Wednesday, December 10, 2014

ប្រតិភូក្បត់ពូជ


១. អ្នកក្រត្រដរឳ្យកូនរៀន                       ខំប្រឹងស្ទើរលៀនភ្នែកគ្រប់គ្នា
លក់គោក្របីជ្រូកមាន់ទា                         ដីស្រែចម្ការសឹងមិនយល់ ។
២. កូនខ្លះផ្តេសផ្តាសមិនខំរៀន                 ថែមហ៊ានយកលុយម៉ែឪផ្តល់
ចាយវាយហ៊ឹកហ៊ាក់ហក់តាមខ្យល់            មិនមានគិតដល់ញើសម៉ែឪ ។
៣. កូនខ្លះគ្រាន់បើខាងរៀនសូត្រ              ស្ទុះលូតរបូតផុតដីស្រែ
ធ្វើការរាជការបានប្រាក់ខែ                       ប៉ុន្តែភ្លេចអស់រឿងក្រីក្រ ។
៤. ភ្លេចពូជពណ៌ពង្សវង្សអធន                 ដែលរងទុក្ខធ្ងន់មកច្រើនត
ត្រូវគេព្រួតគ្នាច្របាច់ក                            ត្រដររកខ្យល់ចាំតែស្លាប់ ។
៥. អ្នកក្របញ្ជូនឳ្យមករៀន                      ឳ្យមានតម្រិះចេះប្រញាប់
ភ្នែកភ្លឺឃើញច្បាស់ឳ្យដាស់ប្រាប់              ម្តេចឡើយក្រឡាប់ក្បត់ពូជេង ។
៦. បែរជាព្រួតដៃនឹងអ្នកខ្ពស់                    ទ្រគោះប្រឆាំងច្បាំងកំហែង
ថាក្រព្រោះខ្ជិលមិនប្រឹងប្រែង                   ថាកម្មតាក់តែងពីព្រេងនាយ ។
៧. បើតែម្ល៉ឹងៗអ្នកខ្សោយខ្សត់                  ប្រាកដជាគ្មានផ្លូវដោះស្រាយ
គេក្បត់ខ្លួនអស់ព្រោះជិនណាយ               ព្រោះគេសប្បាយភ្លេចពូជពណ៌ ។
                                                             ភ្នំពេញ ២២ ​កក្កដា​ ១៩៦៥
                                                                          

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks