Wednesday, February 27, 2013
ទាញយកកម្មវិធីដែលមានក្នុង App Store ដោយឥតគិតថៃ្ល
លោកអ្នកប្រាកដជាបានជ្រាបខ្លះៗហើយថា App Store គឺជាឃ្លាំងផ្ទុកកម្មវិធីដ៏ធំមួយរបស់ ក្រុមហ៊ុន Apple សំរាប់ប្រើប្រាស់លើទូរស័ព្ទដៃ iPhone iPod Touch & iPad ។ ឃ្លាំងផ្ទុកកម្មវិធីនេះ បានប្រមូលផ្តុំនូវកម្មវិធីនិង
ហេ្គមកំសាន្តយ៉ាងច្រើនសន្ធឹសន្ធាប់សំរាប់បំពេញគ្រប់តំរូវការរបស់អ្នកប្រើប្រាស់ ក្នុងនោះមានកម្មវិធីមួយចំនួនតូចអាចទាញយកដោយសេរី ប៉ុនែ្តមួយចំនួនធំត្រូវបង់ថៃ្ល ដែលមានតមៃ្ល ខុសៗគ្នាទៅតាមប្រភេទកម្មវិធី ឬហេ្គមនោះ ដោយហេតុនេះហើយ ដើម្បីជួយកាត់បន្ថយការចំណាយប្រាក់ច្រើនដល់លោកអ្នកដែលនិយមគាំទ្រ ទស្សនាវដី្ត ទូរស័ព្ទ ក្នុងនាមជាមគ្គុទេសក៍ដ៏ឆ្នើមនៃបចេ្ចកវិទ្យាចល័ត សូមណែនាំកម្មវិធីដ៏មានសារៈប្រយោជន៍មួយ គឺកម្មវិធី Installous ដែលអាចឲ្យលោកអ្នកទាញយកកម្មវិធី ដោយឥតគិតថៃ្លដ៏ច្រើនសន្ធឹកសន្ធាប់ដូចមានក្នុង App Store តាមរយៈកម្មវិធី Installous មកបង្អាញជូនជ្រាបដូចតទៅៈ
1- របៀបទាញយក និងដំឡើងកម្មវិធី installous
*សូមបញ្ចាក់ៈមុននឹងដំឡើងកម្មវិធី installous នេះបាន លុះត្រាតែទូរស័ព្ទ iPhone iPod Touch និង iPad របស់លោកអ្នកបាន Jailbreak ហើយមានកម្មវិធី Cydia
1-1 ជាដំបូង សូមបើកដំណើរការកម្មវិធី Cydia នៅលើទូរស័ព្ទ iPhone ឬ iPod Touch របស់លោកអ្នក។
1-3 បន្ទាប់មកទៀត សូមចុចលើប៊ូតុង Edit -> Add
1-4 សូមបញ្ចូល "http://cydia.hackulo.us" បន្ទាប់មក សូមចុចលើប៊ូតុង Add Source
1-5 បន្ទាប់មក សូមចុចលើប៊ូ Manage ម្តងទៀត ហើយជ្រើសរើសយក Source លោកអ្នកនឹងឃើញឈ្មោះ ម៊ឺនុយកម្មវិធីផេ្សងៗជាច្រើនរួមជាមួយ "Hackulo.us" ផងដែរ បន្ទាប់មកទៀត សូមជ្រើសរើសយក "Hackulo.us"
1-6 សូមទាញរំកិលម៊ឺនុយកម្មវិធីចុះក្រោម ហើយសែ្វងរកកម្មវិធី Installous ដូចបង្អាញក្នុងរូប
1-7 សូមចុចលើប៊ូតុង nstall នៅខាងលើផែ្នកខាងស្តាំ
1-8 ជាចុងក្រោយ សូមរងចាំឲ្យ Cydia ដំឡើងកម្មវិធី nstallous លើទូរស័ព្ទ Phone ឬ iPod Touch ជាការស្រេច
2- របៀបទាញយក និងដំឡើងកម្មវិធី iPhone & iPod Touch តាមកម្មវិធី Installous
2-1 សូមបិទកម្មវិធី Cydia រួចបើកដំណើរការកម្មវិធី Installous នៅលើ Home Screen ក្នុងទូរស័ព្ទ iPhone និងiPod Touch របស់លោកអ្នក បន្ទាប់មក ជ្រើសរើស ឬសែ្វងរកកម្មវិធីណាមួយដែលបានរៀបចំទៅតាមប្រភេទរបស់វានីមួយៗ ដោយចុចលើកម្មវិធីនោះ រួចចុចលើប៊ូតុង Download
2-2 បន្ទាប់មកលោកអ្នកនឹងឃើញឈ្មោះ គេហទំព័រសំរាប់ឲ្យលោកអ្នកទាញយកកម្មវិធីដោយ ឥត គិតថៃ្ល សូមជ្រើសរើសគេហទំព័រណាមួយ បន្ទាប់មក ធ្វើតាមការណែនាំរបស់គេហទំព័រនោះដើម្បីទាញ យកកម្មវិធីនោះ៕
*បញ្ចាក់ៈដើម្បីអាចទាញយកកម្មវិធីបានដោយរលូននោះ ទូរស័ព្ទដៃ iPhone iPod Touch b¤ iPad $ របស់លោកអ្នក ត្រូវមានអ៊ីនធើណែតល្បឿនលឿនផងដែរ៕
2-3 បន្ទាប់ពីដំណើរការទាញយក (Download) បានចប់សព្វគ្រប់ សូមចុចលើប៊ូតុង Install ដើម្បីដំឡើងជាការស្រេច៕
3- របៀបដំឡើងកម្មវិធី (.ipa) ដោយផ្ទាល់តាមកម្មវិធី Installous
ប្រសិនបើលោកអ្នកមានបញ្អាចំពោះការដំឡើងកម្មវិធីប្រភេទ (.ipa) របស់ទូរស័ព្ទ iPhone iPod Touch & iPad តាមរយៈកម្មវិធី iTune កម្មវិធី iPhone PC Suite នៅលើម៉ាស៊ីនកុំព្យូទ័រ លោកអ្នកក៏អាចប្រើ់ប្រាស់កម្មវិធី nstallous នេះ មកដំឡើងវាដោយផ្ទាល់លើទូរស័ព្ទ iPhone iPod Touch & iPad បានដោយងាយ ផងដែរ ដូចេ្នះ ក្រុមការងារយើង្តសូមណែនាំពីរបៀបដំឡើងដូចតទៅៈ
3-1 ជាដំបូងលោកអ្នកចាំបាច់ត្រូវថតចម្លងឯកសារកម្មវិធីប្រភេទ (.ipa) ទៅក្នុងទូរស័ព្ទ iPhone iPod Touch ឬiPad ជាមុនសិន ដោយប្រើកម្មវិធី Files ដែលមានក្នុងកម្មវិធី iPhone PC Suite សូមបើកដំណើរការកម្មវិធី iPhone PC Suite បន្ទាប់មកចូលទៅកាន់កម្មវិធី Files ហើយចូលទៅកាន់ទីតាំង , /var/mobile/Documents/Installous/Downloads សូម ថតចម្លងឯកសារកម្មវិធីប្រភេទ (.ipa)ដែលលោកអ្នកចង់ដំឡើងនោះ ដាក់ក្នុងទីតាំងនេះ ដោយចុចលើប៊ូតុង Upload រួចរើសយកពាក្យ Upload Fileបន្ទាប់មកសែ្វងរកទីតាំង ឯកសារប្រភេទ (.ipa) របស់លោកអ្នក រួចចុច ប៊ូតុង Open -> Confirm ជាការស្រេច ៕
3-2 បន្ទាប់ពីថតចម្លងឯកសារកម្មវិធីប្រភេទ (.ipa) រួចរាល់ហើយ សូមបើកដំណើរការកម្មវិធី Installousនៅលើទូរស័ព្ទ iPhone iPod Touch ឬ iPad របស់លោកអ្នក បន្ទាប់មក ចុចលើប៊ូតុង Downloads នោះលោកអ្នកនឹងឃើញឯកសារកម្មវិធីដែលបានថតចម្លងចូល បន្ទាប់មកទៀត ចុចលើឯកសារកម្មវិធីនោះ រួចចុចប៊ូតុង Install ដើម្បីដំឡើងជាការស្រេច៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment