១. នៅតាមស្រុកស្រែស្រុកចម្ការ លេចតាមរុក្ខាមើលឃើញច្បាស់
ពណ៌លឿងភ្លឺថ្លាល្អត្រចះ ឃើញហើយចិត្តជ្រះថ្លាបំផុត
។
២. ព្រះសង្ឃនិមន្តបិណ្ឌបាត ឃើញសមស្អាងស្អាតបរិសុទ្ធ
គួរនឹកដល់អង្គព្រះសម្ពុទ្ធ ជាមកុដកំពូលសីលធម៌
។
៣. នៅតាមទីក្រុងមនុស្សជោរជន់ ព្រះសង្ឃនិមន្តត្រាច់គោចរ
បិណ្ឌបាតតាមផ្លូវដ៏អ៊ូអរ ឃើញហាក់មិនល្អមិនសមសួន
។
៤. ព្រះសង្ឃនិមន្តផ្ទាល់លើដី អស់លោកប្រុសស្រីខ្មែរចិនយួន
សុទ្ធយានជំនិះជិះរៀងខ្លួន គាប់ជួនពេលខ្លះចង់ប៉ះផង
។
៥. ហ្នឹងហើយក្រុងធំមនុស្សថ្កុំថ្កើង ខ្ពង់ខ្ពស់ខ្លាំងឡើងជាចម្បង
នៅស្រែមនុស្សល្ងង់ទាមកន្លង តែសមគ្មានឆ្គងក្នុងឥរិយា
។
No comments:
Post a Comment