម្មវិធីJailbreak សំខាន់ៗ
បច្ចុប្បន្ន​កម្មវិធី​សំរាប់​ធ្វើការ jailbreak មានច្រើន​និងមានលក្ខណៈ​ខុសៗគ្នា​ទៅតាមជំនាន់​របស់ Firmware និង​ជំនាន់របស់​កម្មវិធី Jailbreak នោះដូច្នេះ​យើងខ្ញុំ​សូមណែនាំកម្មវិធី​សំខាន់ៗ 3មកបង្ហាញ​ជូន​លោកអ្នកៈ
5-1 Redsn0w (សំរាប់Windows) និងPwnageTool (សំរាប់Mac)
កម្មវិធីទាំង2 ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមអ្នក​អភិវឌ្ឍន៍កម្មវិធី Dev-Team ហើយវាជា​កម្មវិធីដ៏មាន​សមត្ថភាព​បំផុត​មួយ​ដែល​អាចឲ្យលោក​អ្នកធ្វើការ Jailbreak, Unlock និងបញ្ចូល​មុខងារមួយ​​ចំនួនដល់ iDevice ទៅតាម​ជំនាន់ Firmware នីមួយៗ​របស់វា​និងទៅ​តាមជំនាន់​របស់កម្មវិធី RedsnOw នេះផងដែរ។ RedsnOw & PwnageTool នេះផ្តល់​ការ jailbreak 2 បែបគឺ tethered និង untethered jailbreak ដែលភាគ​ច្រើន​នៃការធ្វើ tethered jailbreak គឺឋិតលើ firmware ដែលទើប​ចេញថ្មី​ប៉ុណ្ណោះ។
5-2 Snowbreeze
 វាត្រូវបាន​បង្កើត​ឡើង​ដោយក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ iH8Snow ដែល​ប្រជុំ​ទៅ​ដោយ​ពួក hacker ល្បីៗមកពី Dev-Team។ កម្មវិធី​នេះ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង​ RedsnOw អញ្ចឹងដែរប៉ុន្តែខុសគ្នាត្រង់ Snowbreeze នេះផ្តល់ឲ្យលោកអ្នកធ្វើការ​ jailbreak, unlock ឬបញ្ចូល​មុខងារ​មួយ​ចំនួនក្នុង iOS Firmware ដោយ​ការ​បង្កើត​ជាមុននូវ Cuostom Firmware មួយហើយយក CustomFirmware នោះទៅធ្វើការ restore ដោយ​ប្រើ​កម្មវិធី iTune ​តាមក្រោយ​ហើយបន្ទាប់ពី restore រួច iDevice របស់​លោកអ្នក​នឹងត្រូវបាន jailbreak រួចរាល់​តែម្តង។
5-3 JailbreakMe
ការ jailbreak តាមកម្មវិធី​នេះផ្តល់​លក្ខណៈ​ងាយ​បំផុត​ប៉ុន្តែវា​មានសមត្ថភាព​ធ្វើការ jailbreak តែលើ​ជំនាន់ iOS Firmware មួយៗប៉ុណ្ណោះ។ ដូចជា jailbreakMe 3.0 អាចធ្វើការ jailbreak បានតែចំពោះ iOS Firmware 4.3.3 ប៉ុណ្ណោះ​ចំណែកវិធី jailbreak វិញ​គឺលោក​អ្នកគ្រាន់​តែ​បើកកម្មវិធី Safari ដែលមានលើ iDevice រួចវាយអាសយដ្ឋានគេហទំព័រjailbreakme.com នោះលោក​អ្នកនឹង​ដំណើរការ​jailbreak តាមរយៈ​ការដោនឡដ​កម្មវិធី Cydia មក​ប្រើជា​ការស្រេច៕

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks