អក្សរសាស្ត្រខ្មែរ
Sunday, March 6, 2016
សាស្ត្រាខ្យងស័ង្ខ វគ្គទី៣
Sunday, January 31, 2016
សាស្ត្រាខ្យងស័ង្ខ វគ្គទី២

Thursday, December 10, 2015
សាស្ត្រារឿងខ្យងស័ង្ខ វគ្គទី១
នៅសោឡមហានគរ
មានស្តេចមួយព្រះអង្គសោយរាជ្យសម្បត្តិគឺព្រះបាទយសវិមលរាជ។
ព្រះអង្គមានមហេសីពីរព្រះអង្គ។
មហេសីទី១មាននាមចន្ទទេវី
និងមហេសីទី២នាមឆន្ទា។
មហេសីទាំងពីរពុំមានបុត្រដូចគ្នាក៏ធ្វើពិធីសុំបុត្រ។
អាស្រ័យដោយនាងចន្ទទេវីប្រឹងធ្វើបុណ្យ
រក្សាសីល
ព្រះឥន្ទក៏បានទៅយាងព្រះពោធិសត្វឱ្យមកចាប់បដិសន្ធិនៅផ្ទៃនាង។
ចំណែកនាងឆន្ទាពុំបានរក្សាសីលអ្វីសោះ
នាងបានត្រឹមតែបូជាផ្កា
ម្លូស្លាដល់ព្រះដើមជ្រៃ
ទើបបានទេពធីតារក្សាដើមជ្រៃយាងមកចាប់បដិសន្ធិក្នុងផ្ទៃនាង។
Wednesday, November 25, 2015
ប្រវត្តិពិធីបុណ្យអុំទូក
ប្រវត្តិពិធីបុណ្យអុំទូកមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ
ដែលមានចែងក្នុងឯកសារប្រវត្តិវិទូបរទេស
ក៏ដូចជាតាមសិលាចារឹកនៅប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថាបុណ្យអុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន
ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
Friday, October 9, 2015
បទ «ខ្ញុំរង់ចាំ»
តាមរយៈទំនុកច្រៀងនៃបទ «ខ្ញុំរង់ចាំ» ដែលមានលាយឡំនឹងពាក្យពេចន៍ភាសាបារាំង «J’attendrai» យើងអាចសន្និដ្ឋានបានថាបទចម្រៀងនេះត្រូវបានផលិតឡើង ក្នុងអំឡុងពេលដែលប្រទេសកម្ពុជានៅរងឥទ្ធិពលពីបារាំងនៅឡើយ គឺក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ឬឆ្នាំ១៩៦០ ។ ប៉ុន្តែបទចម្រៀងនេះមិនមែនមានប្រភពមកពីប្រទេសបារាំងនោះទេ។ "ខ្ញុំរង់ចាំ"មានប្រភពដើមមកពីប្រទេសអ៊ីតាលី។ "ខ្ញុំរង់ចាំ"ជាបទចម្រៀងនៅក្នុងល្ខោនអូប៉េរ៉ា រឿង Madama Butterfly ។
ឆ្លៀតក្នុងនាទីនេះ
ខ្ញុំសូមសង្ខេបរឿង Madama
Butterfly ជូនប្រិយមិត្តស្តាប់បន្តិចសិន។
រឿងនេះនិយាយអំពីទីក្រុងណាហ្គាសាគី
ប្រទេសជប៉ុនឆ្នាំ១៩០៤ ។
Butterfly
គឺជានាមរបស់ក្មេងស្រីជប៉ុនវ័យ១៥ឆ្នាំម្នាក់ដែលបានរៀបការជាមួយនាវិកជនជាតិអាមេរិកាំងឈ្មោះPinkerton។
បន្ទាប់ពីរៀបការរួច
Pinkerton
បានចាកចោលនាងButterfly
ទៅសហរដ្ឋអាមេរិកដោយសន្យាថានឹងត្រឡប់មករកនាងវិញ។
ក្រោយមកនាងButterflyសម្រាលបានកូនប្រុសម្នាក់។
ពេលវេលាបានកន្លងផុតទៅ
នៅតែ
បទ គាន់ដូមាសស្នេហ៍
Quando, Quando, Quando
នេះជាចំណងជើងនៃបទចម្រៀងដែលលោកអ្នកកំពុងស្តាប់នៅពេលនេះ។
ចំណងជើងនេះ
មានន័យជាភាសាខ្មែរថា
ពេលណា
ពេលណា ពេលណា។
Quando, Quando, Quando
គឺជាបទចម្រៀងដ៏ពេញនិយមរបស់អ៊ីតាលីដែលត្រូវបានប្រគំឡើងជាចង្វាក់បូសាណូវ៉ា(Bossa
nova) ។
Quando,
Quando, Quando
ប្រសូតឡើងដោយស្នាដៃនិពន្ធទំនុកច្រៀងរបស់កវីអ៊ីតាលីឈ្មោះអាល់ប៊ើ
តូថិស្តា
(Alberto
Testa) និពន្ធបទភ្លេង
និងច្រៀងដោយអ្នកចម្រៀងឈ្មោះតូនី
រ៉េនីស
(Tony
Renis)។
បទចម្រៀងនេះបានចេញលក់នៅឆ្នាំ១៩៦២។
Saturday, September 26, 2015
ប្រវត្តិនំបញ្ចុក
ការហៅឈ្មោះនំ
តាមបវេណីរស់នៅ ៖
នំបញ្ចុកមានឈ្មោះដើមថា
នំប៉ែនចុក
គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ
ហើយបុកលាយទឹករួចយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើ
ចុកសង្កត់
ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិនបន្ទាប់មកគេស្រង់
ចាប់ជាចង្វាយៗដាក់ជាល
ឬកញ្ច្រែងទុកឲ្យស្រស់ទឹក។
ក្រោយមកគេហៅកាត់ៗថា
នំបញ្ចុក
មិនខុសអីពីពាក្យខ្មែរជាច្រើន
ដោយបានហៅកាត់ៗដូចជា
ជើងក្រាន
ក្លាយ ចង្ក្រាន,
ជាន់ដើរ
ក្លាយជណ្តើរ,
កាន់ជ្រែង
ក្លាយកញ្ច្រែង,
កាន់ត្រក
ក្លាយ កន្ត្រក,
ពីរថែមដប់
ក្លាយពីរដណ្តប់។ល។
Subscribe to:
Posts (Atom)