Monday, January 5, 2015

ជីវិតនៃជីវិត



១. ក្នុង​មួយ​ជីវិត​ឥត​ប្រាថ្នា​អ្វី          ក្រៅ​ពី​សេរី​ដើម្បី​សរសេរ

បើ​និពន្ធ​តាម​តែ​បញ្ជា​គេ​               ដូច​យក​ម្ជុល​​ដេរ​បិទ​មាត់​ខ្លួន​ឯង។

២. តម្លៃ​ទឹក​ខ្មៅ​នៅ​ត្រង់​សច្ចៈ​          ទោះ​គុក​ច្រវាក់​មិន​ញញើត​ក្រែង​

បើ​ឃើញ​​ភ្លើង​ហើយ​បែរ​​ជា​ថា​ផ្សែង​    គឺ​ក្បត់​ខ្លួន​ឯង​​មុន​ក្បត់​អ្នក​អាន។

៣. សុខ​ចិត្ត​​ក្រីក្រ​មិន​ទ្រ​ដុល្លារ         មិន​លក់​អក្ខរា​ដូរ​វីឡា​ឡាន​

មិន​លូន​ឱន​ក្បាល​ធ្វើ​​មុំ​ចង្ក្រាន          ទោះ​ជា​​ចាក​ឋាន​ខាន​ឃើញ​អង្គរ?

៤. បើ​ទ្រាំ​នៅ​ស្រុក​ចុក​មាត់​បិទ​ភ្នែក​    ព្រម​​ធ្វើ​​ជា​សេក​ចាំ​តែ​បន្ទរ​

ឬ​ធ្វើ​អន្លូង​ចាំ​តែ​ទូង​ស្គរ​                មុខ​ជា​លើ​ផ្នូរ​ក្មេង​​លួច​​ខាក​ស្ដោះ! ។

No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks