ទម្រង់សិល្បៈទស្សនីយភាពខ្មែរបានយោនយកឈ្មោះក្នុងលក្ខណៈខុសៗ ប្លែកគ្នាជាច្រើន។ ទម្រង់ខ្លះបានយកឈ្មោះចេញអំពីឧបករណ៍តន្ត្រី ឬ វង់តន្ត្រី ណាមួយ ដូចជាល្ខោនយីកេ ឫល្ខោនមហោរីជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយកឈ្មោះពីសិល្បករដែលមានប្រជាប្រិយភាព ខ្លាំងលើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។ ចំណែកល្ខោនបាសាក់វិញ ក៏មិនខុសពីទម្រង់ដទៃទៀតប៉ុន្មានដែរ ប៉ុន្តែបានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះ បានរីកចម្រើនទៅវិញ ពោលគឺល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លាំងទល់មុខ ព្រះត្រពាំងកម្ពុជាក្រោម ។ ទឹកដីកម្ពុជាក្រោមនេះ ត្រូវបាន
តាមព័ត៌មានដែលទទួលបាន
ល្ខោនបាសាក់
សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង
ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅ
ជ្រះខាងអក្សរសិល្ប៍
និងសាសនាក្រោមការដឹកនាំ
របស់អតីតចៅអធិការវត្តខ្សាច់កណ្ដាល
“បាសាក់ព្រះត្រពាំង”
កម្ពុជាក្រោម ឈ្មោះលោកគ្រូសួរ
។ ប្រវត្តិជាហូរហែនោះ
មានដូចតទៅនេះ៖
ក្រោយពេលសឹកមក
គោលបំណងថែរក្សាជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួនលោកគ្រូ
“សួរ”
ក៏បានប្រមែប្រមូលអ្នកសឹកពីបួស
“បណ្ឌិត” ដូចគ្នាព្រមដោយ
កូនសិស្ស កូនគណ
ពុទ្ធបរិស័ទផ្សេងៗទៀត
បង្កើតជាល្ខោនមួយវង់
។ ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារៈ
និងឆាកល្ខោននេះត្រូវគេនាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែល
សង់ឡើងដោយប្រក់
ឫកាប់មែកឈើយកមកគ្របប្រហាក់ប្រហែលគ្នា
នឹងទ្រើងដែលគេដាំឃ្លោក
ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា
ល្ខោនទ្រើងឃ្លោក។
ល្ខោនទ្រើងឃ្លោកនេះ
មានវត្តមានរហូតដល់អំឡុងឆ្នាំ១៩៥៣
ឬ ក៏ក្រោយនោះបន្តិចផង
នៅជាយក្រុងភ្នំពេញ
និងជនបទនានា។ អ្នកខ្លះនិយមហៅ
ល្ខោនទ្រើងឃ្លោកនេះថាជា
“យូកេរ្តិ៍”វិញ។
ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា
ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។
ឈ្មោះនេះ
ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃ
សម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយម
ហៅថា ល្ខោនបាសាក់នេះឯង
។
ល្ខោនទ្រើងឃ្លោកបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស
ព្រោះអ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍
ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោង
ពូកែការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជន
មានការកោតសរសើរ
និងចូលចិត្តក្រៃលែង ។
មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជា
មួយនឹងល្ខោន “កៃលឿងវៀតណាម”
ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក
។
ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនអំពី
សង្គ្រាមនៅស្រុកចិន
ពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ
(Manchu)
បានហូរច្រាលមកតាមសមុទ្រ
ហើយបានចូលមកបោះទីតាំងនៅតំបន់កូសាំងស៊ីននេះ
រស់នៅលាយឡំជាមួយប្រជាជនខ្មែរ
និងប្រជាជន វៀតណាម ។
ក្នុងពេលដែលហូរចុះមកជនជាតិចិនទាំងនោះ
បាននាំយកនូវទំនៀមទម្លាប់ប្រពៃណី
និងសិល្បៈផ្សេងៗដូចជា
“ល្ខោនហ៊ី” ជាដើមមកជាមួយផង
។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរ
ទាំងល្ខោនកៃលឿងវៀតណាមទាំងល្ខោនហ៊ីចិន
បានប្រលងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពលរៀងៗខ្លួន
ដណ្ដើមយកប្រជាប្រិយភាពស្រូបយកចំណង់
និងចំណូលចិត្តទស្សនិកជនក្នុងតំបន់នោះ
។ ទីបំផុតល្ខោនហ៊ីចិនបានទទួលជោគជ័យដ៏ធំធេង
។ ឃើញហេតុផលយ៉ាងនេះ
ដើម្បីទាមទារប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះ
អ្នកដឹកនាំល្ខោនទ្រើងឃ្លោក
បានចម្លងយកចំណុចសំខាន់ៗ
ខ្លះពីល្ខោនហ៊ីចិនដែលខ្លួនយល់ថាមានសារសំខាន់សម្រាប់ល្ខោនខ្លួន
។ ចាប់ពីពេលនោះមកល្ខោនទ្រើងឃ្លោក
បានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូសាំងស៊ីននេះព្រោះពេលនោះ
ទាំងអ្នកដឹកនាំវង់ល្ខោន
ទាំងសិល្បករ
អ្នកសម្ដែងមានការឆ្លាតវាងវៃណាស់
នៅទីណាកន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើលភាគច្រើនគេតែង
នាំគ្នា
សម្ដែងជាភាសាខ្មែរសុទ្ធកន្លែងណាដែលមានប្រជាជនវៀតណាមមើលច្រើន
ការសម្ដែងតែងឆ្លូកគ្នាជាពីរភាសា
គឺខ្មែរផង វៀតណាមផងផ្ទុយទៅវិញ
កន្លែងណាដែលមានប្រជាជនចិនមើលច្រើន
គេតែងនិយាយ និងច្រៀងភាសាខ្មែរផង
និងភាសាចិនផង
សម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដី
និងប្រជាជននៅតាមតំបន់។
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក
ឫយូរកេរ្តិ៍
ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោមហើយបានត្រូវគេប្ដូរឈ្មោះ
មកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះ
នោះគឺមានដំណើររឿងដូចតទៅនេះ៖
នៅក្នុងអំឡុងឆ្នាំ១៩២០
មានបងប្អូនពីរនាក់
បងឈ្មោះ លី
កាញ់ និង
ប្អូនឈ្មោះ លី
សួន និងមានដើមកំណើតកើតជានៅស្រុកបាសាក់
ដែនដីកម្ពុជា ក្រោម ។ លី
កាញ់
ជាបងបានចាកចេញពីស្រុកកំណើតរបស់ខ្លួន
ដើម្បីទៅរស់នៅប្រទេសបារាំង
។ ក្រោយមកដោយការខំប្រឹងប្រែងរកទទួលទានមានបាន
លី កាញ់
ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិធនធានបង្គួរនៅប្រទេសបារាំង
។ ថ្ងៃមួយ
លី សួន
ជាប្អូនផ្ញើសំបុត្រទៅសួរសុខទុក្ខ
លី កាញ់
ជាបង ហើយក៏បានសុំប្រាក់មួយចំនួនពីបង
ដើម្បីប្រកបរបរជំនួញជួញដូរនៅឯស្រុកកំណើត
របស់ខ្លួន។លី
កាញ់
ក្នុងទឹកចិត្តអាណិតប្អូនក្នុងទឹកចិត្តស្រណោះស្រណោក
ស្រុកកំណើតជាទីរលឹករបស់ខ្លួន
និងក្នុងស្មារតីចង់ថែរក្សាវប្បធម៌ពណ៌សម្បុរជាតិរបស់ខ្លួន
ដែលស្ថិតក្នុងមជ្ឈដ្ឋានចម្រុះជាតិសាសន៍ឲ្យគង់វង្ស
ក៏បានផ្ញើប្រាក់មកឲ្យ
លី សួន
ជាប្អូន
ហើយបានសរសេរសំបុត្រប្រាប់ថាសូមប្អូនកុំធ្វើជំនួញដូរអ្វីក្រៅ
ឲ្យសោះ លុយដែលបង
ផ្ញើឲ្យនេះសូមប្អូនគិតយ៉ាងណាជួយពង្រីក
និងថែរក្សាសិល្បៈ យូរកេរ្តិ៍
ដែលមានកំណើតនៅឃ្លាំង
នៅព្រះត្រពាំងហើយដែលយើងបានមើលទាំងអស់គ្នាជាញឹកញាប់កាលនៅពី
តូចៗ នោះឲ្យគង់វង្សផង
។ដោយសារបណ្ដាំ និងជំនួយពី
លី កាញ់ ជាបង
លី សួន
ក៏ក្លាយទៅ
ជាថៅកែល្ខោនបាសាក់ដ៏ល្បីល្បាញដំបូងគេបង្អស់ដែលទស្សនិកជននិយមហៅ
ឈ្មោះ គាត់ថា ថៅកែ “ឆាគ្រួន”
។
ក្នុងឆ្នាំ១៩៣០
ក្នុងពេលដែលទម្រង់នេះរីកចម្រើននៅកម្ពុជាក្រោម
“វៀតណាម ខាងត្បូង”ថៅកែក្រុមល្ខោនឈ្មោះលោក
ឆាគ្រួន
នេះបាននាំក្រុមសិល្បៈល្ខោន
របស់ខ្លួនមកសម្ដែងធ្វើអាជីវកម្មនៅភ្នំពេញ
និងខេត្តនានាក្នុងប្រទេសកម្ពុជា
។ ដំណើរបេសកកម្មទី១
របស់ក្រុមល្ខោនលោក
ឆាគ្រួនដែលបានមកសម្ដែងនៅ
ប្រទេសកម្ពុជា
មិនសូវទទួលបានជោគជ័យទេ
មូលហេតុមកពីទម្រង់ល្ខោននេះត្រូវប្រឡងប្រជែងជាមួយទម្រង់ដទៃទៀត
ដែលមានយ៉ាងសំបូរបែបនៅកម្ពុជាភាគកណ្ដាល
ដូចជាល្ខោនប្រាមោជទ័យ
“១៩២០-១៩៤០”
និងល្ខោនមហោរីដែលកើតមានជាយូរលង់មកហើយ
។ ពិតមែនតែលើកទី១នេះ
ល្ខោនបាសាក់បានទទួលបរាជ័យ
ប៉ុន្តែពេលនោះសិល្បករល្ខោនបាសាក់បានហាត់រៀន
និងស្រូបយកនូវចំណេះថ្មីៗ
មួយចំនួនពីទម្រង់ល្ខោននៅភ្នំពេញ
ដូចជាភ្លេងមហោរី
ឫចម្រៀងមហោរីជាដើម
មុនពេលត្រឡប់ទៅស្រុកវិញ
។
ក្រោយពីពេលហាត់វៀន
និងបានសម្ដែងច្រើនលើកច្រើនសារដោយបញ្ចូលបច្ចេកទេសថ្មីៗមួយចំនួន
ផង ល្ខោននេះ បានទទួលជោគជ័យកាន់តែធំធេង
នៅតំបន់កូសាំងស៊ីន ។
បន្ទាប់ពីនោះមកលោក
ឆាគ្រួន ក៏នាំក្រុមរបស់គាត់តាមទូក
ប៉ុកចាយ ដែលមានគ្រឿងប្រដាប់ដំឡើងឆាក
និងសម្ភារៈតុបតែងលំអផ្សេងៗ
គឺឆាកចល័ត ដែលដំឡើងលើគោកក៏បាន
ឫដំឡើងលើទូកក៏បាន
ហើយនាំក្រុមសិល្បៈនេះមកសម្ដែងនៅរាជធានីភ្នំពេញ
និងខេត្តឯ ទៀត ជាលើកទី២
។ លើកនេះល្ខោន លោក ឆាគ្រួន
បានទទួលជោគជ័យយ៉ាងធំធេង
ក្នុងការប្រកួតប្រជែងជាមួយល្ខោន
បា្រមោជ្ជទ័យ និងល្ខោនមហោរីនៅភ្នំពេញ
និងតំបន់ដទៃទៀតនៅប្រទេសកម្ពុជា
ពិសេសគឺខេត្តតាមមាត់ទន្លេ
។ ល្ខោនលោក ឆាគ្រួន
នេះស្រូបយកទស្សនិកជនយ៉ាងច្រើនគគ្រឹកគគ្រេង
ហើយបានធ្វើឲ្យល្ខោនប្រាមោជទ័យ
និងល្ខោនមហោរីធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបាត់បង់ប្រជាប្រិយភាព
ហើយចំនួនទស្សនិកជនចេះតែថយចុះជាលំដាប់
។ ដោយសារមធ្យោបាយសម្ដែងថ្មីរហ័សរហួន
ស្វាហាប់
ការតុបតែងលំអឆាកសំលៀកបំពាក់ការលាបមុខ
ឫគូរមុខដ៏ល្អ
(កន្លែងខ្លះទទួលឥទ្ធិពលពីហ៊ីចិន)
ទាំងល្បិចហោះហើរក៏ប៉ិនប្រសប់
ពិសេសសំនៀងរដឺន ទាំងសម្ដីនិយាយ
ទាំងចម្រៀងរបស់ខ្មែរ
បាសាក់ស្រទន់ពីរោះ
ហើយពាក្យសម្ដី ប្រកបដោយអត្ថន័យ
ខ្លឹមសារល្អ
ព្រោះអ្នកសម្ដែងភាគច្រើនច្រើនជាអ្នកមានចំណេះជ្រៅជ្រះខាង
អក្សរសិល្ប៍ និងសាសនាផង
ធ្វើឲ្យទស្សនិកជននៅកម្ពុជាកណ្ដាលនេះជក់ចិត្តដិតអារម្មណ៍យ៉ាង
ខ្លាំង រហូតដល់គេនាំគ្នាហៅ
ឫឲ្យឈ្មោះទម្រង់ល្ខោននេះថា
ជា “ល្ខោនបាសាក់”
ដោយយកទីកន្លែងនៃទម្រង់សិល្បៈនេះរីកចម្រើន?
មកដាក់ឈ្មោះឲ្យទម្រង់ល្ខោននេះតែម្ដង
។ គឺចាប់ពីពេលនោះមកហើយ
ដែលល្ខោនទ្រើងឃ្លោក ឫ
យូរកេរ្តិ៍ប្រែឈ្មោះជា
ល្ខោនបាសាក់ដែលយើងស្គាល់
និងបានឃើញរហូតដល់សព្វថ្ងៃនេះ
។
ដោយមូលហេតុសេដ្ឋកិច្ច
ក្នុងបំណងយកទម្រង់សិល្បៈធ្វើជំនួញពួកថៅកែជាច្រើននាក់នៃវង់
ល្ខោននៅភ្នំពេញ
បានរកវិធីធ្វើឲ្យវង់ល្ខោនលោក
ឆាគ្រួន ធ្លាក់ចូលក្នុងវិបត្តិរលាយក្រុម
ហើយការសម្ដែងចុះខ្សោយដោយប្រើទឹកលុយទិញ
ដោយលួចលាក់នូវសិល្បករពូកែៗ
គ្រូល្ខោនពូកែៗ
ដើម្បីឲ្យបែកខ្ចាយចេញពីវង់ល្ខោន
លោកថៅកែ ឆាគ្រួន
ដើម្បីចូលមកផ្ដល់ចំណេះ
និងបម្រើនៅក្នុងក្រុមសិល្បៈរបស់ខ្លួនវិញ
។ វង់សិល្បៈល្ខោនបាសាក់របស់លោក
ឆាគ្រួន
បានជួបប្រទះនឹងវិបត្តិយ៉ាងធំមែន
ព្រោះគ្រូធំៗ
ដូចជាលោកគ្រូខ្មៅលោកគ្រូខ្លា
និងមិត្តភ័ក្ដិដទៃទៀតមួយចំនួន
បានចាកចេញពីក្រុមលោក
ឆាគ្រួន ហើយចូលទៅបង្ហាត់ចំណេះល្ខោនបាសាក់
ទាំងផ្នែកតន្ត្រី ទាំងហួន
ទាំងចម្រៀង ទាំងការសម្ដែង
ដោយឥតព្រាងទុកដល់ក្រុមដទៃទៀត
។ ប្រហែលជាចាប់ពីឆ្នាំ១៩៣៧
នៅ រាជធានីភ្នំពេញ គេឃើញមានក្រុម
និងរោងល្ខោនបាសាក់ជាច្រើនដូចជា
រោងមួយនៅផ្សារកាប់គោ
។ ខាងលិចរោងនេះមិនឆ្ងាយប៉ុន្មាន
មានរោងមួយទៀតសង់អំពីឈើដែលគេនិយមឲ្យឈ្មោះថារោងឈើ
។ ខាងលិចរោងទី២ មិនឆ្ងាយប៉ុន្មាន
មានរោងល្ខោនបាសាក់មួយទៀតសង់អំពីថ្ម
ដែលគេនិយមឲ្យឈ្មោះថា
រោងស្ពានកូនកាត់ ឫរោងថ្ម
“នៅកន្លែងវិមានឯករាជ្យសព្វថ្ងៃ”
ដឹកនាំដោយអ្នកស្រីម្លិះឡា
។ រោងមួយទៀតនៅ ខាងលិច
វាំងជ្រុងខាងត្បូង
ដែលគេនិយមហៅថារោងសយសង្វៀន
។ មួយទៀត រោងផ្សារសួនចាស់
ឫ រោងល្ខោនក្លឹង្គ
នៅចំមុខវត្តបទុមវតី ។
រោងផ្សារស៊ីឡឹបដែលដឹកនាំដោយអ្នកម្នាងម្នាក់នៃព្រះរាជា
ស៊ីសុវត្ថិមុនីវង្ស
គឺអ្នកម្នាង
ឃុនព្រះម៉ែនាងបុប្ផានរលក្ខណ៍
យិន តាត ។ រោងមួយទៀត នៅតាខ្មៅ
ខេត្តកណ្ដាល ។ ក្រោយពីនោះ
មកទើបគេឃើញមានរោងដទៃទៀតជាច្រើនដូចជា
រោងគីឡូលេខ ៦ ។ រោងទួលទំពូង
នៅចែងខាងជើងវត្តទួលទំពូង
សព្វថ្ងៃ រោងទួលគោក
រោងបាក់ស្រេង និង អ្នកស្រី
អ៊ុន វ៉ាង
“នៅម្ដុំរោងភាពយន្តចេនឡា”សព្វថ្ងៃ
។ រោងផ្សារដេប៉ូ និង
រោងដទៃទៀត សម្ដែងល្ខោនបាសាក់ជាប្រចាំ
។ ឯរោងភាពយន្តល្ខោន គឹម សឹង នៅខាងលិចផ្សារកណ្ដាល
និងរោង គឹម ភុង
នៅខាងត្បូងឈាងខាងលិចផ្សារថ្មីក៏មានសម្ដែងល្ខោនបាសាក់ម្ដង
ម្កាលដែរ ។ គឺចាប់ពីពេលនោះមកហើយដែល
ល្ខោនបាសាក់ចាប់សាយភាពខ្លាំងមែនទែននៅប្រទេសកម្ពុជា
តាមរយៈការធ្វើសកម្មភាពទៅមកសម្ដែងចុះឡើងៗគ្រប់ទីកន្លែង
ហើយមានក្រុមខ្លះបានទៅបោះទីតាំងនៅខេត្ត
និងស្រុកនានាបានទៅបង្រៀន
និងកសាងក្រុមជាច្រើនតាមមូលដ្ឋានផ្សេងៗគ្នា
។
ខាងលើនេះជាប្រវត្តិរបស់ល្ខោនបាសាក់ដែលយើងទទួលពីគ្រូចាស់ៗ
និងមិត្តភ័ក្ដិខ្មែរមួយចំនួនដែលស្ថិតនៅភាគខាងត្បូង
នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ
អមដោយឯកសារសរសេរបន្តិចបន្តួចដែលសេសសល់ពីមុនមក
។ យើងជឿជាក់ថាប្រវត្តិនេះប្រាកដជាមិនទាន់បានសុក្រឹត
និងលំអិត
នៅឡើយទេប៉ុន្តែទោះជាយ៉ាងណាក៏វាអាចជាមូលដ្ឋានសម្រាប់ពិចារណា
ខ្លះៗ របស់បណ្ដាអ្នកស្រាវជ្រាវ
អ្នកសិក្សាល្ខោនអ្នកស្រឡាញ់អក្សរសិល្ប៍
ហើយនឹងប្រជាជន
មហាជនដែលស្រឡាញ់សិល្បៈវប្បធម៌របស់ប្រជាជនកម្ពុជាយើងដើម្បីទុកជា
ទុនមូលដ្ឋានក្នុងការ
ស្វែងយល់តម្លៃពិត រូបពិត
ខ្លឹមសារពិត ទម្រង់ពិត
និងលក្ខណៈបែបពិតទាំងឡាយនៃទម្រង់ល្ខោនខ្មែរ។
ម្យ៉ាងទៀតខ្ញុំបាទក៏សុំជម្រាបផងដែរថា
ក្រោយពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានបង្កើតឡើងឆ្នាំ១៩៦៥
ទម្រង់ល្ខោនបាសាក់ក៏ដូចជា
ទម្រង់សិល្បៈឯទៀតជាច្រើនដែរត្រូវបានសាកលវិទ្យាល័យ
ចាត់ឲ្យមានក្រុមចុះ
ធ្វើការ សិក្សាស្រាវជ្រាវរៀនសូត្រពីលោកគ្រូ
អ្នកគ្រូ សិល្បករអ្នកជំនាញធំៗដូចជា
លោកតា សាំង សារុន
អ្នកស្រី ចេច
ម៉ាច លោកគ្រូ ពៅ
លោកគ្រូ ណន
លោកគ្រូ សាមិត
ជាដើម ។ល។ មិនត្រឹមតែប៉ុណ្ណោះទេ
សាកលវិទ្យាល័យបានអញ្ជើញ
លោកគ្រូ ទកខ្មៅ
ដែលមានទេពកោសល្យអាចសម្ដែងជាតួឯក
ជាតួយក្ស ឬ
ជាត្លុកក៏បានមកបង្រៀន
ជាគ្រូប្រចាំនៅមហាវិទ្យាល័យសិល្បៈនាដ្យសាស្ត្រថែមទៀតផង
។
ក្រោយពីបានសិក្សារៀនសូត្រ
ភ្លេង… ចម្រៀងក្បាច់ហួនបាសាក់
និងរបៀបសម្ដែងបានត្រឹមត្រូវហើយក្រុមនិស្សិតផ្នែកល្ខោនបានសាក់…
ក្នុងស្មារតីរក្សាទម្រង់
មិនឲ្យព្នាយប្រាសចាកភាពដើម
និងដោយមានជំនួយពីគ្រូចាស់ៗ
ក៏សាកល្បងដំឡើងរឿងមួយចំនួន
ដោយរឿងដែលត្រូវសម្ដែងត្រូវសរសេរជារឿងល្ខោនដែលមានពាក្យសម្ដី
ត្រឹមត្រូវ ហើយដែលត្រូវឲ្យសិល្បករអ្នកសម្ដែង
ទន្ទេញចាំយ៉ាងស្ទាត់ជាមុន
ព្រមដោយមានការដឹកនាំរឿង
ត្រឹមត្រូវផង ពោលគឺធ្វើឲ្យមានលក្ខណៈ
“រៀបរយ” នៅក្នុងការសម្ដែង
ដោយរក្សា អន្លើបរិយាកាសសប្បាយរីករាយ
ឫកម្សត់ព្រាត់ប្រាស
ឫក៏អន្លើកំប្លុកកំប្លែងទៅតាមដំណើរនៃសាច់រឿង
មិនឲ្យរំខានគ្នាឡើយ ។
ក្នុងការសាកល្បងធ្វើឲ្យមានលក្ខណៈ
“រៀបរយ” សម្រាប់ទម្រង់ល្ខោន
បាសាក់នេះក្រោយពីបានសម្ដែងនៅទូទាំងប្រទេសជាញឹកញាប់
ឃើញថាបានលទ្ធផល
គួរជាទីពេញចិត្ត
ដ្បិតយើងអាចទាក់ទាញបាន
ឫតម្រូវបាននូវទឹកចិត្តរបស់ទស្សនិកជន
គ្រប់មជ្ឈដ្ឋាន គឺអ្នកស្រែចម្ការ
អ្នកផ្សារ សិស្ស និស្សិត
បញ្ញវន្ត
ជាច្រើនផង។ចំណែកឯក្រុមសិល្បៈល្ខោនបាសាក់
នៅតាមរោងនានា ក្នុងទូទាំងប្រទេស
គឺនៅរក្សារបៀបសម្ដែងបែបបុរាណដូចមុន
ពោលគឺរបៀបសម្ដែងដោយឥតព្រាងទុកដដែល
៕
(ដកស្រង់ពីវីគីភីឌា)
No comments:
Post a Comment