Tuesday, December 23, 2014

នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម



១. នគរថ្កើងថ្កានបានចម្រើន                                ផ្ទះថ្មក៏ច្រើនលូតកប់មេឃ

រថយន្តតូចៗច្រើនជ្រុលពេក                                 មនុស្សដេក«ផ្សងព្រេង»ច្រើនដែរ ។

២. អ្នកមានមានស្តុកទ្រព្យក្រៃក្រាស់                      អ្នកក្រក្រណាស់ខ្វះគ្មានល្ហែ

អ្នកមានទិញសាច់គោឳ្យឆ្កែ                                  អ្នកស្រែម្ចាស់គោស៊ីប្រហុក ។

៣. កូនលោកអ្នកមានរៀនសាលា                         សប្បាយហ៊ឺហាររឹតរីកមុខ

កូនសិស្សក្រខ្សត់ខ្វះស៊ីចុក                                   កើតទុក្ខខ្វះលុយបង់សាលា ។

៤. អ្នកខ្យល់ត្រូវក្នោងប៉ោងហោប៉ៅ                       ហិចហើរហក់ទៅផ្លូវបនបារ

អ្នកប្រាក់ខែ«ងាប់»គេរាប់ថា                                  ជាមនុស្សយ៉ាបធាខ្វះអង្ករ ។

៥. សប្បាយមែនហើយលោកអ្នកមាន!                   អ្នកក្រវាល់លានតឹងណែនក

ខំស្លឺត(១)រកខ្យល់ស្លឹង(២)ភ្នែកស                             ត្រដរស្រែកថា«សប្បាយណាស់» ។

                                                                                ភ្នំពេញ ២៤ កក្កដា ១៩៦៥

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks