១. យូរហើយដូងដុះក្នុងភូមិម្ក ដើមធាងលូតល្អមានផ្លែផ្កា
ស្រាប់គេផ្តាច់ឬសផ្តាច់អាហារ គេថាគាស់ដឹកយកទៅដាំ!
។
២. ល្ងាចនេះដូងដុះក្បែរសាលា លោកអ្នករាជការខំថែទាំ
តុបតែងស្រោចទឹកយ៉ាងជោគជាំ ថ្នាក់ថ្នមមុតមាំខ្លាចដូងដួល
។
៣. ព្រឹកឡើងបុណ្យសម្ពោធសាលា មនុស្សមូលខ្ញៀវខ្ញាមីរខ្មាញ់ខ្មួល
ញញឹមប្រិមប្រិយចាំទទួល ស្រុះស្រួលចោមជុំសម្តេចឪ
។
៤. ដើមដូងដាច់ឬសសប្បាយដែរ រេរាំហូរហែតាមក្បែរផ្លូវ
ញញឹមស្វាគមន៍សម្តេចឪ មើលអស់លោកត្រូវបានមេដៃ
។
៥. ព្រឹកដ៏រីករាយកន្លងទៅ ដូងនៅម្នាក់ឯងកណ្តាលថ្ងៃ
សូរ្យសែងក្តៅដុតគ្មានសំចៃ ដូងក្ស័យចោលរូបកណ្តាលក្រុង
។
ភ្នំពេញ
ថ្ងៃទី១២ កក្កដា ១៩៦៥
No comments:
Post a Comment